បម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់ដល់ផលិតភាពការងារ ធ្វើឲ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពពី Weforum បង្ហាញថា​ ក្នុងរយៈពេលត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ ​ប្រមាណជា ៣,៨ ភាគរយនៃម៉ោងធ្វើការសរុបនៅទូទាំងពិភពលោក អាចនឹងត្រូវបាត់បង់ដោយសារបម្រែបម្រួលអាកាសធាតុ។ តួរលេខនៃអត្រានេះស្មើនឹងការងារពេញម៉ោងចំនួន ១៨៦ លាននាក់ និងខាតបង់សេដ្ឋកិច្ចចំនួន ២ ៤០០ ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងរួមមាន បុគ្គលិកធ្វើការនៅខាងក្រៅ អ្នកសង្គ្រោះបន្ទាន់ និងមនុស្សដែលធ្វើការក្នុងបរិយាកាសក្តៅ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) និយាយថា វាមិនមែនគ្រាន់តែជាកំដៅខ្លាំងដែលបុគ្គលិកនឹងត្រូវប្រឈមមុខនោះទេ ប៉ុន្តែគុណភាពខ្យល់មិនល្អ សត្វល្អិតដែលនាំជំងឺ ទឹកជំនន់ និងភ្លើងឆេះព្រៃ នឹងកាន់តែធ្ងន់ធ្ងរឡើងដោយវិបត្តិអាកាសធាតុ។ បញ្ហាទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតភាពការងាររបស់បុគ្គលិក។ ក្រុមហ៊ុន Deloitte ប៉ាន់ស្មានថា ការងារជាង ១៣ លាននៅក្នុងសហរដ្ឋអាមេរិកគឺងាយរងគ្រោះទៅនឹងផលប៉ះពាល់នៃអាកាសធាតុ និងការផ្លាស់ប្តូរសេដ្ឋកិច្ច។

យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបង្ហាញថា មានករណីការស្លាប់ពាក់ព័ន្ធនឹងបញ្ហាការងារចំនួន ៣៦ ករណីនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២១ ដែលជាលទ្ធផលមកពីការឡើងកម្តៅ។ ស្របពេលនេះដែរ បុគ្គលិកជាង ៦៥ លាននាក់កំពុងស្ថិតក្នុងការងារដែលទាក់ទងនឹងហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក EPA បានបង្ហាញពីផលវិបាកសុខភាពដែលទាក់ទងនឹងអាកាសធាតុសំខាន់ៗចំនួន ៥ ដូចជា៖

 ១. ជំងឺដែលពាក់ព័ន្ធនឹងកំដៅរួមមាន Heat Stroke និង Heat Exhaustion ដែលបង្កមកពីរាងកាយទទួលរងនឹងកម្ដៅខ្លាំងជ្រុលពេក រហូតធ្វើឱ្យកម្ដៅក្នុងរាងកាយឡើងខ្ពស់ជាង ៤០ អង្សាសេ។ វាបង្កគ្រោះថ្នាក់ដល់បុគ្គលិកដែលធ្វើការក្រោមកំដៅថ្ងៃ ដែលធ្វើឲ្យពួកគេងាយនឹងអស់កម្លាំង និង នាំឱ្យមានរបួស ឬ ស្លាប់ផងដែរ។

២. ជំងឺផ្លូវដង្ហើម៖ បង្កពីគុណភាពអាក្រក់នៃខ្យល់ និង ការបំពុលខ្យល់។ នៅពេលដែលវិបត្តិអាកាសធាតុកាន់តែកើនឡើង ភ្លើងឆេះព្រៃ និងធូលីកាន់តែច្រើនពីគ្រោះរាំងស្ងួតនឹងបង្កើនបរិមាណបំពុលខ្យល់។ ទន្ទឹមនឹងនេះ ការកើនឡើងសីតុណ្ហភាពនឹងផ្លាស់ប្តូររយៈពេលនៃរដូវនិទាឃរដូវ និងរដូវក្តៅ ដែលនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងដូចជាជំងឺគ្រុនក្តៅ និងជំងឺហឺតសម្រាប់បុគ្គលិកធ្វើការនៅខាងក្រៅផ្ទះ។

៣. ផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖ វាប៉ះពាល់ជាពិសេសអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកផ្នែកសុខាភិបាល។ បញ្ហានេះប៉ះពាល់ទាំងសុខភាពរាងកាយ និងផ្លូវចិត្តក្នុងការដោះស្រាយជាមួយនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។

៤. ការឆ្លងជំងឺ៖ កើតឡើងដោយសារការឡើងនឹងសីតុណ្ហភាពកាន់តែក្តៅ នោះកំណើនសត្វល្អិតក៏កើនឡើងផងដែរ។ កំណើនសត្វល្អិតដូចជា មូស និង សត្វល្អិតបង្ករោគផ្សេងៗនឹងបង្កជាការឆ្លងមេរោគដ៏គ្រោះថ្នាក់ដល់មនុស្ស។

៥.ផលប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិត៖ ការកើនឡើងសត្វល្អិតនឹងធ្វើឲ្យកំណើននៃការប្រើប្រាស់ថ្នាំសម្លាប់កើនឡើងផងដែរ ហើយអ្នកធ្វើការផ្នែកកសិកម្មនឹងត្រូវរងប៉ះពាល់ពីសារធាតុគីមីពុល។

អង្គការពលកម្មអន្តរជាតិ ILO បង្ហាញថា ផលិតភាពការងារថយចុះនៅពេលដែលសីតុណ្ហភាពឡើងលើសពី ២៤-២៦ អង្សាសេ។ នៅសីតុណ្ហភាព ៣៣-៣៤ អង្សាសេ កម្រិតផលិតភាពអាចត្រូវបានកាត់បន្ថយពាក់កណ្តាលនៃការងារប្រើកម្លាំងពលកម្ម។ ប្រសិនបើវាមិនប៉ះពាល់ដល់ផលិតភាពនោះទេ ប៉ុន្តែបុគ្គលិកការងារនៅតែរងផលប៉ះពាល់ដែលទាក់ទងនឹងអាកាសធាតុផ្សេងទៀតដូចជា ការបំពុលបរិយាកាសធ្វើឱ្យបញ្ហាសុខភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ សុខភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺន និង ការឆ្លងមេរោគពីសត្វល្អិត។ ទន្ទឹមនឹងនោះ តំបន់ដែលរងប៉ះពាល់ខ្លាំងមានដូចជា តំបន់សាហារ៉ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលមានហានិភ័យខ្ពស់បំផុតនៃការថយចុះផលិតភាពការងារដោយសារវិបត្តិអាកាសធាតុ។

លើសពីនេះ អង្គការ ILO និយាយថា គ្រោះធម្មជាតិធ្ងន់ធ្ងរដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងខ្យល់ព្យុះនឹងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអាជីវកម្ម ផ្លូវដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និង កសិកម្ម ដែលនាំឱ្យបាត់បង់ការងារ។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាកាសធាតុ និង គ្រោះធម្មជាតិបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ ៣១៣ ពាន់លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦