កម្ពុជាជំរុញអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមអេឡិចត្រូនិក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មជាសេណាធិការបានជំរុញអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ និងមានការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិបានថ្លែងថា ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកអាចនឹងជួយដោះស្រាយនូវគម្លាតទាំងឡាយទាក់ទងនឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយរួម សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ៖

« សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដោយសារតែកំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងនៅគ្រប់បណ្តារដ្ឋក្នុងតំបន់អាស៊ាន ដូច្នេះហើយអាស៊ានបានរួមគ្នាចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»

ឯកឧត្តមបន្តថា ៖

«កិច្ចការនេះ ក៏ដូចជាដោះស្រាយបញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូធុនតូច និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញសមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថល»

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាក់ស្ដែងកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងតំបន់ដ៏មានសារៈសំខាន់ នេះត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋសមាជិកអាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងបីសំខាន់ៗ រួមមាន ៖ ដើម្បីសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងជំរុញកំណើនប្រកបដោយបរិយាបន្ននិងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់ជាឯកសារយុទ្ធសាស្ត្រក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០២៥៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ