អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ដែលប្រទេសឈីលីបានប្រឈមមុខទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុដែលធ្វើឲ្យប្រទេសនេះរងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើង។

នៅចំពោះមុខបញ្ហានេះ ឈីលី បានព្យាយាមសាកល្បងវិធីសាស្ត្រជាច្រើនរួចមកហើយដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមកដល់ពេលនេះ ក្រុមអ្នកជំនាញបានសម្រេចចិត្តប្រើប្រាស់បច្ចេកទេសថ្មីមួយដែលអាចផលិតបានជាដុំផ្ទាំងទឹកកកសិប្បនិម្មិត ហើយសង្ឃឹមថាអាចទាញបានទឹកស្អាតជាច្រើនមកប្រើប្រាស់ឡើងវិញ។
ផ្ទាំងទឹកកកដែលត្រូវបានដាក់ឈ្មោះថា Stupas មិនមែនជាផ្ទាំងទឹកកកដែលកើតចេញដោយខ្លួនឯងពីធម្មជាតិនោះទេ តែវាគឺជាការកកើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រដើម្បីជួយកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុផង ហើយវាក៏អាចផលិតបានជាទឹកស្អាតសម្រាប់ប្រើប្រាស់ផងនៅក្នុងរដូវក្តៅ។

បច្ចុប្បន្នផ្ទាំងទឹកក Stupas ត្រូវបានគេបង្កើតឡើងមានចំនួនប្រមាណជា ៥០កន្លែង ហើយនៅឆ្នាំក្រោយនៅពេលដល់ខែដែលវាត្រូវរលាយគេនឹងអាចទាញយកទឹកស្អាតប្រើប្រាស់បានចំនួនដល់ទៅ១០០លានលីត្រ។
Stupas មានទីតាំងនៅតាមជ្រលងភ្នំ ហើយត្រូវបានសាងសង់ឡើងដោយមានបំពាក់មកជាមួយនឹងទុយោធំមួយនៅចំកណ្តាលតភ្ជាប់ទៅនឹងប្រភពទឹកដ៏ខ្ពស់នៃកំពូលភ្នំ ហើយនៅពេលដែលទឹកចាប់ផ្តើមបាញ់ចេញតាមទុយោវានឹងបញ្ចេញទឹកបែកផ្សែងទៅលើអាកាស ខណៈដែលរដូវអាកាសធាតុត្រជាក់ខ្លាំងមកដល់ទឹកដែលបាញ់ចេញមកក្រៅទាំងនោះនឹងចាប់ផ្តើមកកបន្តិចម្តង ហើយក្លាយទៅជាផ្ទាំងទឹកកកដ៏ធំមានបរិមាណទឹករាប់លានលីត្រ ហើយវានឹងរលាយមកវិញនៅរដូវក្តៅដោយមានប្រព័ន្ធទាញយកទឹកស្អាតទាំងនេះទៅប្រើប្រាស់ត្រៀមរួចជាស្រេច។ តាមពិតបច្ចេកទេសនេះត្រូវបានប្រើប្រាស់ និងបង្កើតឡើងដំបូងដោយអ្នកវិទ្យាសាស្ត្រឥណ្ឌាដែលត្រូវបានហៅឈ្មោះថា Sonam Wangchuk ដើម្បីជួយកាត់បន្ថយការរលាយផ្ទាំងទឹកកកនៅភ្នំហិមាល័យ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content