ភ្នំពេញ ៖ ជំនួសឲ្យភាពមិនច្បាស់លាស់នៃតម្លៃប្រេងនៅពេលបច្ចុប្បន្ន និងអាចបន្តទៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកទឹកចិត្តឲ្យប្រជាជនងាកមកប្រើប្រាស់យានយន្ដដើរដោយថាមពលអគ្គិសនីជំនួសវិញ ដែលក្រៅពីអាចកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរប្រចាំថ្ងៃ ថែមទាំងអាចចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយឧស្ម័នពុលផងដែរ។

នៅពេលបច្ចុប្បន្ននេះ ដោយសារតែប្រទេសដែលផ្គត់ផ្គង់ប្រេងធំបំផុតទី២នៅលើសកលលោក រុស្ស៊ី កំពុងជួបបញ្ហា និងទទួលរងនូវទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសធំៗ បានរុញឲ្យតម្លៃប្រេងបន្តកើនឡើងយ៉ាងជារៀងរាល់ថ្ងៃ រហូតបង្កើតជាបញ្ហាប្រឈមកង្វះប្រេងនៅលើទីផ្សារ ដែលជាការបារម្ភរបស់ប្រជាជននៅលើពិភពលោកត្អូញត្អែរយ៉ាងខ្លាំង ហើយព្យាយាមកាត់បន្ថយការធ្វើដំណើរ ផ្សេងៗដែលមិនចាំបាច់។

បន្ថែមពីនេះ ដោយសារតែក្ដីបារម្ភទៅលើការបន្តឡើងថ្លៃនៃតម្លៃប្រេង មានមនុស្សមួយចំនួនបាននាំគ្នាទៅទិញប្រេងស្តុកទុក ដែលកាន់តែបង្កើននូវហានិភ័យខ្ពស់ទៅលើការចំណាយខុសខ្ទង់ ជាពិសេសបញ្ហាសុខសុវត្ថិភាព។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ៖
“ទាក់ទងនឹងការផ្អើលឈូឆររបស់ប្រជាជនដែលសម្រុកទៅទិញសាំងទុកក្នុងពេលនេះ ខ្ញុំគិតថាអាចកើតជាបញ្ហាសម្រាប់ពួកគាត់។ ខ្ញុំយល់ថាមិនចាំបាច់ទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការរស់នៅរបស់គាត់ បើសិនគាត់ទុកដាក់សាំងមិនត្រឹមត្រូវ”

លោកបន្តថា ៖
“ម៉្យាងទៀត បើយើងក្រឡេកមកមើលវិស័យបរិស្ថានវិញ ការកើនឡើងនៃយានយន្ដបានធ្វើឲ្យមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីផ្សែងយានយន្ដ ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នពុល បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានដែលវាគំរាមគំហែងខ្លាំងដល់ជីវិតរស់នៅលើផែនដី”
បច្ចុប្បន្ន ដោយសារតែមើលឃើញពីភាពប្រឈម និងបម្រែបម្រួលអាកាសធាតុ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បាន និងកំពុងរួមគ្នាស្វែងរក ដំណោះស្រាយ ដោយក្នុងនោះគោលនយោបាយផែនការយុទ្ធសាស្ត្រ និងជាវិធានការដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត(ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០ត្រូវបានដាក់ចេញ និងអនុវត្ត។
ជាមួយគ្នានេះ ក្រសួងសាធារណៈការក៏បានបន្តអំពាវនាវឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ បណ្តាក្រសួង-សា្ថប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជំរុញការគាំទ្រ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍ ការប្រើប្រាស់យានយន្តអគ្គិសនីមានការកើនឡើង និងការបង្កើនចំនួនទីតាំងបញ្ចូលថាមពលឲ្យច្រើនកន្លែង និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់សំណល់អាគុយប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនត្រឹមតែ០២គ្រឿងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២១ យានយន្តដើមដោយថាមពលអគ្គិសនីដែលចុះបញ្ជីមានចំនួន៦២គ្រឿងនៅឆ្នាំ២០២១។ ដោយឡែក នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២ គិតចាប់ពីខែមករា ដល់ខែមីនា ការចុះបញ្ជីយានយន្តអគ្គិសនីមានចំនួន៤៧គ្រឿង ធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នាដែលមានត្រឹមចំនួន០៧គ្រឿងនោះ មានការកើនឡើង៦៧១ភាគរយ។ នេះបើតាមទិន្នន័យរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content