Nvidia ត្រៀមយុទ្ធសាស្ត្រថ្មី ដើម្បីគេចចេញសំពាធពន្ធគយរបស់អាមេរិក និងធានាទីផ្សារចិន

បរទេស ៖ នៅក្នុងរបាយការណ៍មួយដែលត្រូវបានបង្ហាញកាលពីចុងសប្តាហ៍ទៅនេះបានបញ្ជាក់ថា Nvidia កំពុងរៀបចំក្រុមការងារដើម្បីរចនារូបរាងបន្ទះឈីបថ្មីរបស់ខ្លួនជាច្រើនម៉ូដែលដោយសង្ឃឹមថានឹងអាចសម្របខ្លួនទៅតាមគោលការណ៍នាំចេញ និងរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលអាមេរិក ជាពិសេស ធ្វើយ៉ាងណាអាចធានាឲ្យបាននូវការនាំចេញទៅកាន៉ទីផ្សារប្រទេសចិនដូចគ្រាមុន។

ជាទូទៅគេដឹងថា Nvidia មានកិច្ចសហប្រតិបត្តិការអាជីវកម្មយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជនសំខាន់ៗរបស់ប្រទេសចិន ដូចជា Alibaba Group, ByteDance និង Tencent Holdings ជាដើម ហើយតាមផែនការអាចសម្រេចចេញជាផ្លូវការនូវគំរូថ្មីនៃបន្ទះឈីបនាខែមិថុនាខាងមុខនេះហើយ។

តាមពិតទៅ ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន លោក Jensen Huang ធ្លាប់បានលើកឡើងអំពីវិធីសាស្ត្រក្នុងការរចនារូបរាងបន្ទះឈីបឡើងវិញបែបនេះតាំងតែពីខែមេសាមកម្ល៉េះ ពោលគឺនៅគ្រាដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដើម្បីផ្សះផ្សារ និងស្វែងរកដំណោះស្រាយរួមគ្នាជាមួយនឹងអតិថិជនចិនក្នុងការរារាំងទប់ស្កាត់ផលប៉ះពាល់ទៅនឹងការតម្លើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក។

កន្លងមកក្រុមហ៊ុន Nvidia ក៏ធ្លាប់បានប្រកាសព្រមាននៅក្នុងរបាយការណ៍ដែរថា ប្រាក់ចំណេញរបស់ខ្លួននឹងអាចខាតទៅដល់៥,៥ពាន់លានដុល្លារនៅក្រោយការសម្រេចចិត្តតម្លើងពន្ធគយរបស់អាមេរិកជាពិសេសទៅលើផលិតផលបន្ទះឈីប H20។ ក្រៅពីបន្ទះឈីបនេះ Nvidia ក៏នឹងមានផែនការក្នុងការផ្លាស់ប្តូររូបរាងបន្ទះឈីប Blackwell ជាច្រើនម៉ូដេលផងដែរ។

និយតករសហរដ្ឋអាមេរិកបានបង្កើនការត្រួតពិនិត្យការនាំចេញលើឧបករណ៍អេឡិចត្រូនិកប្រភេទ AI កម្រិតខ្ពស់ទាំងនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងគោលបំណងកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះបច្ចេកវិទ្យាកុំព្យូទ័រទំនើប។ យុទ្ធសាស្ត្រដូចគ្នានេះ Nvidia ធ្លាប់បានធ្វើឡើងដែរដោយការរចនាឡើងវិញ និងទម្លាក់ចំណាត់ថ្នាក់បន្ទះឈីបដូចជា A800 និង H800 ដើម្បីបំពេញតាមកម្រិតនៃការអនុលោមតាមច្បាប់ទាំងនោះ។ យ៉ាងណាក្តី មកដល់ពេលនេះវិនិយោគិនកំពុងនាំគ្នាត្រៀមចង់មើលការអាប់ដេតរូបរាងបន្ទះឈីបថ្មីទាំងនោះនៅខែមិថុនា និងដំណើរការថ្មីនៅលើបន្ទះឈីបផងដែរ ហើយក្រុមហ៊ុនក៏នៅតែបន្តការព្យាយាមរុករកដំណោះស្រាយថ្មីផ្សេងទៀតដើម្បីប្រឈមមុខទៅនឹងការរឹតបន្តឹងបទប្បញ្ញត្តិបច្ចេកវិទ្យាអាមេរិក-ចិនបន្ថែមទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *