សម្ដេចធិបតី ៖ ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ៖ ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិ​ទ្យា​ឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។

សម្ដេចធិបតី ក៏បានកោតចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗរួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍ កម្មន្តសាល ពិព័រណ៍វិទ្យាសាស្ត្រ វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើមកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

ព្រឹត្តិការណ៍នេះ ក៏បានជួយបណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្ត្រ តាមរយៈការពិសោធដោយឆ្លុះបញ្ចាំងអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បំផុសការយល់ដឹង ក្នុងចំណោមតួអង្គធ្វើគោលនយោបាយសិក្សាស្រាវជ្រាវ និងវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «ការដាក់បញ្ចូលបច្ចេកវិទ្យានៅក្នុងខ្សែច្រវាក់ផលិតកម្មដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែមសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិការណ៍ដែលបណ្ដាប្រទេសនៅលើ​សកលលោកកំពុងត្រូវបានបន្តការហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា រួមទាំងកម្ពុជាផងដែរ។ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលនៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងរាជរដ្ឋាភិបាល ដែលជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ ក្នុងការកសាង និងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។

សម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើគ្រឹះស្ថានអប់រំបណ្តុះបណ្តាលស្រាវជ្រាវ និងវិស័យ​ឯកជន ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើគ្រប់វិស័យ។

ជាមួយគ្នានេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបន្តកិច្ចសហការគ្នាអនុវត្តនូវឯកសារគតិយុត្ត នវានុវត្តន៍ប្រកប​ដោយ​​តម្លាភាព ប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ បង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីឱ្យវិស័យអាទិភាពនេះ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​មានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិ​សមូហភាព

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦

ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ធនាគារ អេស៊ា​-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនី​ប្រាក់ដុល្លាអាម៉េរិក​ទូទាត់​ប្រតិបត្តិការអន្តរជាតិ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)