ត្បិតតែកម្ពុជាយើងមិនប្រឈមមុខទៅនឹងបញ្ហាកង្វះខាតស្បៀងអាហារក៏ពិតមែន ប៉ុន្តែក្នុងខណៈពេលដែលពិភពលោកកំពុងរងការព្រមានថានឹងបន្តជួបបញ្ហាអត់ឃ្លាន និងបញ្ហាស្បៀងអាហារតាមតំបន់ជាច្រើន អ្នកក៏គួរកុំបន្តការខ្ជះខ្ជាយ ហើយត្រូវងាកទៅរកការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីសុខភាពផង ប្រើប្រាស់ធនធានដែលមានឲ្យអស់លទ្ធភាពផង និងកាត់បន្ថយចំណាយ។

អាហារជាតម្រូវការប្រចាំថ្ងៃដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា មិនថាពលរដ្ឋនៅជនបទ ឬទីក្រុងនោះទេ ប៉ុន្តែការប្រើប្រាស់របស់ពួកគេមិនដូចគ្នាទាំងអស់នោះទេទាំងបរិមាណគុណភាព និងតម្លៃ។ កន្លងមកពលរដ្ឋជាច្រើនហាក់មិនសូវបានខ្វាយខ្វល់ពីបញ្ហានេះច្រើនឡើយ ប៉ុន្តែតាមរយៈវិបត្តិជាសកលលើកនេះប្រហែលជាបានធ្វើឲ្យពលរដ្ឋ ជាពិសេសអ្នករស់នៅតាមទីក្រុងបានទទួលរងឥទ្ធិពលខ្លះជាមិនខាន ជាពិសេសការចំណាយប្រចាំថ្ងៃលើចំណីអាហារ។

ក្នុងចំណោមដំណោះស្រាយជាច្រើនដើម្បីអាចធ្វើការសន្សំសំចៃដោយប្រសិទ្ធភាពចំពោះមុខ ពលរដ្ឋដែលរស់នៅទីក្រុងមួយចំនួនបាននាំគ្នាប្រើប្រាស់ទីតាំងផ្ទះដែលពួកគេរស់នៅប្រែក្លាយវាទៅជាទីតាំងដាំដំណាំ ដែលវាបានផ្តល់មកវិញនូវទិន្នផលក្នុងការទប់ទលនឹងចំណាយប្រចាំថ្ងៃផង ផ្តល់ទាំងសុខភាពផង ជាពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរមួយចំនួនផងដែរ។
ពលរដ្ឋទីក្រុងភាគច្រើនជាអ្នករស់នៅតាមបុរីដែលមានដំបូលផ្ទះទុកទំនេរចោល ដូចនេះប្រសិនបើអ្នកចង់ចាប់ផ្តើមធ្វើការដាំដុះបន្លែផ្លែឈើនោះជឿជាក់ថាវាគឺជាផែនការគួរឲ្យចាប់អារម្មណ៍បំផុត ហើយប្រសិនបើមិនចង់ចំណាយធនធានច្រើនដូចជាការប្រើប្រាស់ទឹក និងប្រើប្រាស់ទីតាំងដីធំនោះទេ អ្នកគួរពីចារណាទៅលើបច្ចេកវិទ្យាដ៏ច្នៃប្រឌីតមួយដែលមានឈ្មោះថា Tower Garden ដែលវាមានសមត្ថភាពកាត់បន្ថយទឹកប្រើប្រាស់ទឹកដល់ទៅ៩៥ភាគរយ តិចជាងការដាំដំណាំធម្មតា ហើយប្រើប្រាស់ដីដាំដុះតិចជាងដីដាំដុះធម្មតាដល់ទៅ៩០ភាគរយ។

ដំណើរការរបស់ Tower Garden មានភាពសាមញ្ញស័ក្ដិសមបំផុតសម្រាប់ដំណាំប្រភេទជាច្រើនដូចជា សាឡាដ ស្ពៃក្តោប ផ្លែប៊ឺរីនិងផ្លែប៉េងប៉ោះជាដើម។ Tower Garden អាចដាំដុះទាំងនៅក្នុងម្លប់ និងក្រៅម្លប់ ពីព្រោះថាក្នុងបង្កោល Tower Garden នីមួយៗអាចធ្វើការស្រោចទឹកគ្រប់គ្រាន់ និងមានប្រសិទ្ធភាពបំផុត។
ជាដំបូង គ្រាប់ពូជនៃបន្លែផ្លែឈើ ត្រូវចាំបាច់បណ្តុះឲ្យចេញឬសធំល្មម បន្ទាប់មកយកវាមកដាក់បញ្ចូលតាមចន្លោះដែលត្រៀមរួចនៅលើ Tower Garden ជាការស្រេច។ បង្គោលនីមួយៗរបស់ Tower Garden បានបំពាក់ជាមួយនឹងទុយោទឹករត់ទៅដល់លើនៃកំពូល និងបង្ហូរវាចុះមកក្រោមចូលតាមចន្លោះនីមួយៗនៃ Tower Garden ទៅគ្រប់ដំណាំមុនវាដែលហូរទៅដល់បាតក្រោមដែលជាកន្លែងស្តុកទឹក ហើយទឹកទាំងនោះត្រូវបានប្រើប្រាស់ម្តង ហើយម្តងទៀតដោយមិនបាត់បង់ចោលទៅក្នុងដីដូចការដាំដុះធម្មតាឡើយ។
វាមិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់អ្នកដែលមានដីដាំដុះតូចៗ ជាពិសេសពលរដ្ឋរស់នៅតាមទីក្រុងប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់បញ្ហាបរិស្ថានដែលយើងរស់នៅផងដែរប្រសិនបើមានការចូលរួមធ្វើការដាំដុះបែបនេះទាំងអស់គ្នាវានឹងអាចជួយដល់ការកាត់បន្ថយនូវការបំពុលបរិយាកាស និងជួយបង្កើនប្រសិទ្ធភាពនៃការប្រព័ន្ធផ្គត់ផ្គង់អាហារនៅក្នុងសហគមន៍ថែមទាំងផង។ ដូច្នេះ ដើម្បីឲ្យកាន់តែច្បាស់ពីវិធីនៃការបង្កើត Tower Garden ដោយខ្លួនឯង លោកអ្នកអាចធ្វើការស្វែងរកពាក្យ Tower Garden នៅលើប្រព័ន្ធយូធូប ឬទស្សនាលីងខាងក្រោមនេះបាន ៖

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content