ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ឆ្នាំ២០២២នេះ ក្រោយអាក់ខានការដំឡើងរយៈពេលពីរឆ្នាំកន្លងមកដោយសារបញ្ហានៃវិបត្តិកូវីដ-១៩ ។ ការថ្លែងរបស់សម្ដេចបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ-វិញ្ញាបនបត្រដល់សិស្ស-មន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២នេះ។

យ៉ាងណាមិញ របៀបនៃការឡើងប្រាក់បៀវត្សនេះ ត្រូវបានធ្វើឡើងដោយមានរបៀបត្រឹមត្រូវ និងច្បាស់លាស់ គឺមានលក្ខណៈលើកកម្ពស់ប្រាក់បៀវត្សឱ្យបានទាបបំផុត ១,៥លានរៀលសម្រាប់គ្រូបង្រៀន និងគ្រូពេទ្យ។ បានសេចក្ដីថា មន្ត្រីរាជការដែលមានប្រាក់ខែទាប នឹងមានឱកាសឡើងបានច្រើន ចំណែកឯមន្ត្រីរាជការដែលមានប្រាក់ខែខ្ពស់ស្រាប់ នឹងមានការដំឡើងក្នុងកម្រិតតិចតួចបន្ថែមទៀតប៉ុណ្ណោះ។

បើទោះជាយ៉ាងនេះក្ដី សម្ដេចបានគូសបញ្ជាក់ផងដែរអំពីការដំឡើងពិដាននៃប្រាក់បៀវត្សជាប់ពន្ធនៅពេលដែលដំឡើងបៀវត្ស។ ជាឧទាហរណ៍ មន្ត្រីរាជការដែលមានប្រាក់ខែក្រោម ១លាន ៥សែន និង១រៀល (១ ៥០០១០០រៀល) មិនមានជាប់ពន្ធនោះទេ ប៉ុន្តែសម្រាប់មន្ត្រីរាជការដែលមានប្រាក់ខែលើសពីការកំណត់តែ១រៀល នឹងត្រូវជាប់ពន្ធ ដែលការធ្វើដូច្នេះ គឺដើម្បីជួយអ្នកដែលមានប្រាក់ខែទាបជាងគេមិនឱ្យជាប់ពន្ធ ពោលគឺជាប់តែអ្នកដែលមានប្រាក់ខែទៅដល់កម្រិតដែលរដ្ឋបានកំណត់ប៉ុណ្ណោះ។

ដោយឡែកសម្រាប់មូលហេតុដែលរដ្ឋាភិបាលចាប់ផ្ដើមដំឡើងបៀវត្សជូនមន្ត្រីរាជការឡើងវិញនេះ ក៏ព្រោះតែឆ្នាំនេះ កម្ពុជាបានកាត់បន្ថយការចំណាយច្រើនទៅលើការស្រោចស្រង់សុខភាពប្រជាជនពីជំងឺកូវីដ១៩។ សម្ដេចតេជោ បានបញ្ជាក់ថា ពេលនេះអ្នកជំងឺកូវីដមិនមានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតទេ រីឯការចំណាយទៅលើសម្ភារៈធ្វើតេស្តសម្រាប់អ្នកដំណើរចូលមកតាមព្រលានយន្ដហោះក៏បានថមថយផងដែរ ដូច្នេះការចំណាយត្រូវបានកាត់បន្ថយ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះអ្នកយកសំណាកទៅធ្វើតេស្តមានកាន់តែតិចទៅៗ អ្នកជំងឺនៅក្នុងមន្ទីរពេទ្យក៏អស់ ប៉ុន្តែដោយឡែក ផែនការសាងសង់មន្ទីរពេទ្យជាង ១ម៉ឺនបន្ទប់នៅតែបន្តធ្វើ ដើម្បីត្រៀម និងបង្ការទប់ទល់នឹងជំងឺផ្សេងៗដែលនឹងអាចកើតឡើងជាពេលអនាគតទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ
ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content