Havard ៖ ចិនកំពុងវ៉ាដាច់អាមេរិកចំពោះវិស័យបច្ចេកវិទ្យាថ្មីៗ និងសំខាន់ៗមួយចំនួន

វិភាគ ៖ ជាប្រធានបទមួយគួរឲ្យចាប់អារម្មណ៍ចំពោះសេដ្ឋកិច្ចមហាយក្សចិន និងសេដ្ឋកិច្ចអាមេរិក ថាតើមួយណានឹងអាចក្លាយទៅជាអ្នកដឹកនាំឈានមុខគេរបស់ពិភពលោកនាពេលខាងមុខ ខណៈដែលយក្សចិនដែលជារោងចក្រពិភពលោកហាក់ដូចជាមិនមានសកម្មភាពថមថយឡើយទោះបីជាក្នុងបញ្ហាកូវីដក៏ដោយ ហើយនៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ច ជាមួយនឹងដំណើរឈានទៅរកការពង្រីកឥទ្ធិពលទៅតាមបណ្តាប្រទេសនានា រាប់ទាំងទ្វីបអ៊ឺរ៉ុប អាហ្វ្រិក និងអាស៊ីខ្លួនឯងផងដែរ។

បើទោះបីជាមិនអាចបែងចែកឲ្យដាច់បាននៅពេលនេះក្តី ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចតាមបែបឧស្សាហកម្ម បច្ចេកវិទ្យាវិញ នៅពេលនេះចិនគឺត្រូវបានអ្នកជំនាញមើលឃើញថាពិតជាបាននាំមុខអាមេរិកមួយជំហានរួចទៅហើយ ដោយក្នុងនោះសូម្បីតែសកលវិទ្យាល័យដ៏ល្បីបំផុតរបស់អាមេរិកដែលមានជំនាញខាងអាជីវកម្ម និងពាណិជ្ជកម្ម Havard University ក៏បានទទួលស្គាល់ទៅលើភាពរីកចម្រើនរបស់ចិនដែរ។

ជារបាយការណ៍ស្រាវជ្រាវមួយដោយមជ្ឈមណ្ឌល Belfer Center នៃសកលវិទ្យា Havard បានអះអាងថា ចិនបានហក់ឡើងយ៉ាងខ្លាំងគ្មានអ្នកណាអាចទប់បានឡើយចំពោះបច្ចេកវិទ្យាទំនើបៗ ដោយគិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ កំព្យូទ័រជាង ២៥០លានគ្រឿង រថយន្តទំនើបជាង២៥លានគ្រឿង និងស្មាតហ្វូនដល់ទៅជាង ១,៥០០លានគ្រឿង ត្រូវបាននាំចេញពីប្រទេសចិនចាក់ចូលក្នុងទីផ្សារសកលលោក។

ក្រៅពីនោះ របាយការណ៍ដដែលក៏បានបង្ហាញដែរថាភ ស្តុតាងធំៗចំនួន៥ទៀត ដែលបានបញ្ជាក់ថា ចិនពិតជាអាចក្លាយជាប្រទេសឈរនលំដាប់ថ្នាក់លេខ១របស់ពិភពលោកជំនួសអាមេរិកបាន ៖

១- បច្ចេកវិទ្យាសិប្បនិម្មិត (Artificial Intelligence) ៖ អតីត CEO របស់ Google លោក Eric Schmidt បានអះអាងថា បច្ចេកវិទ្យា AI របស់ចិននៅពេលនេះគឺមានកម្រិតពេញលេញដែលមានន័យថា អ្វីដែលអាមេរិកមាននៅពេលនេះ ចិនក៏មានរួចរាល់ទៅហើយដែរ ហើយអាចមានកម្រិតលើសពីអាមេរិកផង។

២- បច្ចេកវិទ្យាអ៊ីនធឺណេតល្បឿនលឿន 5G ៖ គិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ អ្នកប្រើប្រាស់ 5G នៅប្រទេសចិនមានចំនួនដល់ទៅ១៥០លាននាក់រួចទៅហើយ ខណៈអាមេរិកមានត្រឹមតែ ៦លាននាក់ ហើយស្ថានីយ 5G មាន៧០ម៉ឺនកន្លែងនៅចិនតែអាមេរិកមានត្រឹមតែ៥ម៉ឺនកន្លែង

ប៉ុណ្ណោះ។

៣- បច្ចេកវិទ្យាកំព្យូទ័រកម្រិតខ្ពស់បំផុត (Quantum computing) ៖ Havard បានរកឃើញថា ចិនបានធ្វើសកម្មភាពជាច្រើនទៅលើវិស័យ Quantum Information Science (QIS) ដែលរួមមានទាំង Quantum Computing នេះផង Quantum Communication ផង

និង Quantum Sensing ផង ហើយបច្ចុប្បន្នការចំណាយរបស់ចិនលើវិស័យទាំងនេះគឺមានទំហំច្រើនជាងអាមេរិកដល់ទៅ៤ដង។

៤- ផលិតផលបន្ទះឈីប  (Semiconductors) ៖ សមាគមន៍អ្នកផលិតបន្ទះឈីបបានព្យាករណ៍ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះចិននឹងអាចក្លាយជាអ្នកផលិតដល់ទៅ៤០ភាគរយនៃផលិតផលសរុបរបស់ទីផ្សារសកលលោក ដែលនឹងចាប់យកបានចំណែកទីផ្សារបានទៅដល់២៤ភាគរយ។ ៥- បច្ចេកវិទ្យាជិវៈ(Biotechnology) និងបច្ចេកវិទ្យាបៃតង (Green Technology) ៖ ឆ្នាំ២០០០ ចិនអាចផលិតថាមពលបៃតងបានត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះទំហំដែលចិនធ្វើបានគឺមានទៅដល់៧០ភាគរយនៃថាមពលបៃតងដែលសកលលោកអាចផលិតបាន ខណៈដែលអាមេរិក បានដើរបញ្ច្រាសដោយមានឈ្មោះថាជាប្រទេសផលិតបានដល់ទៅ៣០ភាគរយកាលពីឆ្នាំ២០០០ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ បានប្រមាន១ភាគរយប៉ុណ្ណោះនៃទីផ្សារពិភពលោក ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៨ខាងមុខនេះ ចិននឹងអាចផលិតរថយន្តអគ្គិសនីបានច្រើនជាងអាមេរិកជាក់ជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដោះស្រាយ​អគារ​ជាប់គាំង​បាន​ ​១២៨​ ​គម្រោង​ ​គិត​ត្រឹម​ដំណាច់​ខែមិថុនា ​ឆ្នាំ​២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិត​ត្រឹម​ដំណាច់​ខែមិថុនា ​ឆ្នាំ​២០២៦​ ​គម្រោង​អគារ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​ ​១២៨​ ​គម្រោង​ ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ ​ស្មើនឹង​ ​៣៣,៨​ ​ភាគរយ​ នៃ​គម្រោង​ជាប់គាំង​សរុប​ចំនួន​ ​៤២៨​ ​គម្រោង​ ​ដែល​ស្មើនឹង​អគារ​ ​៤៦៨​ ​អគារ​

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)