លោកខាងលិចកំពុងសាកល្បងយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញសេដ្ឋកិច្ចទៅកាន់ទីជនបទ

បច្ចុប្បន្ន នៅលើសកលលោកមានមនុស្សដល់ទៅប្រមាណ៥៥ភាគរយកំពុងនាំគ្នាប្រមូលផ្តុំរស់នៅក្នុងទីក្រុងច្រើនជាងនៅជនបទ ដូចនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ជនបទមានលក្ខណៈយឺតយ៉ាវ និងមិនសូវជាសំបូរពលរដ្ឋវ័យក្មេងរស់នៅនោះឡើយ ដែលអាចនឹងធ្វើឱ្យកើតមានវិបត្តិសេដ្ឋកិច្ច និងភាពប្រឈមនៃគម្លាតរវាងអ្នកទីក្រុង និងអ្នករស់នៅទីជនបទនៅថ្ងៃអនាគត។

ក្រុមអ្នកជំនាញប្រជាសាស្ត្ររបស់អន្តរជាតិបានធ្វើការព្យាករ និងរំពឹងទុកថានៅត្រឹមឆ្នាំ២០៥០ខាងមុខនេះ កំណើននៃចំនួនពលរដ្ឋរស់នៅតាមទីក្រុងនឹងមានកើនឡើងទៅដល់៧០ភាគរយនៃពលរដ្ឋរបស់ពិភពលោក ខណៈដែលរូបភាពទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់ទីប្រជុំជន ប្រសិនបើមិនមានការរៀបចំទុកជាមុន និងឱ្យបានទាន់ពេលវេលានោះទេ។

ក្រោមហេតុផលដូចដែលបានលើកឡើងខាងលើនេះ ប្រទេសអភិវឌ្ឍន៍ចំនួន៣ដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបបានសម្រេចចិត្តក្នុងការអនុវត្តគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដើម្បីអាចរុញឱ្យក្រុមអ្នកបម្រើការងារឯកជន និងក្រុមពលរដ្ឋដែលមានវ័យក្មេងៗក្នុងការវិលត្រឡប់ទៅធ្វើការនៅជនបទវិញតាមរបៀបធ្វើការងារពីចំងាយ។ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីទៅលើការជំរុញឱ្យមានការបំពេញការងារពីចំងាយនេះ ក្រុមអ្នកជំនាញបានដាក់ក្តីសង្ឃឹមថានឹងអាចជួយឲ្យសហគមនៅទីជនបទនឹងមានជីវិតរស់រវើកល្អប្រសើរឡើងវិញ ហើយថែមទាំងអាចលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

១ ក្នុងចំណោម ៣ ប្រទេសប៉ទុយហ្គាល់ ដែលបានអនុម័តកញ្ចប់ថវិកាគាំទ្រប្រមាណជា ៤ ៨០០អឺរ៉ូសម្រាប់មនុស្សម្នាក់ដែលធ្វើការងារ ពីចំងាយ(រស់នៅទីជនបទ) ដោយក្នុងនោះ ទោះបីជានៅក្នុងតំបន់អឺរ៉ុប ឬតំបន់ណាក៏ដោយឲ្យតែជាទីជនបទ ដែលទំហំទឹកប្រាក់ទាំងនេះគឺគ្រប់គ្រាន់ល្មមឲ្យពួកគេប្រើប្រាស់សម្រាប់ការជួលកន្លែងស្នាក់នៅក្នុងរយៈពេលពេញមួយឆ្នាំ ប៉ុន្តែជាលក្ខខណ្ឌទាមទារត្រឡប់មកវិញគឺក្រុមអ្នកធ្វើការត្រូវយល់ព្រមក្នុងការរស់នៅទីជនបទយ៉ាងហោចណាស់រយៈពេល១ឆ្នាំ។

ងាកទៅប្រទេសអៀរឡង់ឯណោះវិញ ក៏បានប្រកាសដែរថា នឹងចាប់ផ្តើមអនុវត្តកម្មវិធីស្រដៀងគ្នានេះទោះបីជាមិនទាន់បានបញ្ជាក់អំពីទំហំលុយគាំទ្រក្តី ហើយក៏មានទាំងការប្រែក្លាយរោងកុន និងកន្លែងប្រជុំធំៗមួយចំនួននៅតាមទីជនបទឲ្យទៅជាកន្លែងអង្គុយធ្វើការងាររួម ( Co-Working Space) ផងដែរ ជាមួយនឹងបណ្តាញខ្សែកាបអុបទិចលើប្រព័ន្ធអ៊ីនធឺណេតដែលមានគុណភាពខ្ពស់ និងល្បឿនលឿន។

ដោយឡែក រដ្ឋ New South Wales នៅក្នុងប្រទេសអូស្ត្រាលីឯណោះវិញ ក៏បានដាក់ក្តីរំពឹងទុកដែរថា នឹងអាចទាក់ទាញអ្នកជំនួញជាច្រើនទៅកាន់ទីជនបទវិញដោយផ្តល់ប្រាក់គាំទ្រប្រមាណជា ១០ ០០០ដុល្លារអូស្ត្រាលីសម្រាប់បុគ្គលិកម្នាក់ៗដែលរដ្ឋាភិបាលក្នុងតំបន់បានហៅថាវាជាការលើកទឹកចិត្តចំពោះក្រុមហ៊ុនទាំងឡាយដែលមានបំណងចង់ដូរទីតាំងទៅកាន់ទីជនបទវិញ។ ក្រៅពីនោះ នៅប្រទេសអ៊ីតាលីក៏មានការដាក់ផែនការអនុវត្តស្រដៀងគ្នាដើម្បីនាំយកជនភៀសខ្លួនវ័យក្មេងឲ្យទៅរស់នៅតាមទីជនបទដែលស្ថិតនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសដែលមិនសូវមានមនុស្សចង់រស់នៅ ឬមានតែមនុស្សចាស់ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនចំនួនមនុស្ស ក៏ដូចជាធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ដាច់ស្រយាលឡើងវិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក