អាល្លឺម៉ង់ គ្រោងចាយ ៤១ពាន់លានដុល្លារ អភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ ក្រោយការគំរាមកំហែងពីបណ្តាប្រទេសមហាអំណាច

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលក្រុងប៊ែរឡាំងនឹងបញ្ចេញលុយវិនិយោគដល់ទៅ ៣៥ពាន់លានអឺរ៉ូ ឬប្រមាណជា៤១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិនៅទីអវកាស។

មន្ត្រីយោធាថ្នាក់កំពូលរូបនេះបានបញ្ជាក់ទៀតថា កញ្ចប់លុយដ៏ធំសំបើមនេះនឹងត្រូវយកទៅរៀបចំការងារបង្កើនសមត្ថភាពការពារជាតិរបស់អាល្លឺម៉ង់ ជាពិសេស បេសកកម្មស្រាវជ្រាវនៅទីអវកាស ដើម្បីអាចគេចចេញពីការគំរាមកំហែងនានាពីបណ្តាប្រទេសមហាអំណាចមួយចំនួនដែលកំពុងដំឡើងកំដៅនៃអំណាចសព្វាវុធដាក់គ្នានាពេលបច្ចុប្បន្ន។

លោក Pistorius បានសង្កត់ធ្ងន់ថា៖

«ប្រព័ន្ធផ្កាយរណបដែលយើងកំពុងប្រតិបត្តិការបច្ចុប្បន្ន គឺប្រឈមមុខទៅនឹងហានិភ័យខ្លាំងណាស់ ហើយក៏មានភាពផុយស្រួយក្នុងការវាយប្រហារណាមួយក្នុងសម័យកាលបច្ចេកវិទ្យាដ៏ទំនើបនាពេលនេះ។ ក្នុងករណីរងការវាយប្រហារណាមួយកើតឡើងនោះប្រជាជាតិយើងទាំងមូលនឹងជួបប្រទះការជាប់គាំងជាមិនខាន»។

ជាមួយគ្នានេះ លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា កាលពីពេលមុនប្រតិបត្តិការលុកលុយទៅលើប្រទេសអ៊ុយក្រែនដោយប្រទេសរុស្ស៊ី រដ្ឋាភិបាលទីក្រុងមូស្គូបានបើកការវាយប្រហារតាមបណ្តាញអនឡាញមកលើប្រព័ន្ធផ្កាយរណបរបស់ក្រុមហ៊ុន ViaSat ដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់ និងរអាក់រអួលយ៉ាងខ្លាំងដល់កម្មវិធីគ្រប់គ្រងប្រតិបត្តិការម៉ាស៊ីនតួប៊ីនខ្យល់ដែលជាប្រភពផ្គត់ផ្គង់ថាមពលដ៏សំខាន់របស់អាល្លឺម៉ង់ក្នុងចំនួនប្រហែលជា ៦០០០តួប៊ីន នៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអះអាងដែរថា ប្រទេសចិន និងរុស្ស៊ី គឺជាសត្រូវដែលគួរឲ្យព្រួយបារម្ភបំផុតរបស់អាល្លឺម៉ង ដែលកន្លងមកជឿជាក់ថា ផ្កាយរណបរបស់រុស្ស៊ី បានព្យាយាមតាមដានផ្កាយរណបរបស់កម្លាំងយោធាអាល្លឺម៉ង់ ខណៈដែលអាល្លឺម៉ង់បានចាត់ទុកសកម្មភាពនេះថា ជាការបំផ្លិចបំផ្លាញដល់បញ្ហាសន្តិសុខជាតិ និងគោលការណ៍សន្តិភាពរបស់អាល្លឺម៉ង់។

គួរឲ្យដឹងដែរថា ខ្ទង់វិនិយោគទៅលើវិស័យការពារក្នុងទីអវកាសរបស់អាល្លឺម៉ងត្រូវបានធ្វើឡើងនៅចំពេលដែលប្រទេសកំពុងបង្កើនថវិកាជាតិសម្រាប់វិស័យការពារជាតិទាំងមូល និងស្របតាមការចង់បានរបស់អង្គការណាតូដែលដឹកនាំដោយអាម៉េរិក។ បច្ចប្បន្នអាល្លឺម៉ង់បានជាប់ឈ្មោះជាប្រទេសដែលមានខ្ទង់ចំណាយធំជាងគេបំផុតទី៤ របស់ពិភពលោកបន្ទាប់ពីអាម៉េរិក ចិន និងរុស្ស៊ី ទៅលើវិស័យការពារជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *