ឥណ្ឌា ៖ កម្មវិធីទូរស័ព្ទថ្មីដែលមានឈ្មោះថា Koo ដែលបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំ២០២០កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងទីផ្សារប្រទេសឥណ្ឌា ពោលគឺមានប្រជាជនប្រមាណជាង ២០លាននាក់មកហើយដែលកំពុងប្រើគិតត្រឹមឆ្នាំ២០២១កន្លងមក។

លោក Mayank Bidawatka ដែលជាសហស្ថាបនិកក្រុមហ៊ុនខាងលើនេះបានធ្វើការព្យាករថា Koo ដែលមានទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយនោះ នៅក្នុងឆ្នាំ២០២២នេះនឹងអាចប្រមូលយកអ្នកប្រើប្រាស់ឲ្យបានសរុបជាង២៥លាននាក់ ដើម្បីប្រជែងទៅនឹងបណ្តាញសង្គមយក្សអាមេរិក Twitter នៅក្នុងទីផ្សារប្រទេសឥណ្ឌា និងបន្តទៅទីផ្សារផ្សេងទៀតលើសកលលោកទៀតផង។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ BBC ចេញពីការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុង Bangalor លោក Bidawatka បានបញ្ជាក់ប្រាប់ដែរថា មកដល់ពេលនេះកម្មវិធី Koo អាចប្រើប្រាស់ភាសាចំនួន១០មកហើយបូករួមទាំងភាសាអង់គ្លេសផងដែរ ហើយតាមផែនការនឹងបន្ថែមភាសារហូតទៅដល់២២នៅក្នុងឆ្នាំ២០២២នេះ។
Koo បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីឆ្នាំ២០២១នៅចំពេលដែលឥណ្ឌាកំពុងស្វែងរកបណ្តាញសង្គមថ្មីមួយដើម្បីជំនួស Twitter ក្រោយពេលដែលរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងក្រុមហ៊ុន Twitter របស់អាមេរិកបានប្រឈមមុខទៅនឹងជម្លោះរវាងគ្នាពាក់ព័ន្ធទៅនឹងគោលការណ៍ច្បាប់ក្នុងប្រទេសដែល Twitter មិនបានធ្វើការអនុវត្តតាមឲ្យបានត្រឹមត្រូវ។
សូមរំលឹកដែរថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្លាប់បានស្នើសុំឲ្យ Twitter បិទចោលនូវគណនេយ្យមួយចំនួនដែលសង្ស័យថាជាគណនេយ្យក្លែងក្លាយបង្កើតឡើងក្នុងគោលបំណងមិនល្អ ប៉ុន្តែបែរជាត្រូវបាន Twitter បដិសេធ និងអនុវត្តតែទៅតាមគោលការណ៍របស់ខ្លួនប៉ុណ្ណោះ ហើយវាក៏បានបង្កទៅជាកំហឹងពីសំណាក់រដ្ឋាភិបាលឥណ្ឌា ព្រមទាំងការព្រមានធ្វើការតវ៉ាតាមផ្លូវច្បាប់ប្រឆាំងទៅនឹងក្រុមហ៊ុនព្រមទាំងបុគ្គលិកនៅក្នុងប្រទេសឥណ្ឌាផងដែរ។
គួរឲ្យដឹងដែរថា ក្រៅតែពីអ្នកប្រើប្រាស់នៅឥណ្ឌាហើយនោះ Koo ក៏កំពុងមានចរាចរនៅក្នុងទីផ្សារប្រទេសផ្សេងៗទៀតផងដែរ ជាក់ស្តែងដូចជានៅប្រទេសនីហ្ស៊េរីយ៉ាកាលពីឆ្នាំ២០២១ក្រោយពេលរដ្ឋាភិបាលប្រកាសបិទ Twitter ហើយតាមផែនការ Koo នឹងវាយយកទីផ្សារសកលលោកឲ្យបានទៅដល់១០០លាននាក់នៅត្រឹមចុងឆ្នាំ២០២២នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content