ប៉ង់តាហ្គោន ផ្តល់កុងត្រាផលិតមីស៊ីលរាប់ពាន់គ្រាប់ជាមួយទុនវិនិយោគជិត៨ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនចំនួន២

បរទេស ៖ The Defense News ដែលជាទីភ្នាក់ងារផ្សព្វផ្សាយព័ត៌មានដ៏ធំមួយបានចេញផ្សាយថា មន្ទីរប៉ង់តាហ្គោន កាលពីចុងខែកក្កដាកន្លងទៅនេះ បានសម្រេចចិត្តផ្តល់កុងត្រាដែលមានទំហំទឹកប្រាក់ប្រមាណជា ៧,៨ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន Lockheed Martin និង ក្រុមហ៊ុន RTX Corporation ក្នុងការបង្កើនការផលិតគ្រាប់មីស៊ីលជាច្រើនពាន់គ្រាប់បន្ថែមទៀតដើម្បីយកទៅប្រើប្រាស់សម្រាប់កងកម្លាំងទ័ពអាកាសអាម៉េរិកផង សម្រាប់កងទ័ពជើងទឹកផង ជាពិសេសស ម្រាប់ចែកចាយ និងលក់បន្តទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់នៅលើពិភពលោក។

នៅក្នុងកុងត្រាសម្រាប់ក្រុមហ៊ុន RTX Corporation ដែលមានតម្លៃរហូតទៅដល់ ៣,៥ពាន់លានដុល្លារ គឺជាកុងត្រាសម្រាប់ផលិតមីស៊ីលប្រភេទ AMRAAM ដែលជាម៉ូឌែលបាញ់ចេញពីយន្តហោះចម្បាំងប្រឆាំងនឹងយន្តហោះចម្បាំង ឬ Air to Air ។ វាគឺជាកុងត្រាដ៏ធំបំផុតជាប្រវត្តិសាស្ត្រសម្រាប់កម្មវិធីផលិតរបស់ AMRAAM ដោយក្នុងនោះក៏មានបញ្ចូលទាំងប្រព័ន្ធប្រមូល និងបញ្ជូនទិន្ន័យដោយស្វ័យប្រវត្តិសម្រាប់គាំទ្រផ្នែកវិស្វកម្ម ។

តាមផែនការមីស៊ីល AMRAAM នឹងត្រូវយកទៅផ្គត់ផ្គង់សម្ព័ន្ធមិត្តរបស់ខ្លួនទាំងនៅអឺរ៉ុបអាស៊ី និងមជ្ឈឹមបូព៍ាផងដែរបន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុករួចរាល់។ ក្នុងន័យនេះគេសង្កេតឃើញថា បណ្តាប្រទេសនៅក្នុងតំបន់ណាតូ ដែលកំពុងប្រើប្រាស់ និងបញ្ជាទិញមីស៊ីល AMRAAM មានដូចជា អង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហុងគ្រី ប៊ែលហ្ស៊ិក អេស្ប៉ាញ ហូឡង់ លីទុយអានី ប៉ូឡូញ ស៊ុយអែត និងហ្វាំងឡង់ អ៊ុយក្រែន និងស្វីសផងដែរ។ សម្រាប់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ អាម៉េរិក នឹងផ្គត់ផ្គង់ទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជា អូស្ត្រាលី ជប៉ុន កោះតៃវ៉ាន់ អ៊ីស្រាអែល និងគុយវ៉ែត។

ដោយឡែកសម្រាប់កុងត្រាមួយចំណែកធំទៀតដែលផ្តល់ឲ្យទៅក្រុមហ៊ុន Lockheed Martin គឺមានតម្លៃប្រមាណជា ៤,៣ពាន់លានដុល្លារ ដើម្បីផលិតមីស៊ីលប្រភេទ Joint Air-To-Surface Standoff Missile​ (JASSM) និងមីស៊ីល​ Long-Range Anti-Ship Missile (LRASM)។

មីស៊ីលទាំង២ប្រភេទនេះក៏ដូចជាគ្នានឹង AMRAAM ដែរ ពោលគឺសម្រាប់ផ្គត់ផ្គង់ឲ្យកងទ័ពអាកាស និងជើងទឹកអាម៉េរិក ហើយនឹងបន្តលក់ទៅឲ្យសម្ព័ន្ធមិត្ត ដូចជា ប៉ូឡូញ ហូឡង់ និងហ្វាំងឡង់ ព្រមទាំងជប៉ុនផងដែរ។

សូមជម្រាបដែរថា JASSM ជាមីស៊ីលចំងាយឆ្ងាយដែលអាចវាយប្រហារក្នុងចំងាយរហូតដល់ទៅ ៩២៦គីឡូម៉ែត្រ មានបំពាក់ជាមួយនឹងប្រព័ន្ធប្រឆាំងរ៉ាដាទំនើបៗ ហើយប្រើប្រាស់សម្រាប់ការវាយប្រហារចេញពីយន្តហោះចម្បាំងទៅនឹងទីតាំងដីគោក ខណៈដែលមីស៊ីល LRASM គឺជាមីស៊ីលសម្រាប់ទុកវាយប្រហារនាវាចម្បាំង និងគោលដៅនៅតាមផ្លូវទឹក ជាមួយនឹងល្បឿនលឿនជាងសម្លេង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *