ថ្នាល CamDX ដើរតួនាទីជាឆ្អឹងខ្នងយ៉ាងសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ច សង្គមឌីជីថល និងជួយដល់ប្រតិបត្តិការអាជីវកម្មនៃវិស័យឯកជន

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាប្រតិបត្តិករនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(Cam​D​X) បានរៀបចំសិក្ខាសាលាស្តីពី “ប្រព័ន្ធអេកូឡូស៊ីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា”នាថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានការចូលរួមពីតួអង្គមកពីវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍពាក់ព័ន្ធនានា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅ៖ទី១) បញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ពីសមិទ្ធផល និងយន្ដការនៃការប្រើប្រាស់ថ្នាល CamDX របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព, ទី២) ជំរុញ និងបង្កើនការចូលរួមប្រើប្រាស់ផលិតផលឌីជីថលដែលមានស្រាប់នៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX, ទី៣) ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងច្បាស់លាស់ ដើម្បីឱ្យសាធារណជន និងតួអង្គពាក់ព័ន្ធអាចចូលរួមទាញយកផលប្រយោជន៍ជាអតិបរមាពីថ្នាល CamDX និង ទី៤) លើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ធ្វើការផ្លាស់ប្តូរ ឬ ចែករំលែកទិន្នន័យ (បើកទិន្នន័ន័យគោល) និងការធ្វើអន្តរប្រតិបត្តិការនៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX សំដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈអេឡិចត្រូនិកសម្រាប់ធុរកិច្ច។

សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការចូលរួមពីតួអង្គសំខាន់ៗទាំងវិស័យសាធារណៈ និងវិស័យឯកជនក្នុងការផ្លាស់ប្តូរ ឬចែករំលែកទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX ដែលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ច API និង សង្គមឌីជីថលនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ សិក្ខាសាលានេះបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ដែលកំពុងគ្រប់គ្រងទិន្នន័យគោលឱ្យចូលរួមចែករំលែកទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX ឱ្យបានកាន់តែច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ប្រតិបត្តិការអាជីវកម្មនៃវិស័យឯកជនតាមទម្រង់ឌីជីថលស្របតាមមុំទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា ថ្នាល CamDX ត្រូវបានដាក់ដំណើរការជាផ្លូវការស្របពេលដែលដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ២០២០ ដែលកាលនោះបានភ្ជាប់ប្រព័ន្ធចំនួន ៥ ជាសារវ័ន្តគឺ ប្រព័ន្ធចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម, ប្រព័ន្ធចុះបញ្ជីកាសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រព័ន្ធចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ និង ប្រព័ន្ធ QIP របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ, ថ្នាល CamDX បានពង្រឹង និងពង្រីកមុខងារទៅការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា, និងការផ្តល់សេវារដ្ឋបាលផ្ទៀងផ្ទាត់ទិន្នន័យគោល e-KYC, e-KYB, និង សេវាឌីជីថលមួយចំនួនទៀត; បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលមានតួអង្គចូលរួមទាំងរដ្ឋ និងឯកជន បង្កើតបានជាប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យរាប់សិបលាន។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ប្រតិបត្តិការសរុបលើថ្នាល CamDX មានប្រមាណជាង ៩៥ លានប្រតិបត្តិការ ដែលក្នុងនោះ មានក្រសួង ស្ថាប័ន ដែលបានចូលជាសមាជិកថ្នាល CamDX មានសរុបចំនួន ៨០ ដោយសមាជិកពីវិស័យសាធារណៈមានចំនួន ៣៣ និងវិស័យឯកជនមានចំនួន ៤៧ ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បានថ្លែងថា៖ ប្រព័ន្ធអេកូឡូស៊ីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam​​DX) បង្ហាញពីយុទ្ធសាស្ត្រនៃការពន្លឿនការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងប្រមូលធាតុចូលដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍផលិតផលឌីជីថលថ្មីៗបន្ថែមទៀតក្រោមប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដែលក្នុងនោះ បានចាត់ទុក “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះមួយ និងត្រូវបានឆ្លុះបញ្ជាំងក្នុងបញ្ចកោណទី៥ គឺ ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ដែលអនុវត្តតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ជាមួយគ្នានេះ ដើម្បីជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាលបានដើរតួនាទីជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយផ្តល់អាទិភាពលើការអភិវឌ្ឍ និងការពង្រឹងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានស្រាប់, ការបន្តកសាង និងអភិវឌ្ឍទិន្នន័យគោល, ការធ្វើឌីជីថលូបនីយកម្ម និងការអភិវឌ្ឍស្តង់ដាបច្ចេកទេសរួម សម្រាប់ការផ្តល់សេវាសាធារណៈឌីជីថល, និងការបន្តកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ។

ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, “ថ្នាលឌីជីថល” និង “ទិន្នន័យ” ត្រូវបានចាត់ទុកជាស្នូលនៃការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ព្រោះរបស់ទាំងពីរនេះជាមូលដ្ឋាននៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិច-ត្រូនិក, ការបង្កើតឬសហបង្កើតឲ្យមានផលិតផល/សេវាកម្មឌីជីថលនានា និង ជាមូលដ្ឋានគ្រឹះនៃការចាប់យកបញ្ញាសិប្បនិម្មិត ក្រោមក្របខ័ណ្ឌអន្តរប្រតិបត្តិការ, អភិបាលកិច្ចទិន្នន័យ និងការបើកចំហទិន្នន័យ (Open Data)។

ឯកឧត្តមបានបន្តថា៖CamDX បាន និង កំពុងដើរតួនាទីជាឃ្នាស់យ៉ាងសំខាន់ មិនត្រឹមតែជំរុញល្បឿន និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ថែមទាំងបានបង្កើតកាលានុវត្តភាព និង នវានុវត្តថ្មីៗសម្រាប់វិស័យឯកជនតាមរយៈការទាញយកប្រយោជន៍ពីទិន្នន័យរបស់រាជរដ្ឋាភិបាល តាមរយៈសេវាកម្ម e-KYC និង e-KYB ជាដើម ។

សិក្ខាសាលានេះមានបទបង្ហាញចំនួន ៣ ស្ដីពី “ប្រព័ន្ធអេកូឡូស៊ីថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា” , “ប្រព័ន្ធគំរូស្ដង់ដា (Generic Template) សម្រាប់ការផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច” និង “នីតិវិធីចូលជាសមា​ជិកថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជាដើម្បីប្រើប្រាស់សេវាផ្សេងៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាល CamDX”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ បើកដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព

ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ផលិតផល​កសិ​-​កែច្នៃ​របស់​កម្ពុជា រួមទាំង​គ្រាប់​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​បច្ចុប្បន្ន​មាន​វត្តមាន​ដាក់​លក់​នៅ​តាម​ផ្សារ​អន្តរជាតិ​សរុប​ជាង​ ២៣ ០០០​ទីតាំង​ ​ក្នុង​នោះ​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco​


Leave a Reply

Your email address will not be published.Required fields are marked *