បដិវត្តន៍ឧស្សាហកម្មចំនួន ៤ ដែលពិភពលោកបានឆ្លងកាត់

បរទេស ៖ យោងទៅតាមប្រភពពី Trailhead បានបង្ហាញថា ពិភពលោកបានឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មចំនួន ៤ ដែលបានផ្លាស់ប្តូរសង្គមទំនើបជាមួយនឹងភាពជឿនលឿននៅយុគសម័យវិទ្យាសាស្ត្រ និងការកើនឡើងនៃបច្ចេកវិទ្យាឌីជីថល ខណៈបច្ចុប្បន្ននេះផងដែរ ពិភពលោកក៏កំពុងស្ថិតនៅក្នុងបដិវត្តឧស្សាហកម្មជំនាន់ទី៤។

នៅក្នុងឧស្សាហកម្មទី ៤ នេះ ត្រូវបានដំណើរការដោយ cloud, ឧបករណ័បច្ចេកវិទ្យាទំនើបៗ, មនុស្សយន្ត, ម៉ាស៊ីន, បច្ចេកវិទ្យាអ៊ីនធើណេត Internet of things (IoT) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។ យ៉ាងណាមិញ មុននឹងឈានមកដល់យុគសម័យវិទ្យាសាស្ត្រនេះ ពិភពលោកបានឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មមូលដ្ជានធំៗចំនួន ៤ ជំនាន់។

បដិវត្តឧស្សាហកម្មជំនាន់ទីមួយដែលជាបដិវត្តន៍មុនដំបូងគេបង្អស់ និងជាយុគសម័យនៃដើមកំណើតផលិតកម្មមេកានិក ​ឬ ម៉ាស៊ីនដើរដោយចំហាយទឹក។ លើសពីនេះ បដិវត្តន៍នេះបានចាប់ផ្តើមនៅប្រហែលឆ្នាំ១៧៦០ តាមរយៈការលេចរូបរាងនូវម៉ាស៊ីនចំហាយទឹកដែលផ្តល់ថាមពលបានច្រើនយ៉ាងចាប់ពីវិស័យកសិកម្ម រហូតដល់ការផលិតវាយនភណ្ឌ។ នៅពេលសម័យនោះផងដែរ មនុស្សភាគច្រើនគឺជា​កសិករ​​ដែល​រស់នៅពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម ប៉ុន្តែជាមួយនឹងការមកដល់នៃម៉ាស៊ីនចំហាយទឹក សង្គមកសិកម្មទាំងនោះបានបានដើរលើផ្លូវនគរូបនីយកម្ម។ ចាប់តាំងពីពេលនោះមក ពិភពលោកបានចាប់ផ្តើមពឹងផ្អែកលើថាមពលចំហាយទឹក ឧបករណ៍ និងម៉ាស៊ីនផ្សេងៗ រួមទាំងមានការបង្កើតដល់នាវា និងផ្លូវដែកដែលធ្វើឲ្យមនុស្សងាយស្រួលជាងមុនក្នុងការធ្វើដំណើរ។ ក្រោយមកទៀត បដិវត្តន៍នេះមានការបង្កើតជារោងចក្រ ប៉ុន្តែ​ជីវិតការងារនៅក្នុង​រោងចក្រ​មាន​ការ​លំបាក ដោយសារកម្មកររោងចក្រភាគច្រើនមិនសូវមានជំនាញ ធ្វើការច្រើនម៉ោង និងទទួលបានថ្លៃពលកម្មថោក។

បន្ទាប់មកទៀត ការជំរុញឧស្សាហូបនីយកម្មបានបង្កើននូវកម្មករមានជំនាញជាងមុន ហើយទីក្រុង និងឧស្សាហកម្មរីកចម្រើនលឿនជាងពេលមុនៗ ដែលធ្វើឲ្យសេដ្ឋកិច្ចក៏រីកចម្រើនទៅតាមនោះដែរ។ ការរីកចម្រើននេះបានជំរុញឱ្យមានបដិវត្តឧស្សាហកម្មជំនាន់ទីពីរបដិវត្តន៍ ដែលជាយុគសម័យបានបង្កើនល្បឿនជាមួយនឹងការច្នៃប្រឌិតសំខាន់ៗមួយចំនួនដូចជា ម៉ាស៊ីនប្រើសាំង យន្តហោះ និងជីគីមីជាដើម ដែលបានជួយឱ្យប្រតិបត្តិការលឿនជាងមុន និងធ្វើបានកាន់តែច្រើន។ គួរកត់សំគាល់បំផុតនោះ គឺសង្វាក់ផ្គត់ផ្គង់ផ្តល់ថាមពលដល់ផលិតកម្មដ៏ធំ ដោយនៅដើមសតវត្សរ៍ទី ២០ ក្រុមហ៊ុនរបស់លោក Henry Ford បានផលិតរថយន្ត Ford Model T ដ៏ទំនើប ដែលជារថយន្តដែលមានម៉ាស៊ីនសាំង។ នៅដើមទសវត្សរ៍ឆ្នាំ១៩០០ មានកំណើនមនុស្សធ្វើការច្រើន និងកំណើនកម្មករបានចាកចេញពីជនបទទៅរស់នៅទីក្រុង។ ទន្ទឹមនឹងការកើនឡើងនៃនគរូបនីយកម្ម ក៏មានការច្នៃប្រឌិតថ្មីៗដូចជា អគ្គិសនី វិទ្យុ និងទូរស័ព្ទ ដែលបានផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ និងទំនាក់ទំនង។​

បន្ទាប់ក្រោយមកទៀត គឺជាការបដិវត្តឧស្សាហកម្មជំនាន់ទីបី ឬ បដិវត្តន៍នៃឌីជីថល។ នៅទសវត្សរ៍ឆ្នាំ១៩៥០ បដិវត្តន៍ឧស្សាហកម្មទីបីបាននាំមកនូវ បន្ទះឈីប semiconductors, ប្រព័ន្ធកុំព្យូទ័រ computing, personal computing និងការវិវត្តនៃអ៊ីនធើណេត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការផ្លាស់ប្តូរមួយចំនួនទៅជាបច្ចេកវិទ្យាឌីជីថល ដូចជាទូរទស្សន៍ចាស់ដែលធ្លាប់តែចាក់ជាមួយអង់តែនត្រូវបានជំនួសដោយថេប្លេតដែលភ្ជាប់អ៊ីនធឺណិតជាដើម។ ការផ្លាស់ប្តូរពីឧបករណ៍អេឡិចត្រូនិកទៅបច្ចេកវិទ្យាឌីជីថលបានរីករាលដាលជះឥទ្ធិពលដល់ឧស្សាហកម្មយ៉ាងខ្លាំង ជាពិសេសទំនាក់ទំនង និងថាមពលសកល។ លើសពីនេះផងដែរ អេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានបានចាប់ផ្តើមដំណើរការផលិតកម្មដោយស្វ័យប្រវត្តិ និងមានឥទ្ធិពលខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។

សព្វថ្ងៃនេះ ពិភពលោកកំពុងដើរតាមបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលបានផ្លាស់ប្តូរជីវិតមនុស្សឲ្យមានភាពទំនើបជាងមុនខ្លាំង។ ថ្មីៗនេះ បដិវត្តន៍ឌីជីថលបានផ្លាស់ប្តូរស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់ ដោយបានផ្លាស់ប្តូររបៀបរស់នៅ ធ្វើការ និងទំនាក់ទំនងរបស់មនុស្សឲ្យកាន់តែទំនើបបន្ថែមទៀត ដោយមានម៉ាស៊ីន និង មនុស្សយន្តទំនើបៗ បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ចាប់សញ្ញា និង ការព្រីន 3D (3D Printing)។ ដូច្នោះហើយ បដិវត្តន៍ឧស្សាហកម្មទាំងបីជំនាន់ដំបូងនីមួយៗបានធ្វើឱ្យុមានការផ្លាស់ប្តូរយ៉ាងសំខាន់រហូតដល់បដិវត្តន៍ឧស្សាហកម្មលើកទីបួន។ តាមរយៈបដិវត្តន៍ទាំងនេះបានធ្វើឲ្យមានការផ្លាស់ប្តូរសង្គមតាំងពីសម័យធ្វើស្រែចំការរហូតដល់រោងចក្រ ហើយប្រជាជនបានផ្លាស់ប្តូរពីជនបទមកទីក្រុងជាមួយនឹងផលិតកម្មមេកានិក។ មិនត្រឹតែប៉ុណ្ណោះ របៀបដែលមនុស្សរស់នៅ និងធ្វើការបានផ្លាស់ប្តូរជាមូលដ្ឋានជាមួយនឹងការរកឃើញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក