លាមកសត្វនៅប្រទេសអង់គ្លេសកាន់តែមានអត្ថប្រយោជន៍ដោយអាចផលិតជាឥន្ធនៈសម្រាប់ចាក់ត្រាក់ទ័រ

បច្ចុប្បន្ននេះ ការបំពុលអាកាសនៅតែជាបញ្ហាដ៏ស្មុគ្រស្មាញពិបាកដោះស្រាយសម្រាប់សកលលោកនៅឡើយ ពីព្រោះថាគ្រប់សកម្មភាពរស់នៅរបស់មនុស្សយើងសព្វថ្ងៃសុទ្ធតែបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងឬសគល់នៃវិបត្តិមួយនេះ។ សកម្មភាពដែលអាចរាប់ចាប់តាំងពីការដេក ដើរ អង្គុយ របស់យើង ឬសូម្បីតែការធ្វើកសិកម្ម និងចិញ្ចឹមសត្វក៏ដោយសុទ្ធតែអាចមានលទ្ធភាពក្នុងការបញ្ចេញជាតិពុលចូលទៅក្នុងបរិយាកាសដែរ។

របាយការណ៍ស្រាវជ្រាវដែលធ្លាប់បានចេញផ្សាយដោយ WEFORUM បានបង្ហាញថា ថ្វីត្បិតតែសកម្មភាពបំពុលដោយវិស័យឧស្សាហកម្មជាអ្នកបំពុលអាកាសច្រើនជាងគេពិតមែន ប៉ុន្តែក្នុងនោះសកម្មភាពចិញ្ចឹមសត្វប៉ុណ្ណោះអាចបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតចូលទៅក្នុងបរិយាកាសដល់ទៅ ១៤,៥ភាគរយនៃការបំពុលទាំងអស់លើពិភពលោក។

ដោយមើលឃើញនូវផលប៉ះពាល់ខ្លាំងចំពោះបញ្ហានេះក្រុមអ្នកជំនាញក្រុមអ្នកកែច្នៃជាច្រើនបានខិតខំធ្វើការអភិវឌ្ឍ ស្រាវជ្រាវ និងរបកគំហើញថ្មីដើម្បីអាចកាត់បន្ថយការបំពុលទាំងនេះសង្ឃឹមអាចជួយគាំទ្រដល់ផែនការសកម្មភាពរបស់បណ្តាប្រទេសនានាក្នុងការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី។

ថ្មីៗនេះបច្ចេកវិទ្យាដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន Bennamann បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រុមការងារបានជោគជ័យក្នុងការទាញយកលាមកសត្វចិញ្ចឹមទាំងឡាយទៅផលិតជាសាំងសម្រាប់ប្រើប្រាស់នៅក្នុងត្រាក់ទ័រកសិកម្មជំនួសឲ្យប្រេងសាំង ឬប្រេងម៉ាស៊ូតបាន។

Bennamann ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសត្រូវបានគេទទួលស្គាល់ថាអាចអភិវឌ្ឍបាននូវបច្ចេកវិទ្យាថ្មីមួយដែលពិភពលោកមិនទាន់មានប្រទេសណាធ្វើបាននៅឡើយ។ បច្ចេកវិទ្យាងាយៗដោយប្រើប្រាស់លាមកសត្វមានទាំងគោ និងជ្រូកផងដើម្បីទាញយកឧស្ម័នមេតាន ឬហៅថាជាការផលិតជីវឧស្ម័ន យកវាទៅប្រើប្រាស់ជាមួយត្រាក់ទ័រដែលបានផលិតឡើងដោយ Bennamann មានសមត្ថភាពខ្លាំងដូចទៅនឹងត្រាក់ទ័រដែលប្រើប្រាស់ប្រេងម៉ាស៊ូតដែរ។

សមត្ថភាពដូចគ្នាទៅនឹងត្រាក់ទ័រធម្មតាពិតមែន ប៉ុន្តែក្រៅពីនោះវាអាចជួយសន្សំសំចៃក្នុងការចំណាយទៅលើថាមពល និងកាន់តែពិសេសនោះគឺការបំភាយឧស្ម័នកាបូនិកតិចបំផុតតិចជាងការប្រើប្រាស់ថាមពលឥន្ធនៈដល់ទៅ៨០ភាគរយ។

បច្ចេកវិទ្យានេះត្រូវបានទទួលការសាទរយ៉ាងខ្លាំង ពីព្រោះថាមិនត្រឹមតែអាចជួយឲ្យកសិករមាននិរន្តភាពកាន់តែល្អប្រសើរចំពោះការធ្វើកសិកម្មនោះទេវាបានជួយកាត់បន្ថយការបំភាយឧស្ម័នពុលបានមួយចំនួនធំពីវិស័យកសិកម្មប្រសិនបើវាត្រូវបានប្រើប្រាស់ឲ្យបានទូលំទូលាយ។ មេតាន និងជីវៈឧស្ម័នដែលផលិតបានមិនត្រឹមតែប៉ុណ្ណោះអាចនឹងយកទៅប្រើប្រាស់នៅក្នុងសកម្មភាពចាំបាច់ប្រចាំថ្ងៃផ្សេងទៀតបានផងដែរដូចជាការចំអិនអាហារការទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ ឬអាចលក់ទៅក្នុងទីផ្សារថាមពលបានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក