ស្វែងយល់ពីបទពិសោធន៍ពិតនៃការរស់នៅតាមទីក្រុងឆ្លាតវៃ (Smart City) ល្បីៗលើពិភពលោក

បរទេស ៖ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតនៅក្នុងបរិបថមួយដែលរស់នៅជាមួយនឹងវិបត្តិបម្រែបម្រួលអាកាសធាតុគួរឲ្យព្រួយបារម្ភដែលមានទាំងការកើនឡើងនៃកំដៅភពផែនដី និងការកើនឡើងនៃកំពស់ទឹកសមុទ្រផងដែរ គឺសុទ្ធតែបានបង្កពីបញ្ហាប្រឈមមុខយ៉ាងខ្លាំងដល់ជីវិតរបស់មនុស្ស។

សំពាធដ៏ធ្ងន់ធ្ងរនេះ បានបន្តជំរុញឲ្យបណ្តាប្រទេស និងទីក្រុងជាច្រើនរបស់ពិភពលោកបង្ខំចិត្តក្នុងការរៀបចំផែនការអភិវឌ្ឍប្រទេសដើម្បីអាចឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយនិរន្តភាព ដោយក្នុងនោះមានទាំងការសាងសង់ទីក្រុងឆ្លាតវ៉ៃ ប្រកបដោយបច្ចេកវិទ្យាទំនើបដែលអាចផ្តល់ផាសុកភាពចំពោះពលរដ្ឋ ជាពិសេស កិច្ចការងារអភិវឌ្ឍទីក្រុងឆ្លាតវ៉ៃ ( Smart City ) មានសកម្មភាពរីកសាយនៅតាមបណ្តាប្រទេសជាច្រើន ប៉ុន្តែមានលក្ខណៈខុសគ្នាទៅតាមស្តង់ដា និងបច្ចេកវិទ្យាទំនើបរៀងៗខ្លួន។

ជាមួយគ្នានេះ ដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានសក្តានុពលនេះ វិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា IMD (the International Institute for Management Development) បានប្រើប្រាស់ធនធាន និងជំនាញក្នុងការធ្វើចំណាត់ថ្នាក់ទីក្រុងស្មាតវ៉ៃ (Smart City) ដែលល្អបំផុតលើពិភពលោក។ ការវាស់វែងនេះត្រូវបានធ្វើឡើងដោយពឹងផ្អែកទៅលើការកត្តាសំខាន់ៗមួយចំនួនដូចជាភាពខ្លាំងនៃសេដ្ឋកិច្ច បច្ចេកវិទ្យា និងអំពីប្រសិទ្ធភាពនៃការរៀបចំឲ្យពលរដ្ឋរបស់ពួកគេអាចរស់នៅប្រកបដោយសុខមាលភាព ។

នៅក្នុងរបាយការណ៍ Smart Cities Index 2024 ដែលបានធ្វើឡើងដោយ IMD បានបង្ហាញពីចំណាត់ថ្នាក់ប្រចាំឆ្នាំលើកទី៦ ដោយមានទាំងការដកស្រង់ទិន្នន័យ និងបទពិសោធនៃការរស់នៅដ៏ល្អប្រសើរនៅក្នុងទីក្រុងឆ្លាតវ៉ៃចំនួន ១៤២ ។

ខាងក្រោមនេះគឺជាទស្សនៈទានដែលធ្វើឡើងដោយពលរដ្ឋកំពុងរស់នៅតាមទីក្រុងឆ្លាតវៃល្បីៗទាំង៣ តាមរយៈការផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងាររបស់ទូរទស្សន៍ ​BBC ទៅលើអ្វីដែលពួកគេបានទទួលបទពិសោធនូវដ៏អស្ចារ្យពីទីក្រុងឆ្លាតវៃ។ បទពិសោធទាំងនោះមានរួមទាំងប្រព័ន្ធសុខាភិបាលរបស់ទីក្រុង ប្រព័ន្ធសុវត្ថិភាព ការធ្វើចរាចរណ៍ ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់រដ្ឋាបាលលើការគ្រប់គ្រងទីក្រុងផងដែរ។

ទីក្រុង Canberra ប្រទេសអូស្ត្រាលី ៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ នៅក្នុងរបាយការណ៍ Smart Cities Index 2024 ហើយក៏ស្ថិតនៅក្នុងចំណោមទីក្រុងឆ្លាតវៃទាំង២០ នៅតំបន់អាស៊ី។ ស្ថាបនិកក្រុមហ៊ុន Brand Rebellion អ្នកនាង David Campbell បាននិយាយបែបនេះថា៖ អ្វី​ដែលជាភាព​លេចធ្លោជាងគេនោះ​គឺជា​អារម្មណ៍​នៃការរស់នៅក្នុង​សហគមន៍មួយ​ដ៏​រឹងមាំ​។ ការប្រាស្រ័យទាក់ទងដ៏ពិតប្រាកដ និងឆន្ទៈក្នុងការជួយគាំទ្រអ្នកដ៏ទៃ ធ្វើឱ្យវាក្លាយជាកន្លែងកក់ក្តៅ ប្រៀបដូចជាការរស់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារយ៉ាងដូច្នោះដែរ។

អ្នកនាងបន្តថា៖ ទីក្រុង Canberra មានភាពជឿនលឿនក្នុងការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាថាមពលកកើតឡើងវិញ។ ទីក្រុងមួយនេះមានគោលដៅប្រកបដោយមហិច្ឆតាដើម្បីសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ២០៤៥ ហើយនេះក៏ជាការបង្ហាញឱ្យឃើញនៅក្នុងការផ្គត់ផ្គង់អគ្គិសនីដែលកំពុងបន្ត និងសមត្ថភាពនៃការទទួលយកប្រភពថាមពលកកើតឡើងវិញនៅទូទាំងទីក្រុង។

ទីក្រុង Singapore ប្រទេសសិង្ហបុរី ៖ ទីក្រុងនេះស្ថិតនៅលេខរៀងទី៥ សម្រាប់ឆ្នាំ២០២៤ ពោលគឺបានហក់ឡើងចំនួន២លេខធៀបទៅនឹងឆ្នាំកន្លងទៅដោយសារតែពិន្ទុដ៏ខ្ពស់នៃប្រព័ន្ធសុវត្ថិភាព (ការបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមទីក្រុង) ព្រមទាំងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏មមាញឹកពីទីកន្លែងមួយទៅទីកន្លែងមួយទៀតពាសពេញទីក្រុង។

លោក Firdaus Syazwani ជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះជាយូរឆ្នាំមកហើយនោះបានលើកឡើងថា៖ សេវានៃការដឹកជញ្ជូនសាធារណៈរបស់ប្រទេសសិង្ហបុរី
ត្រូវបានពង្រឹងយ៉ាងខ្លាំងក្លាដោយការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យដ៏ទំនើប ឬ Open Data ព្រមទាំងបច្ចេកវិទ្យាទូទាត់ដោយមិនប៉ះពាល់គ្នា( contactless payment technologies)។

លោកបន្ថែមទៀតថា៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈទាំងអស់នេះ វាពិតជាបានជួយសម្រួលដល់ការធ្វើដំណើរ និងកាន់តែងាយស្រួលសម្រាប់អ្នករស់នៅ ជាពិសេស ភ្ញៀវទេសចរ។ និយាយជារួម ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន បានចែករំលែកទិន្នន័យយ៉ាងទូលំទូលាយអំពីប្រព័ន្ធចរាចរណ៍ កាលវិភាគរថយន្តក្រុង និងរថភ្លើង ព្រមទាំងការគ្រប់គ្រងចំនួនមនុស្សនៅតាមស្ថានីយ៍ ដែលអ្នកអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នករៀបចំផែនការទីក្រុងអាចប្រើប្រាស់ដើម្បីបង្កើតដំណោះស្រាយសម្រាប់អ្នកធ្វើដំណើរ បង្កើនប្រសិទ្ធភាពផ្លូវធ្វើដំណើរ សន្សំសំចៃពេលវេលា និងកាត់បន្ថយការកកស្ទះទីក្រុង។

ទីក្រុង Lausanne ប្រទេសស្វីស ៖ ទីក្រុងចំនួន៣នៅក្នុងប្រទេសស្វីស ស្ថិតនៅក្នុងបញ្ជីកំពូលទាំង១០ដែលមានរួមទាំងទីក្រុង Zurich នៅលេខរៀងទី១ និងទីក្រុង Geneva លេខ៤ ហើយទីក្រុង Lausanne ឆ្នាំនេះគឺស្ថិតនៅលេខរៀងទី៧ ដែលមានពលរដ្ឋរស់នៅត្រឹមតែ១៥០ ០០០នាក់ប៉ុណ្ណោះ។

លោកស្រី Olivia Bosshart ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនទេសចរណ៍ Lausanne Tourism បាននិយាយឱ្យដឹងថា លោកពិតជាចូលចិត្តរស់នៅក្នុងទីក្រុង Lausanne ខ្លាំងណាស់បើទោះបីជាវាជាទីក្រុងតូចក៏ពិតមែន ប៉ុន្តែបើនិយាយអំពីសំភារៈប្រើប្រាស់ និងការផ្គត់ផ្គង់លើផ្នែកសេវាទាំងអស់នៅទីនេះគឺពិតជាមានភាពប្រសើរ ជាពិសេស កម្រិតបច្ចេកវិទ្យា ដូចគ្នាទៅនឹងទីក្រុងធំៗលើពិភពលោកដែរ។

លោកស្រីបានបញ្ជាក់ទៀតថា នៅទីនេះអាចធ្វើដំណើរដោយថ្មើរជើងបានយ៉ាងងាយស្រួល ដោយគេអាចចំណាយពេលត្រឹមតែប្រមាណ១៥នាទី ពីទីប្រជុំជនទៅកាន់បឹងដ៏ទាក់ទាញបំផុតរបស់ទីក្រុង Lake Geneva ខណៈដែលទំហំនៃការអភិវឌ្ឍតំបន់បៃតងនាពេលបច្ចុប្បន្នមានទៅដល់ ៣៦០ហិកតា ហើយនឹងបន្តពង្រីកឱ្យកាន់តែធំស្របតាមផែនការដាំដើមឈើថ្មីរហូតដល់ទៅ ១៤០០ដើមជារៀងរាល់ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ