Start-up ថ្មីមួយបញ្ចូលបច្ចេកវិទ្យា AI និងផ្កាយរណប ដោះស្រាយផលប៉ះពាល់រាប់ពាន់លានដុល្លារដោយសារកង្វះទឹកស្អាត

អង្គការសហប្រជាជាតិហៅកាត់ថា UN កាលពីពេលកន្លងមកនេះបានព្រមានថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កង្វះខាតទឹកស្អាតនឹងក្លាយទៅជាបញ្ហាដ៏សំខាន់មួយទៀតសម្រាប់សកលលោកដោយក្នុងនោះទឹកស្អាតប្រមាណជា 40 ភាគរយនឹងថយចុះជាងពេលបច្ចុប្បន្ន ហើយវានឹងធ្វើឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចក្នុងទំហំរាប់រយពាន់លានដុល្លារ។

របាយការណ៍ស្រាវជ្រាវដោយ CPD ក៏បានបង្ហាញនូវលទ្ធផលកាន់តែលំអិតទៀតថា បញ្ហាកង្វះខាតទឹកស្អាតនេះនឹងធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុទៅដល់បណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងបញ្ហាទឹកស្អាតនេះក្នុងទំហំដល់ទៅ៤២៥ពាន់លានដុល្លារ ខណៈដែលអ្នកជំនាញបានមើលឃើញថាមានតែក្រុមអ្នកជំនួញ និងក្រុមហ៊ុនអ្នកច្នៃប្រឌិតនោះទេ ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខទឹកសម្រាប់មនុស្សជាតិ និងពិភពលោកនាពេលខាងមុខ។

ថ្មីៗនេះបុរសជនជាតិអាហ្សង់ទីនចំនួន២នាក់បានសហការគ្នាបង្កើតបានជាគំនិតដ៏ច្នៃប្រឌិតមួយ ហើយបានប្រែវាឲ្យក្លាយទៅជាក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយប្រភេទ ឬ Start-up ដែលមានសមត្ថភាពជួយដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ក្រុមហ៊ុន សហគ្រាស និងរោងចក្រធំៗ និងជួយបង្កើនសន្តិសុខទឹកស្អាតប្រើប្រាស់ឡើងវិញសម្រាប់ពួកគេ និងពលរដ្ឋដែលរស់នៅក្នុងតំបន់ថែមទៀតផង។

អាជីវកម្មថ្មីដែលត្រូវបានហៅឈ្មោះថា Waterplan មិនត្រឹមតែអាចជួយដល់ក្រុមហ៊ុនក្នុងការកាត់បន្ថយភាពប្រថុយប្រថានកង្វះខាតទឹកស្អាតប៉ុណ្ណោះទេ វាថែមទាំងអាចជួយសម្រួលដល់គ្រប់សង្វាក់ផលិតកម្មទាំងអស់ផងដែរ។ បច្ចេកវិទ្យាផ្កាយរណបបានធ្វើឲ្យ Waterplan អាចតាមដានទីតាំងស្តុកទឹកនៅក្បែរក្រុមហ៊ុនរោងចក្រដោយប្រើប្រាស់ពេលវេលាជាក់ស្តែង ហើយអាចវាស់វែងអំពីទំហំនៃការគំរាមកំហែងចំពោះបញ្ហាទឹកទៅលើប្រតិបត្តិការអាជីវកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈបច្ចេកវិទ្យាស្មាតវ៉ៃ ឬ AI អាជីវកម្ម Waterplan ថែមទាំងអាចផ្តល់ជាសេវាសម្រាប់ដំណោះស្រាយក្នុងការកាត់បន្ថយបញ្ហានេះផងដែរ និងបង្កើតជារបាយការណ៍ប្រចាំថ្ងៃ ប្រចាំខែចំពោះបញ្ហាសន្តិសុខទឹក និងអាចផ្តល់សញ្ញាប្រកាសប្រាប់ជាមុនចំពោះស្ថិរភាពទឹកដែលមានស្តុក និងទឹកនៅក្បែរទីតាំងរបស់ក្រុមហ៊ុន ហើយមិនត្រឹមតែប៉ុណ្ណោះក៏អាចណែនាំពីរបៀបកាត់បន្ថយការបំពុលទឹកស្អាតដែលចេញពីកាកសំណល់របស់ក្រុមហ៊ុន និងរោងចក្រទៀតផង។ Waterplan ត្រូវបានបង្កើតឡើងដោយជនជាតិអាហ្សង់ទីនចំនួន២នាក់ និងចូលរួមសហការដោយអតីតអ្នកជំនាញរបស់អង្គការណាសាលោក Jay Famiglietti ​ដោយមានការគាំទ្រពីក្រុមហ៊ុនជាង៣០ និងកំពូលបុគ្គលល្បីៗផ្សេងទៀត ដូចជា លោក Leonardo DiCaprio និងត្រកូល The Branson Family ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦