Green Infrastructure និង Smart City ជាបេះដូងនៃផែនការរស់នៅប្រកបដោយនិរន្តរភាពរបស់ពិភពលោក

ការរស់នៅប្រកបដោយនិរន្តភាព (Sustainable Living) គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិជាយូរមកហើយ ប៉ុន្តែវាគឺជាកិច្ចការងារដ៏ធំមួយដែលទាមទារនូវកិច្ចខិតខំពីគ្រប់ភាគីដែលពាក់ព័ន្ធ និងនៅគ្រប់ទីកន្លែងនៅទូទាំងសកលលោក។

ពន្យល់ឲ្យងាយយល់ ការរស់នៅប្រកបដោយនិរន្តរភាពគឺជារបៀបរស់នៅថ្មីផ្តោតសំខាន់ឲ្យខាងតែបានទៅលើការកាត់បន្ថយកាកសំណល់ឲ្យនៅតិចតួចបំផុត ការកំណត់ការប្រើប្រាស់ធនធានធម្មជាតិរបស់ផែនដីឲ្យបានអប្បរិមា ការប្រើប្រាស់បរិស្ថានជុំវិញប្រកបដោយភាពឆ្លាតវៃ ក៏ដូចជាការធានាបាននូវគុណភាពការងារព្រមទាំងបរិស្ថានរស់នៅ។

ដើម្បីសម្រេចបានផែនការជាប្រវតិ្តសាស្ត្រសម្រាប់មនុស្សជាតិទាំងនេះគឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនូវសកម្មភាពចូលរួមគាំទ្រយ៉ាងសំខាន់ៗដែលមិនអាចខ្វះបាននោះមានចំនួន២ គឺការអភិវឌ្ឍហេដ្ឋារនាសម្ព័ន្ធបៃតង (Green Infrastructure) ក៏ដូចជាកិច្ចការងារអភិវឌ្ឍទីក្រុងឆ្លាតវ៉ៃ ( Smart City) ។

គោលការណ៍ចំបងសម្រាប់ផែនការការអភិវឌ្ឍទាំង២ខាងលើសុទ្ធតែមានសមាសធាតុដាច់ដោយឡែក និងជាចំណែកពាក់ព័ន្ធខ្លាំងស្របទៅនឹងតាមតំរូវការនៃការរស់នៅប្រកបដោយនិរន្តភាព។

ហេដ្ឋារចនាសម្ព័ន្ធពណ៌បៃតង (Green Infrastructure) សំដៅលើបណ្តាញ និងធាតុផ្សំនានាសម្រាប់ការកែប្រែ និងដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងទៅនឹងបញ្ហាអាកាសធាតុដោយការអភិវឌ្ឍប្រកាន់ខ្ជាប់ជាមួយនឹងធម្មជាតិ។ ធាតុផ្សំសំខាន់ៗនៃវិធីសាស្រ្តនេះរួមមាន ការគ្រប់គ្រងទឹក ការបន្សាំអាកាសធាតុ ការកាត់បន្ថយកំដៅ ការបង្កើនជីវចម្រុះ ការផលិតអាហារដែលមិនប៉ះពាល់សុខភាព ការធ្វើឲ្យគុណភាពខ្យល់ប្រសើរជាងមុន ការផលិតថាមពលប្រកបដោយនិរន្តរភាព ទឹកស្អាត និងដីដែលមានសុខភាពល្អ ព្រមទាំងមុខងារជាច្រើនទៀត ដើម្បីបង្កើនគុណភាពជីវិត ដូចជា តាមរយៈការកំសាន្ត និងការផ្ដល់ម្លប់ ផ្តល់ទីជម្រកទាំងនៅក្នុង និងនៅជុំវិញទីក្រុង ។

ដោយឡែកទីក្រុងឆ្លាតវៃ ( Smart City )គឺជាការអភិវឌ្ឍទីក្រុងប្រកបដោយភាពងាយស្រួល និងមាននិរន្តភាពចំពោះបរិស្ថានដូចគ្នាដែរ ប៉ុន្តែតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតដែលអាចជួយឲ្យការរស់នៅ,ការប្រកបមុខរបររកស៊ី ឬប្រកបអាជីវកម្មកាន់តែមានប្រសិទ្ធភាព។

ដូច្នេះយើងអាចមើលឃើញហើយថា ខណៈពេលដែលទីក្រុងឆ្លាតវៃផ្តោតលើបច្ចេកវិទ្យាទំនាក់ទំនងដ៏ទំនើបជុំវិញសកម្មភាពនានាក្នុងទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបៃតងក៏នឹងអាចចូលរួមចំណែក្នុងការប្រើប្រាស់ធនធានកាន់តែល្អប្រសើរ ប៉ុន្តែផ្នែកទាំងពីរសុទ្ធតែមានគោលដៅដូចគ្នា ដើម្បីបង្កើនគុណភាពជីវិតរស់នៅរបស់មនុស្សជាតិ។ ដូច្នេះ ការរស់នៅប្រកបដោយនិរន្តភាពនឹងអាចក្លាយទៅជាការពិតនៅពេលដែលកិច្ចខិតខំទាំងពីរអាចដំណើរការទៅបានជោគជ័យនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន