គម្រោង ពន្លឿននវានុវត្តន៍ និងសហគ្រិនភាព បច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានដាក់ដំណើរការ

ភ្នំពេញ ៖ គម្រោង ពន្លឿននវានុវត្តន៍ និងសហគ្រិនភាព បច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (Global Cleantech Innovation Programme: Accelerating Cleantech Innovation and Entrepreneurship in startup and SMEs in Cambodia) GCIP Cambodia ត្រូវបានដាក់ដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh Hotel ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Start-up​ តេជោ។

ព្រឹត្តិការណ៍ដ៏ធំមួយនេះមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗដូចជាក្រុមការងាររបស់ GCIP មន្ត្រីក្រសួងជាដៃគូអភិវឌ្ឍ និងដៃគូសហការនៃវិស័យឯកជន ក្រុមអ្នកវិនិយោគ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនអ្នកផ្តល់សេវាកម្ម សកលវិទ្យាល័យ និងក្រុមហ៊ុនបង្កើតថ្មីសរុបប្រមាណជាជាង១០០ននាក់។

ក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តមបណ្ឌិត តាំង ងួនលី​​ ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌល Techo Startup Center និងជារដ្ឋលេខាធិកានៃគណកម្មការគ្រប់គ្រងគម្រោងបានធ្វើការគូសបញ្ជាក់ត្រួសៗនូវប្រវត្តិមួយចំនួនរបស់គម្រោងដែលរួមានទាំងពីការរៀបចំសំណើសុំគម្រោងរហូតទៅដល់ដំណាក់ទទួលស្គាល់គម្រោងព្រមទាំងកិច្ចការងារជ្រើសរើសអ្នកចូលរួមគម្រោងផង ជាពិសេសការបង្កើតគោលបំណងនៃការអនុវត្តគម្រោងផង ហើយជាលទ្ធផលបានជ្រើសយកវិស័យចំនួន៤ជាការងារអាទិភាព រួមមាន វិស័យកសិកម្ម, វិស័យបដិសណ្ឋារកិច្ច, វិស័យផលិតកម្ម និងច្នៃប្រឌិត ហើយចុងក្រោយគឺវិស័យបច្ចេកវិទ្យាសម្រាប់ឧស្សាកម្មសំខាន់ៗដូចជា ថាមពកកើតឡើងវិញ, ថាមពលប្រកបដោយប្រសិទ្ធភាព, បច្ចេកវិទ្យាដែលគាំទ្រដល់សេដ្ឋកិច្ចវិលជុំ នវានុវត្តន៍ សម្រាប់អគារបៃតង, ការអនុវត្តកិច្ចការងារផលិតកម្មបែបបៃតង ក៏ដូចជានវានុវត្តន៍សម្រាប់វិស័យដឹកជញ្ជូន និងការធ្វើដំណើរផងដែរ។

លោក សុខ ណារិន អ្នកតំណាងប្រចាំប្រទេសនៃអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ឬហៅកាត់ថា UNIDO ក៏បានផ្តល់នូវសេចក្តីថ្លែងការណ៍ស្វាគមន៍ផងដែរនៅក្នុងពិធីនេះ។

លោកបានធ្វើការបកស្រាយជាច្រើនពាក់ព័ន្ធទៅនឹងប្រព័ន្ធអេកូសម្រាប់នវានុវត្តបច្ចេកវិទ្យាស្អាត និងឱកាសសម្រាប់អាជីវកម្មកើតថ្មី អាជីវកម្មខ្នាតតូចទាំងឡាយ ជាពិសេស GCIP Cambodia ដែលស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន១៥ ដែលក្នុងនោះមានដូចជាប្រទេសឥណ្ឌូនេស៊ី, ប្រទេសកាហ្សាស្ថាន, ប្រទេសមូដុលវ៉ា, ប្រទេសណាំបៀរ, ប្រទេសនេហ្ស៊ីរីយ៉ា, តួគី, អ៊ុយក្រែន, អ៊ុយរ៉ាហ្គាយ, ប៉ាគីស្ថាន, អាហ្វ្រិកខាងត្បូង, សេនេហ្គាល់ និងប្រទេសវៀតណាម។

គណៈអធិបតីនៃអង្គពិធីមួយនេះក៏មានវត្តមានរបស់ឯកឧត្តម ទិន ពន្លក ​រដ្ឋលេខាធិកានៅក្រសួងបរិស្ថាន និងជាអនុប្រធាននៃគណកម្មការគម្រោងផងដែរ និងមានតួនាទីជាអ្នកគ្រប់គ្រងប្រតិបត្តិការរបស់ GEF ។

ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ទិន ពន្លក បាន​មានប្រសាសន៍ថា គម្រោងនេះនឹងអាចចូលរួមចែករំលែកក្នុងការកាត់បន្ថយការបំពុលដោយផ្ទះកញ្ចក់ និងឧស្ម័នពីឥន្ធនៈហ្វូស៊ីល ហើយវានឹងអាចនាំឲ្យមានជាការបង្កើនចំនួនការងារនៅក្នុងវិស័យនៃថាមពលបៃតង់, ការបង្កើនសមត្ថភាពថ្នាក់ជាតិ ជាពិសេសការអភិវឌ្ឍទីផ្សារព្រមទាំងការលើកទឹកចិត្ត និងជួយជុំរុញឲ្យកម្ពុជាអាចធានាបាននូវមាគ៌ានៃការបំភាយការបំពុលទាបបំផុត ចូលរួមការអនុវត្តគម្រោង និងដោះស្រាយបញ្ហារបស់គម្រោងដែលអាចធ្វើឲ្យមានភាពកាន់តែរឹងម៉ាំនៃគុណភាពរបស់គម្រោង និងដំណោះស្រាយ ក៏ដូចជាវិធីសាស្ត្រក្នុងការទទួលបានគម្រោងហិរញ្ញវត្ថុការពង្រឹងសមត្ថភាពរបស់ប្រព័ន្ធអេកូសម្រាប់អាជីវកម្មកើតថ្មីទាំងឡាយ។ តាមរយៈគម្រោងនវានុវត្តសម្រាប់បច្ចេកវិទ្យាស្អាតនេះនឹងអាចផ្តល់ឱកាសស្មើៗគ្នាសម្រាប់ការខិតខំ និងការប្រឹងប្រែងប្រកួតប្រជែងរបស់ពួកគេគ្រប់ៗគ្នា។

ពិធីបើកលើកនេះត្រូវបានគេមើលឃើញថាមានការចូលរួមនៃការធ្វើបទបង្ហាញចំនួន៦ ដែលពាក់ព័ន្ធទៅនឹងប្រធានបទទាំងមូលដោយក្នុងនោះមានដូចជាទិដ្ឋភាពទូទៅនៃគម្រោង និងការណែនាំពីឧបករណ៍ពន្លឿនរបស់ GCIP, អ៊ីនធឺណេតនៃអ្វីៗគ្រប់យ៉ាង ឬ internet of thing (IoT) and Cleantech, Smart Agriculture from Cambodia Acedemy of Digital Technology (CADT), Cleantech industry in Cambodia by EnergyLba, Policy Instrument to support clean technology in Cambodia through Ministy of Environment និង Cleantech startup sharing session from SOGE Cambodia and CAM-SCIENCE។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី​​ បានផ្តល់នូវមតិបិទអង្គពិធីព្រមទាំងធ្វើការកត់សំគាល់ផងដែរទៅលើបរិបទនៃ GCIP Cambodia, Startup Cambodia និងសារៈសំខាន់នៃការបង្កើតនូវប្រព័ន្ធអេកូមួយដែលពោរពេញទៅដោយសុខមាលភាព រឹងម៉ាំ និងធន់ ហើយឯកឧត្តមក៏បានអំពាវនាវផងដែរឲ្យក្រុមអ្នកតំណាងមកពីក្រសួងដៃគូអភិវឌ្ឍ, ក្រុមអ្នកវិនិយោគ, អង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាទាំងអស់ ដែលបានចូលរួមក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបន្ថែមទៀត ជាពិសេសចូលរួមសហការគ្នាក្នុងការផ្តល់ការគាំទ្រ និងការកសាងនូវប្រព័ន្ធអេកូសម្រាប់អាជីវកម្មកើតថ្មីប្រកបដោយភាពរឹងម៉ាំ និងភាពធន់ខ្លាំងឡើង។

ជាលទ្ធផលនៃពិធីបើកឲ្យដំណើរការនេះបានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយភាពជោគជ័យ និងរំពឹងទុកថាការការទទួលបាននាពេលខាងមុខ គឺប្រកបដោយការចែករំលែកគ្នាក្នុងចំណោមអ្នកចូលរួមទាំងអស់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)