ហ្គ្រិច ជាប្រទេសមានបំណុលចាក់ស្រេះប៉ុន្តែនៅតែមានឈ្មោះជាប្រទេសអភិវឌ្ឍ

តាមរយៈស្តង់ដាដែលបានដាក់ចេញដោយធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់ប្រទេសហ្គ្រិចត្រូវបានគេចាត់ទុកថាជា ប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍កម្រិតខ្ពស់មួយ។

ហ្គ្រិច ជាប្រទេសដែលមានកម្រិតស្តង់ដារស់នៅល្អបំផុតក្នុងចំណោមបណ្តាប្រទេសជាច្រើនលើពិភលោក ហើយកំពុងស្ថិតនៅក្នុងបញ្ជី លេខរៀងទី៣២របស់ធនាគារពិភពលោកដែលមានសន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្សល្អជាងគេបំផុត ឬ Human Development Index (HDI) ខណៈដែល GDP សម្រាប់ពលរដ្ឋម្នាក់មានទៅដល់ ២៣ ០០០ដុល្លារកាលពីឆ្នាំ២០២១។

តើអ្នកបានដឹងទេថា ផ្ទៃក្នុងនៃប្រទេសមួយនេះមានជាប់បំណុលបរទេសច្រើនបំផុត ពោលគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៧គិតជាទឹកប្រាក់ដល់ទៅ ៣៣២,៦ពាន់លានអឺរ៉ុប ឬត្រូវជា ៣៧៩ពាន់លានដុល្លារអាមេរិក ដែលជាតួលេខចុងក្រោយបង្ហាញដោយ The World Populaion​ Review។

បំណុលរបស់ប្រទេសហ្គ្រិចមានភាពចាក់ស្រេះដោយសារបញ្ហាជាច្រើនបូកផ្សំគ្នា ហើយអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយខណៈដែលការសងបំណុលជាប្រចាំឆ្នាំអាចធ្វើបានត្រឹមតែចន្លោះតិចតួចដែលមានន័យថារដ្ឋាភិបាលត្រូវការពេលវេលាជាច្រើនទសវត្សរ៍ទៀតដើម្បីអាចដោះស្រាយបញ្ហាបំណុលបរទេសនេះទាំងស្រុងបាន។

ដំបូងឡើយបំណុលរបស់ហ្គ្រិចគឺចាប់ផ្តើមចេញពីវិបត្តិសេដ្ឋកិច្ចជាសកលឆ្នាំ១៩៣២ ដូចទៅនឹងបណ្តាប្រទេសដទៃទៀតដែរ ហើយបំណុលបរទេសចាប់ផ្តើមកើនឡើងខ្លាំងមុនពេលដែលហ្គ្រិចអាចទទួលបានសិទ្ធិក្នុងការចូលរួមជាសមាជិករបស់ប្លុកអឺរ៉ុបកាលពីឆ្នាំ១៩៨១ដោយគិតជាមធ្យមនៃសន្ទស្សន៍បំណុលចន្លោះពេលនេះមានទៅដល់១៩,៨ភាគរយ។

ចូលឆ្នាំ២០០១ រូបិយវត្ថុអឺរ៉ូ (EURO) ត្រូវបានណែនាំឲ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្លុកអឺរ៉ុប ប៉ុន្តែហ្គ្រិចបែរជាជួបទៅនឹងបញ្ហាឱនភាពពាណិជ្ជកម្មដែលមានន័យថាការចំណាយរបស់ប្រទេសមានចំនួនច្រើនជាងចំណូលដែលវាធ្វើឲ្យប្រទេសចាំបាច់ក្នុងការធ្វើកម្ចី និងស្នើសុំការវិនិយោគដោយផ្ទាល់ពីប្រទេសដទៃ។ ចាប់ពីឆ្នាំ១៩៩៩ ទៅដល់ឆ្នាំ២០០៨ និងឆ្នាំ២០០៩ ទាំងឱនភាពពាណិជ្ជកម្មក៏កើនឡើង ឱនភាពថវិកាក៏កើនឡើងផ្ទួនៗទៅដល់ក្បែរនឹង៥ភាគរយនៃទំហំ GDP របស់ប្រទេស។

បញ្ហាជាច្រើនទៀតត្រូវបានគេមើលឃើញថាបានកើតឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១០ រដ្ឋាភិបាលទីក្រុងអាតែនបានរកឃើញនូវបញ្ហាដ៏ធំមួយទៀតដែលធ្វើឲ្យបំណុលរបស់ប្រទេសកើនឡើងឥតឈប់ឈរបែរនេះគឺដោយសារបញ្ហាចំណាយច្រើនហួសហេតុរបស់រដ្ឋាភិបាល។ទោះបីជាបានស្រោចស្រង់ស្ថានភាពបានធូរស្រាលក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តជួបផលលំបាកក្នុងការដោះស្រាយបញ្ហាបំណុលនៅឡើយរហូតដល់ឆ្នាំ២០២០ទៅហើយក្តី សមមាត្របំណុលធៀបទៅនឹងផលិតផលក្នុងស្រុក ឬ debt-to-GDP ratio បានបន្តកើនឡើងក្នុងកំណត់ត្រាដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានប្រមាណជា២០៦,៣ភាគរយ តែបានធ្លាក់ចុះបន្តិចនៅឆ្នាំ២០២១ មកត្រឹម១៩៧,៣ភាគរយ។ គួរឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០២៣នេះ ប្រទេសស៊ីប គឺជាប្រទេសដែលមានជាប់បំណុលបរទេសច្រើនជាងគេរហូតទៅដល់ ២១,៦៤ទ្រីលានដុល្លារ ចំណែកប្រទេសអាមេរិកនៅលេខរៀងទី២មានបំណុល ១៩,២៣ទ្រីលានដុល្លារ ខណៈដែលហ្គ្រិចកំពុងស្ថិតនៅលេខរៀងទី៧ក្នងបញ្ជីដោយ The World Population Review៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ