កាន់តែអស្ចារ្យ ! Xiaomi បង្ហាញម៉ូឌែលថ្មី 14T Series​ ជាមួយសមត្ថភាពថតរូបពេលយប់យ៉ាងច្បាស់ ព្រមទាំង AI កម្រិតខ្ពស់

Xiaomi មានមោទនភាពក្នុងការដាក់បង្ហាញត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series រចនាឡើងសម្រាប់អ្នកចូលចិត្តថតរូបដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ បច្ចេកវិទ្យានៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូបពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល។ ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងរូបភាពច្បាស់រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នានៃការរចនាយ៉ាងរលើបរលោង ល្បឿនដំណើរការ MediaTek ដែលមានអនុភាព និងអេក្រង់ AMOLED ដ៏គួរឱ្យភ្ញាក់ផ្អើល គឺXiaomi 14T Series បញ្ចូលមុខងារ AI យ៉ាងរលូនសម្រាប់ការប្រើប្រាស់ច្រើន ដោយផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកដែលស្វែងរកអ្វីដែលល្អបំផុតពីទូរស័ព្ទបស់ពួកគេ។

ការអភិវឌ្ឍន៍ដល់ការថតរូបពេលយប់ជាមួយនឹង លេនអ៊ុបទិក Leica ជំនាន់ចុងក្រោយ

Xiaomi 14T Series បានផ្តល់នូវបទពិសោធន៍ថតរូបពិសេសសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងសមត្ថភាពពិសេសក្នុងការថតនៅទីមានពន្លឺទាប Xiaomi 14T និង Xiaomi 14T Pro ចាប់យកទិដ្ឋភាពពេលយប់ដ៏អស្ចារ្យ និងទេសភាពទីក្រុងដ៏រស់រវើកជាមួយនឹងភាពលម្អិត។ បច្ចេកវិទ្យា AI LM computational photography នៅក្នុង FusionLM ដែលដំណើរការដោយ Xiaomi AISP។ Xiaomi 14T Series បានធ្វើឲ្យប្រសើរឡើងនូវ Dynamic range និងnoise បង្កើនភាពលម្អិត និងពណ៌រស់រវើក បើទោះបីនៅក្នុងទីពន្លឺទាបក៏ដោយ។ ការប្រើប្រាស់ទិន្នន័យ Raw Data ដ៏ធំពី FusionLM ស៊េរីនេះគាំទ្រ UltraHDR បង្កើនបទពិសោធន៍ HDR រឹតតែល្អ។ លើសពីនេះ PortraitLM នៅក្នុងបច្ចេកវិទ្យា AISP បានធ្វើឲ្យ Master Portrait mode រឹតតែល្អឥតខ្ចោះ ចាប់ពី 23mm ដល់ទៅ 75mm ធានាបាននូវរូបភាពPortrait លម្អិតជាមួយនឹងកម្រិតកាន់តែច្បាស់ និងបែបធម្មជាតិ។

Xiaomi 14T Pro មាន​ប្រព័ន្ធ​កាមេរ៉ា​៣ ដែល​អាច​ប្រើ​បាន​ដែល​មាន Focal length ​ប្រាំ​ចាប់ពី 15mm ទៅ 120mm។ វាបានផ្តល់នូវភាពងាយស្រួលក្នុងការថតរូបក្នុងលក្ខខណ្ឌផ្សេងៗគ្នា។ កាមេរ៉ាមេទំហំ 50MP មាន Aperture ƒ/1.6 ធំ និងកែវលេន Leica Summilux ចុងក្រោយបង្អស់ដែលបានបំពាក់មកជាមួយនឹង Light Fusion 900 image sensor ។ ជាមួយនឹង sensor size ទំហំធំ 1/1.31″ Dual Native ISO Fusion Max និនិង 13.57EV dynamic range ខ្ពស់នេះ បានធ្វើឲ្យការចាប់យកពន្លឺបានច្រើនជាងមុនដល់ទៅ 32% ដែលធានាបាននូវរូបភាពរស់រវើក និងលម្អិត។ ទូរស័ព្ទនេះក៏បំពាក់មកនូវ លេន 7P aspherical high-transmittance ដើម្បីចាប់យកពន្លឺកាន់តែច្រើន និងជំនួយដល់ការថតរូប high dynamic range ផងដែរ។

Xiaomi 14T មានសេនស័ររូបភាព IMX906 កម្រិតខ្ពស់របស់ Sony និងប្រព័ន្ធកាមេរ៉ាបីគ្រាប់ មាន focal lengths ចំនួន 4 ចាប់ពី 15mm ដល់ 100mm។ កាមេរ៉ាមេទំហំ 50MP ជាមួយនឹងកម្រិត Aperture ƒ/1.7 ដ៏ធំ និងលេនអុបទិក Leica Summilux optical lens ផ្តល់នូវពណ៌រស់រវើក និងច្បាស់លម្អិតបំផុត សូម្បីតែនៅក្នុងពន្លឺតិចក៏ដោយ។ កាមេរ៉ាទំហំ 12MP ultra-wide ដែលមាន focal length15mm ក៏ធានាបាននូវការថតទេសភាពយ៉ាងច្បាស់ និងលម្អិតផងដែរ។

លើសពីសមត្ថភាពថតរូបដ៏គួរឱ្យចាប់អារម្មណ៍នេះ Xiaomi 14T Series ក៏មានសមត្ថភាពខ្លាំងក្នុងការថតវីដេអូផងដែរ ដែលជួយបង្កើនភាពងាយស្រួលក្នុងការថតវីដេអូបែបភាពយន្ត។ Movie mode ក្នុងសមាមាត្រដើម 2.39:1 ដែលមាន Cinematic Blur និង Rack Focus សម្រាប់ផ្លាស់ប្តូររសជាតិនៃភាពយន្ត ខណៈពេលដែលមុខងារ Director ណែនាំចំណុចទាក់ទាញសម្រាប់ការថតបែបភាពយន្តអាជីពជាមួយនឹងការគ្រប់គ្រងប៉ារ៉ាម៉ែត្រកម្រិតខ្ពស់។  ក្នុងពេលជាមួយគ្នានេះ MasterCinema ថតវីដេអូ HDR នៅក្នុង 10-bit Rec ។ 2020 format និងផ្តល់នូវការថតវីដេអូ 4K ក្នុងល្បឿន 30fps ដោយចាប់យកព័ត៌មានលម្អិតរឹតតែច្បាស់នៅក្នុងពន្លឺ និងស្រមោល ដែលបង្ហាញពី dynamic range ដូចទៅនឹងអ្វីដែលមនុស្សមើលឃើញ។

ការប្រើប្រាស់ AI កម្រិតខ្ពស់សម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ Xiaomi 14T Series

បាននាំនូវភាពច្នៃប្រឌិត និងផលិតភាពទៅកម្រិតថ្មីបន្ទាប់ជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់តាមរយៈការស្វែងរកសំឡេង អត្ថបទ រូបភាព និងវីដេអូ ពង្រឹងការងារប្រចាំថ្ងៃ រួមទាំងផ្តល់នូវភាពងាយស្រួលទៀតផង។ សមត្ថភាព AI របស់ Xiaomi 14T Series ផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការបង្កើនផលិតភាពរបស់ពួកគេ ការធ្វើដំណើរកាន់តែឆ្លាតវៃ និងបង្កើតមាតិកាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំងពេក។

ដោយមានការសហការជាមួយ Google ដល់កម្រិតខ្ពស់ Xiaomi 14T Pro បានណែនាំ Circle to Search ជាមួយ Google បានក្លាយជាឧបករណ៍ Xiaomi ដំបូងបង្អស់ដែលផ្តល់ជូននូវមុខងារច្នៃប្រឌិតនេះ។ អ្នកប្រើប្រាស់អាចស្វែងរកភ្លាមៗនូវអ្វីដែលពួកគេឃើញនៅលើទូរសព្ទរបស់ពួកគេដោយមិនចាំបាច់ប្តូរកម្មវិធី។ លើសពីនេះ Xiaomi 14T ភ្ជាប់មកជាមួយកម្មវិធី Google Gemini ។ ជជែកជាមួយ Gemini ដើម្បីទទួលបានជំនួយក្នុងការសរសេរ ការរៀន ការធ្វើផែនការ និងអ្វីៗជាច្រើនទៀត។ ដើម្បីបង្កើនផលិតភាព អ្នកបកប្រែ AI យកឈ្នះលើឧបសគ្គភាសា ដើម្បីបង្កើនទំនាក់ទំនងក្នុងអំឡុងពេលប្រជុំ និងការហៅទូរសព្ទ។ AI Notes និង AI Recorder បង្កើនប្រសិទ្ធភាពក្នុងការបំលែងការនិយាយជាសំឡេងទៅអត្ថបទ ការសម្គាល់សំឡេងអ្នកនិយាយផ្សេងៗគ្នាបានត្រឹមត្រូវនិងការសង្ខេបរហ័ស ខណៈពេលដែលការបកប្រែតាមពេលវេលាជាក់ស្តែងធានានូវអន្តរកម្មពហុភាសាយ៉ាងរលូន។

ខាងផ្នែកច្នៃប្រឌិត AI Image Editing ពង្រីករូបភាពយ៉ាងឆ្លាតវៃ ដើម្បីបង្កើនការមើលឃើញ ខណៈពេលដែល AI Eraser Pro ដកធាតុដែលមិនចង់បានចេញពីរូបភាពបានយ៉ាងល្អឥតខ្ចោះ។AI Film បង្កើត​វីដេអូ​ខ្លីៗ​បែប​ភាពយន្ត​ដោយ​ងាយស្រួល  និង AI Portrait បង្កើត​រូប​តំណាង​ផ្ទាល់ខ្លួន ដែល​ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​ប្រើ​ក្នុង​ការ​បង្ហាញ​ស្ទីល​ពិសេស​របស់​ពួកគេ​យ៉ាងងាយស្រួល។

Xiaomi 14T Series ប្តេជ្ញាបន្តបង្កើនបទពិសោធន៍ software ដែលនាំឱ្យមានការកែលម្អកម្មវិធីជាង 600 ចាប់តាំងពីខែមករា ឆ្នាំ 2024 ដែលលទ្ធផលគឺមានការកើនឡើង 9.8% លើល្បឿនក្នុងប្រព័ន្ធ។ ការកែលម្អរួមមានការធ្វើឱ្យប្រសើរឡើងនៃពហុភាសា ការធ្វើសមកាលកម្មលក្ខណៈពិសេសជាមួយ Android និងកាត់បន្ថយភាពស្មុគស្មាញរាល់ពេញចេញចូលនិងភាពលែងត្រូវការតទៅទៀតនៃកម្មវិធី ដែលធ្វើឲ្យមានបទពិសោធន៍ប្រើប្រាស់កាន់តែរលូន និងឆ្លើយតបកាន់តែរហ័ស។ Xiaomi 14T Series ក៏ណែនាំមុខងារច្នៃប្រឌិតថ្មីចំនួន៣ ផងដែរ ដូចជាការធ្វើសមកាលកម្មការហៅទូរសព្ទ ការបិទកម្មវិធី និងការផ្ទេរការចាក់សារឡើងវិញ ដែលធានាបាននូវការតភ្ជាប់ដ៏រលូន និងការផ្លាស់ប្តូររវាងឧបករណ៍ដោយមិនលំបាក បង្កើនផលិតភាព និងភាពងាយស្រួលយ៉ាងខ្លាំង។ លើសពីនេះ មុខងារ Link to Windows ផ្តល់ជូនបទពិសោធន៍ កុំព្យូទ័រ PC ដែលរួមបញ្ចូលគ្នា ដោយកាត់បន្ថយគម្លាតរវាងបទពិសោធន៍ទូរស័ព្ទ និងកុំព្យូទ័រលើតុ។

អេក្រង់ដ៏អស្ចារ្យ រលូនបំផុត

អេក្រង់ CrystalRes ទំហំ 6.67” ដែលផ្តល់នូវកម្រិតភាពច្បាស់ 1.5K ដ៏អស្ចារ្យ (2712 x 1220) ជាមួយនឹងដង់ស៊ីតេភីកសែល 446 ppi ។ អេក្រង់កម្រិតខ្ពស់នេះផ្តល់នូវការមើលឃើញដ៏រស់រវើក និង រលូន ដែលត្រូវបានពង្រឹងដោយជម្រៅពណ៌ 12 bit គួរឱ្យចាប់អារម្មណ៍។ Refresh rate កម្រិតខ្ពស់ដល់ទៅ 144Hz អ្នកប្រើប្រាស់កាន់តែរីករាយនឹងការប្រើប្រាស់ប្រចាំថ្ងៃ ដែល ធានាឱ្យមានចលនារលូន និងការផ្លាស់ប្តូររលូនឥតខ្ចោះ ។ ផ្តល់ជូននូវការគ្របដណ្តប់ពណ៌ DCI-P3 និងកម្រិតពន្លឺខ្ពស់បំផុត 4000 nits អេក្រង់  ផ្តល់នូវរូបភាពដ៏អស្ចារ្យទាំងក្នុង និងក្រៅ ដែលធ្វើអោយរាល់អន្តរកម្មកាន់តែទាក់ទាញ និងរីករាយ។អេក្រង់ AI ជំនាន់ក្រោយកែតម្រូវសីតុណ្ហភាពពណ៌ និងពន្លឺយ៉ាងឆ្លាតវៃ ដោយផ្អែកលើសេណារីយ៉ូនៃការប្រើប្រាស់ និងពេលវេលានៃថ្ងៃ ដោយធានាបាននូវផាសុកភាពភ្នែកល្អបំផុត។ Xiaomi 14T Series ផ្តល់នូវគុណភាពសំឡេងពិសេសជាមួយនឹងវិញ្ញាបនបត្រ Hi-Res Audio Wireless និងឧបករណ៍ សំឡេងស្តេរ៉េអូសម្រាប់សំឡេងដ៏ពីរោះ។ បំពាក់ដោយបច្ចេកវិទ្យា Dolby Atmos® អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍ដ៏សម្បូរបែប ជាមួយនឹងសំឡេង 3D បង្កើនភាពរីករាយនឹងភាពយន្ត តន្ត្រី និងហ្គេមរបស់ពួកគេ។

ល្បឿនដំណើរការខ្លាំង រលូតឥតអាក់ Xiaomi 14T Series

Xiaomi 14T Series ផ្តល់នូវដំណើរការពិសេសជាមួយនឹងប្រព័ន្ធដំណើរការដ៏ទំនើប និងប្រព័ន្ធត្រជាក់កម្រិតខ្ពស់ បង្កើនការងារប្រចាំថ្ងៃជាមួយនឹងល្បឿន និងប្រសិទ្ធភាពដែលមិនអាចប្រៀបផ្ទឹមបាន។

Dimensity 9300+ បង្កើនល្បឿន 37% នៅក្នុងដំណើរការ CPU ។ រួមនឹង GPU Immortalis-G720 កម្រិតខ្ពស់ ដែលផ្តល់នូវការធ្វើឱ្យប្រសើរឡើង 44% នៅក្នុងដំណើរការក្រាហ្វិក ការរួមបញ្ចូលគ្នាដ៏មានអានុភាពនេះល្អឥតខ្ចោះនៅក្នុងកម្មវិធី AI និងការលេងហ្គេម ដោយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងល្អឥតខ្ចោះ។ ធ្វើឱ្យប្រសើរឡើងដោយ Xiaomi Surge T1 Tuner សម្រាប់ការតភ្ជាប់ដែលមានស្ថេរភាព និងដំណើរការកាន់តែប្រសើរឡើង និងប្រព័ន្ធ Xiaomi 3D IceLoop សម្រាប់ការគ្រប់គ្រងកម្តៅប្រកបដោយប្រសិទ្ធភាព Xiaomi 14T Pro ធានានូវដំណើរការខ្ពស់បំផុតដោយមិនឡើងកំដៅ ដែលធ្វើឱ្យវាក្លាយជាជម្រើសចុងក្រោយសម្រាប់អ្នកលេងហ្គេមទូរសព្ទ និងអ្នកកិច្ចការនិងកម្មវិធីធំៗ។

Xiaomi 14T ដំណើរការដោយប្រព័ន្ធដំណើរការ AI ថ្មី MediaTek Dimensity 8300-Ultra បង្កើនល្បឿន 20% នៃដំណើរការស៊ីភីយូ និងការធ្វើឱ្យប្រសើរឡើង 60% នៅក្នុង ដំណើរការ GPU  ធ្វើឱ្យកិច្ចការច្រើនយ៉ាងរលូន និងមានប្រសិទ្ធភាពជាងមុន ខណៈពេលដែលអាយុកាលថ្មរឹតតែវែងជាងមុន ហើយមានប្រសិទ្ធភាពកាន់តែខ្លាំង។

Xiaomi 14T Series បំពាក់នូវថ្មដ៏មានថាមពល និងសមត្ថភាពសាកថ្មលឿន ធានាបាននូវការសាកថ្មលឿន និងការប្រើប្រាស់ដែលអាចទុកចិត្តបាន។ Xiaomi 14T Pro មានភាពលេចធ្លោជាលើកដំបូងនៅក្នុង Xiaomi T Series ដែលបង្ហាញសមត្ថភាពសាកឥតខ្សែ 50W បន្ថែមលើថ្ម 5000mAh ។ លើសពីនេះ 120W HyperCharge  អនុញ្ញាតឱ្យសាកពេញត្រឹមតែ 19 នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Xiaomi 14T ត្រូវបានបំពាក់ដោយថាមពលថ្ម 5000mAh ដ៏រឹងមាំ និង 67W HyperCharge  សម្រាប់ការសាកថ្មលឿនតាមខ្សែ។

សមត្ថភាពដ៏មានអានុភាព មកជាមួយនឹងភាពទំនើបទាន់សម័យ

Xiaomi 14T Series បានរួមបញ្ចូលគ្នានូវសមត្ថភាពយ៉ាងរលូន និងការរចនាដ៏ប្រណីតដោយមានការរចនាម៉ូដបែបលោហធាតុ រលើបេលោង និងគែមអេក្រង់ស្តើងបំផុត 1.7mm ដែលជួយបង្កើនបទពិសោធន៍នៃការបង្ហាញអេក្រង់។ ទូរស័ព្ទទាំងពីរនេះមានកម្រិត IP68 ដែល ធានាភាពធន់នឹងទឹក និងធូលីដែលធន់មាំទាំងទូរស័ព្ទ និងផ្លូវចិត្ត។ Xiaomi 14T Pro បំពាក់នូវស៊ុមធ្វើពីលោហធាតុចម្រាញ់ ដែលបន្ថែមនូវភាពទំនើបទាន់សម័យ និងផ្តល់នូវភាពធន់ខ្លាំងជាង 116% ធន់នឹងការពត់កោង និងការខូចខាតបើប្រៀបធៀបទៅនឹងជំនាន់មុន។ ខ្នងកោង 3D បង្កើនផាសុកភាព និងការក្តាប់ជាប់ ខណៈពេលដែលគ្រឿងតុបតែងធ្វើពីលោហធាតុ បន្ថែមភាពប្រណីត។ Xiaomi 14T Pro មានជម្រើសបីពណ៌៖ Titan Gray, Titan Blue និង Titan Black ។ Xiaomi 14T មានជាពណ៌ Titan Gray, Titan Blue, Titan Black និង Lemon Green។ Lemon Green វ៉ារ្យ៉ង់គឺផលិតចេញពីវត្ថុធាតុដើម PU ដែលមានមូលដ្ឋានលើជីវសាស្រ្ត មានបួនស្រទាប់ ដោយរួមបញ្ចូលនូវវត្ថុធាតុដើមជីវៈចំនួន 50% រួមទាំងសរសៃក្រូចឆ្មា និង PET កែច្នៃ 100% ធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ