ស្ថានភាពជំនួយសម្រាប់មីយ៉ាន់ម៉ាអាចជួបការលំបាក ប៉ុន្តែចិន និងឥណ្ឌា បានចាប់ផ្តើមជួយមុនគេ

បរទេស ៖ វិបត្តិជម្លោះដោយយោធាផ្ទៃក្នុង និងភាពលំបាកក្នុងការប្រមូលយកព័ត៌មានពិតប្រាកដនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងស្ថានភាពដ៏អាក្រក់នៃគ្រោះធម្មជាតិដោយរញ្ជួយដីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើឲ្យដំណើរការនៃការផ្តល់ជំនួយហាក់ដូចជាមិនទាន់មានភាពរលូននៅឡើយនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រទេសចិន និងឥណ្ឌា បានចាប់ផ្តើមផ្តល់ជំនួយទៅដល់មីយ់ាន់ម៉ាមុនគេរួចទៅហើយ ខណៈដែលប្រទេសផ្សេងទៀតនៅមិនទាន់ឃើញមានសកម្មភាពនៅឡើយ។

ដោយឡែក នៅត្រឹមព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ យោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា គម្រោងជំនួយជាច្រើនត្រូវបានប្រកាសក្រោមការចូលរួមពីសំណាក់បណ្តាប្រទេសជាច្រើនដូចជា ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី រុស្ស៊ី បូករួមទាំងអាមេរិកផងដែរ ក្រោយការអំពាវនាវដោយកម្រពីសំណាក់រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ប្រតិបត្តិការតាមស្វែងរកសាកសព និងមនុស្សដែលរងគ្រោះនៅមានជីវិតក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់កម្រិត ៧,៧ រិចទ័រ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសដោយមានការចូលរួមពីសំណាក់ក្រុមជួយសង្គ្រោះរបស់បរទេសផងដែរ។ ក្នុងពេលជាមួយគ្នានេះអង្គការកាកបាទក្រហមបានធ្វើការអំពាវនាវស្នើសុំជំនួយសរុបយ៉ាងហោចណាស់១០០លានដុល្លារដើម្បីអាចយកទៅគាំទ្រក្នុងប្រតិបត្តិការជាបន្ទាន់ក្នុងពេលវេលានេះ។

ទោះបីជាយ៉ាងណាក្តី សម្រាប់ឧបសគ្គដ៏ធំមួយទៀតក្នុងការហូរចូលនៃជំនួយមនុស្សធម៍ទៅកាន់ប្រទេសមីយ់ាន់ម៉ាដែលជឿជាក់ថា ពេលនេះចំនួនមនុស្សបាត់បង់ជីវិតអាចនឹងកើនឡើងលើសពី១៧០០នាក់និងរាប់ម៉ឺននាក់ទៀតកំពុងខ្វះខាតស្បៀងអាហារ និងទីជម្រកផងដែរ នោះគឺជម្លោះដោយយោធាដែលអូសបន្លាយនៅក្នុងប្រទេសជាយូរមកហើយរវាងរដ្ឋាភិបាលយោធា និងរដ្ឋាភិបាលបង្រួមបង្រួមជាតិ ( NUG)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *