រុស្ស៊ី លក់យន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយ Su-57 ជាលើកដំបូងចំនួន២គ្រឿង

បរទេស ៖ យន្តហោះចម្បាំងទំនើបបំផុត និងតំណាងឲ្យកងកម្លាំងយោធារបស់រុស្ស៊ី Su-57 ត្រូវបានប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រកាសពីការលក់ទៅឱ្យប្រទេសដទៃជាលើកដំបូងចំនួន២គ្រឿង ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះថាប្រទេសដែលជាអ្នកបញ្ជាទិញនោះទេ។

យោងតាមការចេញផ្សាយរបស់ The Business Insider បានសរសេរថា ម៉ូដេល Su-57 នេះ គឺជាយន្តហោះចម្បាំងជំនាន់ទី៥ របស់រុស្ស៊ី ហើយក៏ជាគូប្រជែងដ៏សំខាន់ជាមួយយន្តហោះចម្បាំងរបស់អាមេរិក ទាំង F-35 និង F-22ផងដែរ ខណៈដែលកាលពីពេលកន្លងមកនេះកម្លាំងយោធានៃប្រទេសរុស្ស៊ីបានព្យាយាមលាក់បាំងពីចំនួនយន្តហោះចម្បាំងម៉ូដេលនេះខ្លាំងណាស់។

ប្រធានប្រតិបត្តិក្រុមហ៊ុន​​ United Aircraft Corporation ដែលជាអ្នកផលិត Su-57 លោក Vadim Badekha បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី Channel One ថា ៖ អតិថិជនជាបរទេសបានទទួលយកយន្តហោះចម្បាំងទំនើបរបស់រុស្ស៊ីទាំងពីរគ្រឿងនោះរួចរាល់ហើយ ដោយយន្តហោះបានដាក់ឲ្យចូលរួមប្រតិបត្តិការ និងការតេស្តសាកល្បងជាមួយនឹងគុណភាពដ៏អស្ចារ្យរបស់វា ហើយពួកគេពិតជាពេញចិត្តជាមួយនឹងបច្ចេកវិទ្យារបស់Su-57យ៉ាងខ្លាំង។

ទោះជាយ៉ាងណាក្តី លោក Badekha មិនបានបង្ហាញឈ្មោះប្រទេសដែលជាអ្នកបញ្ជាទិញ Su-57 ទាំងពីរគ្រឿងនោះទេ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនដែលជាអ្នកនាំចេញអាវុធរបស់ប្រទេសរុស្ស៊ី Rosoboronexport ធ្លាប់បានបង្ហើបថា រុស្ស៊ីបានចុះកិច្ចព្រមព្រៀងក្នុងការលក់ Su-57 ទៅឲ្យបរទេសពិតមែន ប៉ុន្តែមិនបានប្រកាសអំពីឈ្មោះរបស់ប្រទេសនោះដែរ។ ដោយឡែក កាលពីខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលប្រទេសអាហ្ស៊េរី បានបញ្ជាទិញ Su-57 ពីរុស្ស៊ី ហើយថែមទាំងបានបញ្ជូនមន្ត្រីជំនាញទៅទទួលការបណ្តុះបណ្តាលហោះហើរយន្តហោះនេះផងដែរ។

គួរឲ្យដឹងដែរថា ក្នុងជំនាន់ជាមួយគ្នានេះគេសង្កេតឃើញថា មានតែយន្តហោះចម្បាំងអាម៉េរិក F-35 Lighting II និង F-22 ព្រមទាំងយន្តហោះរបស់ចិន J-20 និង J-35 ប៉ុណ្ណោះ ដែលមានកម្រិតទំនើបប្រហាក់ប្រហែលគ្នាទៅនឹង Su-57 ទាំងបច្ចេកវិទ្យា និងសមត្ថភាពឌីជីថល ហើយរហូតមកដល់បច្ចុប្បន្ននេះ រុស្សីផលិតយន្តហោះចម្បាំង Su-57 បានចន្លោះពី ២០ ទៅ ២៤គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីធ្លាប់បានលើកឡើងថា រុស្ស៊ី នឹងមានប្រតិបត្តិការយន្តហោះចម្បាំងប្រភេទនេះយ៉ាងហោចណាស់ ២២គ្រឿងនៅត្រឹមឆ្នាំ២០២៤៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *