ស្ទើរតែប្រមាណ ៨១ភាគរយនៃធនធានរ៉ែមាសនៅលើពិភពលោកបច្ចុប្បន្នគឺមិនស្ថិតនៅក្រោមដីទៀតនោះឡើយ ខណៈដែលរ៉ែមាសនៅក្រោមដីទាំងអស់គឺមិនមានទំហំច្រើនជាងធនធានមាសដែលមានប្រើប្រាស់នៅក្នុងឧបករណ៍បច្ចេកវិទ្យា និងអេឡិចត្រូនិកនោះទេ។

ក្នុងរយៈពេលតែប៉ុន្មានទសវត្សចុងក្រោយនេះ ជារៀងរាល់ឆ្នាំមានកាកសំណល់ដោយអេឡិចត្រូនិករាប់សិបលានតោន ហើយបើវានៅតែបន្តទៀតនោះនៅត្រឹមឆ្នាំ២០៥០ ភពផែនដីនឹងត្រូវប្រឈមមុខទៅនឹងបញ្ហាកាកសំណល់ប្រភេទនេះរហូតដល់ទៅជាង ១១០លានតោនជាមិនខាន។ នេះបើយោងតាមតួលេខដែលត្រូវបានបង្ហាញដោយ The Business Insider។

ថ្វីត្បិតកាកសំណល់អេឡិចត្រូនិកពិតជាបានបង្កបញ្ហាជាច្រើនដល់បរិស្ថាន ភពផែនដី និងមនុស្សជាតិ ដោយសារតែវាត្រូវបានរាយប៉ាយស្ទើរគ្រប់ទីកន្លែងរាប់ចាប់តាំងពីទីតាំងចាក់កាកសំណល់រហូតទៅដល់បឹងទន្លេ និងសមុទ្រ ប៉ុន្តែដោយសារវត្ថុធាតុដើមដ៏មានតម្លៃជាច្រើនមុខបូករួមទាំងដែក ស្ពាន់ ជាពិសេសមាសផងដែរនោះទើបធ្វើឲ្យមានសកម្មភាពកែច្នៃគ្រប់រូបភាពកើតឡើងចំពោះកាកសំណល់ទាំងនេះ។
សកម្មភាពទាញយកធនធានមាសទាំងនោះបានធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះអាកាស និងសុខភាពរបស់មនុស្សជាតិផងដែរដោយសារតែពួកគេតែងតែនិយមប្រើប្រាស់វិធីសាស្ត្របុរាណដូចជាការដុត និងស្លជាដើមទាញយកសារធាតុមាស។

ដោយសារមើលឃើញពីបញ្ហា និងផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះ ទើប Startup ថ្មីមួយដែលមានឈ្មោះថា Mint Innovation បានរកឃើញវិធីសាស្ត្រថ្មី និងអស្ចារ្យមួយដែលអាចទាញយកមាសពីកាកសំណល់អេឡិចត្រូនិកបានដោយមានសុវត្ថភាព និងមានអនាម័យបំផុត។
យោងតាមការបញ្ជាក់ដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Mint Innovation និងជាសហស្ថាបនិក លោក Ollie Crush បានបញ្ជាក់ថា រ៉ែមាសដែលក្រុមហ៊ុនអាចទាញយកមកបានមានទំហំប្រមាណជា ១៥០ក្រាមចេញពីកាកសំណល់អេឡិចត្រូនិកទំហំជាង១តោន ហើយដំណើរការនេះគឺត្រូវការចំណាយពេលរហូតទៅដល់មួយសប្តាហ៍។
ទោះបីជាយ៉ាងណាក្តី លោក Crush បានលើកឡើងដែរថា វិធីសាស្ត្រទាញយកមាសរបស់ Mint Innovation នេះនៅតែមានភាពល្អប្រសើរជាងវិធិសាស្ត្រនៃការជីករុករករ៉ែមាសពីក្រោមដីដែលវាចាំបាច់វាយកំទេចអាចន៍ដី និងថ្មដល់ទៅជាង១តោនដូចគ្នា ប៉ុន្តែទទួលបានរ៉ែមាសសុទ្ធត្រឹមតែពី៣ ឬ ៤ ទៅ ៥ក្រាមប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា មន្ទីរពិសោធរបស់ Mint Innovation មានទីតាំងស្ថិតនៅក្នុងទីក្រុង Auckland ប្រទេសញូវស៊ីឡេន។ ដំណើរការកែច្នៃពោរពេញទៅដោយភាពស្មុគ្រស្មាញ ប៉ុន្តែអាថ៌កំបាំងដ៏ធំបំផុតគឺជាការប្រើប្រាស់សារធាតុគិមីពីធម្មជាតិ ដើម្បីធ្វើប្រតិកម្ម និងអាចទាញយកសារធាតុមាសទាំងនោះចេញពីកាកសំណល់អេឡិចត្រូនិកមកវិញបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/08/2026
ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

វីដេអូបោកប្រាស់ AI Deepfake កំពុងប្រើរូបភាពមហាសេដ្ឋី Jack Ma ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពីសិង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/08/2026
នៅលើបណ្តាញ YouTube មានក្រុមបោកប្រាស់បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បង្កើតវីដេអូមិនពិត (Deepfake) យ៉ាងស្ទាត់ជំនាញដោយប្រើរូបភាព និងសំឡេងរបស់លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content