ថាមពលស្អាត ធ្វើឲ្យពិភពលោកងាកមករកទីផ្សាររ៉ែថ្មីៗតម្លៃរាប់រយពាន់លានដុល្លារ

ក្នុងសម័យកាលដែលពិភពលោកកំពុងខិតខំខ្លាំងដើម្បីការចាកចេញពីការប្រើប្រាស់ថាមពលឥន្ធនៈដែលជាចំណែកដ៏ធំធេងក្នុងការធ្វើឲ្យកើតមានបញ្ហាបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនោះ បច្ចុប្បន្នទំហំនៃទីផ្សារថាមពលស្អាត ឬថាមពលថ្មីកកើតឡើងវិញបានកើនឡើងយ៉ាងខ្លាំងក្លាស្របពេលដែលក្ដីសង្ឃឹមថាអាចទាញពិភពលោកឲ្យគេចចេញពីគ្រោះដ៏អាក្រក់ណាមួយដោយធម្មជាតិនាពេលអនាគត។

ទិន្នន័យចុងក្រោយដែលធ្វើឡើងដោយ Allied Market Research បានបង្ហាញថា ទីផ្សារថាមពលកកើតឡើងវិញរបស់ពិភពលោកមានទំហំដល់ទៅ ៨៨១,៧ ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០២០ ហើយត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើងដល់ ១៩៧៧,៦ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ឬស្ថិតនៅក្នុងអត្រាកើនឡើងជាប្រចាំឆ្នាំ​(CAGR) ប្រមាណជា៨,៤ភាគរយពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។

តម្រូវការកើនឡើងកំពុងធ្វើឲ្យទីផ្សារផ្គត់ផ្គង់សម្រាប់ផលិត និងទីផ្សារនៃទំនិញជាប់ពាក់ព័ន្ធជាច្រើនចាប់ផ្តើមស្ទុះឡើងខ្លាំងដូចគ្នា ជាក់ស្តែងពេលនេះពិភពលោកកំពុងចាប់ផ្តើមងាកទៅចាប់អារម្មណ៍ជាមួយនឹងវត្ថុធាតុដើមសំខាន់ៗដែលជាប្រភេទរ៉ែមិនសូវត្រូវបានប្រើប្រាស់កន្លងមកដើម្បីមកបំពេញចន្លោះប្រហោងនេះ។

រ៉ែដែលមានដូចជា លីចូម (lithium) អុកស៊ីដ (cobalt) នីកេល (nickel) និងទង់ដែង (copper) ទាំងនោះគឺមានភាពចាំបាច់បំផុតក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាសម្រាប់ការទាញយកថាមពលស្អាតពីធម្មជាតិដែលមានទាំងផ្ទាំងសូឡា និងអាគុយសម្រាប់រថយន្តអគ្គិសនីជាដើម។

ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល តួលេខដែលត្រូវបានបង្ហាញដោយទីភ្នាក់ងារថាមពលអន្តរជាតិ ឬ IEA (International Energy Agency) បានបង្ហាញថា ទីផ្សារនៃរ៉ែសំខាន់ៗទាំងនោះបានកើនឡើងខ្លាំងដល់ទៅ ៣២០ពាន់លានដុល្លារកាលពីឆ្នាំទៅបើទោះជាបីជាត្រូវប្រឈមមុខទៅនឹងបញ្ហាជាច្រើនដូចជាសង្វាក់ផលិតកម្មផ្គត់ផ្គង់ ក៏ដូចជាបញ្ហាតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្តី។ លើសពីនេះ របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា ទំហំនៃការផ្គត់ផ្គង់រ៉ែទាំងនេះនៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ បានកើនឡើងដល់ទៅទ្វេដងដែលក្នុងនោះភាគច្រើនដោយសារតែតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាផ្ទាំងសូឡា និងរថយន្តអគ្គិសនីបានកើនឡើងខ្លាំង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី