គិតមកត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ស្ថានីយអវកាសដំបូងបំផុតរបស់ប្រទេសចិន China Space Staion ដែលមានឈ្មោះថា Tiangong Space Staion គឺមានអាយុកាលប្រមាណជិត៨ខែប៉ុណ្ណោះ ប៉ុន្តែដំណើរការនិងប្រតិបត្តិការរបស់ខ្លួនគឺដូចជាមិនទាន់មានបញ្ហាអ្វីគួរឲ្យកត់សំគាល់នៅឡើយ។

Tiangong ត្រូវបានបាញ់បង្ហោះដំបូងតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងកំពុងបន្តប្រតិបត្តិការហោះហើរជុំវិញគន្លងតារាវិថីក្នុងរយៈកំពស់៤២៥គីឡូម៉ែត្រពីភពផែនដីជាមួយនឹងល្បឿន ៧,៦៨គីឡូមែត្រក្នុងមួយវិនាទី និងទម្ងន់ខ្លួនប្រមាណជា១០០ ០០០គីឡូក្រាម។
មកដល់ពេលនេះ សកម្មភាពការងារយ៉ាងមមាញឹកនៅឯមជ្ឈមណ្ឌលស្រាវជ្រាវជាតិលើភពផែនដីឯណេះវិញ បច្ចេកវិទ្យាជាច្រើនកំពុងតែចាប់ផ្តើមសាកល្បង និងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ផងដែរដោយក្នុងនោះ ចិនបានអះអាងថា សមាសធាតុសំខាន់នៃបច្ចេកវិទ្យាដែលបានអភិវឌ្ឍគឺស្ថិតនៅក្រោមកម្មវិធីផលិតក្នុងស្រុក១០០ភាគរយ ហើយតាមផែនការយានអវកាសផ្ទុកទំនិញនិងត្រូវធ្វើដំណើរយ៉ាងហោចណាស់ពី៤ទៅ៥ដងជារៀងរាល់ឆ្នាំទៅកាន់ស្ថានីយអវកាសនេះ។

តាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់របស់ក្រុមការងារឌីសាញនៃស្ថានីយអវកាសចិន លោក Bo Linhou បានបញ្ជាក់ថាក្រុមការងារពិតជាកំពុងធ្វើការងារយ៉ាងខ្លាំងក្លាដើម្បីអភិវឌ្ឍ និងផលិតសំភារៈបច្ចេកវិទ្យានិងធាតុចាំបាច់សម្រាប់ផ្គត់ផ្គង់ដែលក្នុងនោះក្រុមការងារនឹងប្រើពេលវេលាយ៉ាងហោចណាស់ ៣ ឬ ៤ សប្តាហ៍ ឬខែដើម្បីសម្រេចបានបច្ចេកវិទ្យាសំខាន់នីមួយៗ។
ប្រធានក្រុមវិស្វកម្មនៃ CSS លោក Sun Jun បានលើកឡើងដែរថា ក្រុមការងារនឹងបន្តជួបប្រទះបញ្ហាប្រឈមមុខជាច្រើនទៀត ពីព្រោះថាស្ថានីយអវកាសកំពុងស្ថិតនៅក្នុងតំណាក់កាលសាងសង់បន្ថែមនៅឡើយហើយតាមការផែនការប្លុក Modules ចំនួន៥នឹងត្រូវការចាំបាច់ដែលអនុញ្ញាតិឲ្យអវកាសយានិកចំនួន៦នាក់អាចរស់នៅ និងធ្វើការងារបាន ខណៈដែលបច្ចុប្បន្ន Modules មានចំនួនតែ៣ ហើយអវកាសយានិកមានតែ៣នាក់នៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content