UN ទម្លាក់ចំណាត់ថ្នាក់អាមេរិកមកជាប្រទេសកំពុងអភិវឌ្ឍក្នុងក្របខណ្ឌការអភិវឌ្ឍន៍ប្រកបដោយចរីភាព

អាមេរិក ក្នុងគ្រាដែលកំពុងជួបវិបត្តិអតិផរណាផង និងបញ្ហានយោបាយសេដ្ឋកិច្ចសកលជាច្រើនផងនោះ នៅពេលនេះក៏កំពុងប្រឈមមុខទៅនឹងបញ្ហាមួយទៀតគឺការធ្លាក់ចុះនៃចំណាត់ថ្នាក់របស់ខ្លួនធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀតដែលស្ថិតនៅក្នុងបញ្ជីអង្គការសហប្រជាជាតិ(UN)។

របាយការណ៍ចុងក្រោយដែលត្រូវបានរៀបរាង និងស្រាវជ្រាវដោយការិយាល័យនៃកិច្ចការងារអភិវឌ្ឍប្រកបដោយនិរន្តភាព United Nation Office of Sustainable Development របស់អង្គការសហប្រជាជាតិបានទម្លាក់ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកពីលេខរៀងទី៣២ កាលពីឆ្នាំទៅក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិទាំង១៩៣ ទៅដល់លេខរៀងទី៤២វិញត្រឹមតែរយៈពេលមួយឆ្នាំ។ មានន័យថា សហរដ្ឋអាមេរិកបានធ្លាក់ចុះពីប្រទេសអភិវឌ្ឍ ឬ Developed Country ទៅជាប្រទេសដែលកំពុងអភិវឌ្ឍ ឬ Developing Country វិញក្នុងក្របខណ្ឌនៃការអភិវឌ្ឍន៍ប្រកបដោយចរីភាពរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN ដោយសារតែការប្រតិបត្តិរបស់សហរដ្ឋអាមេរិកមិនអាចបំពេញទៅតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពដែលមានសរុប១៧មាត្រដ្ឋានក្នុងការធ្វើការវាស់វែង និងដើម្បីបង្ហាញអំពីវឌ្ឍនភាពសង្គមជាតិរបស់ប្រទេសនីមួយៗ។

មាត្រដ្ឋានដែលបានកំណត់ទាំង១៧រួមមានទាំងពីកិច្ចការងារជោគជ័យក្នុងការអភិវឌ្ឍប្រទេសឲ្យទទួលបាននូវការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ Clean water and Sanitation ការគ្រប់គ្រងភាពអត់ឃ្លានឲ្យបាននៅត្រឹមកម្រិតសូន្យ (Zero Hunger) បូករួមទាំងគុណភាពនៃការអប់រំ (Quality Education) និងទំនួលខុសត្រូវលើការផលិត និងប្រើប្រាស់ផងដែរ (Respondsible Consumption and Production)។ ចំណាត់ថ្នាក់របស់អាមេរិកនៅ UN ឆ្នាំនេះ មិនត្រឹមតែធ្លាក់ទៅក្រោមបណ្តាប្រទេសមួយចំនួន ដូចជា អ៊ុយក្រែន និងគុយបានោះទេ ប៉ុន្តែចំណាត់ថ្នាក់នេះគឺបានត្រឹមឈរពីលើប្រទេសប៊ុលហ្ការីមួយលេខប៉ុណ្ណោះ ខណៈដែលចំណាត់ថ្នាក់កំពូលតារាងបានទៅលើបណ្តាប្រទេស Scandinavian ឬបណ្តាប្រទេសដែលស្ថិតនៅអឺរ៉ុបខាងជើង ដែលមានប្រទេសហ្វាំងឡង់ជាប់ចំណាត់ថ្នាក់លេខ១ និងតាមពីក្រោយដោយប្រទេសដាណឺម៉ាក, ស៊ុយអែត និងន័រវេស ហើយជប៉ុន គឺជាប្រទេសមិនមែនអឺរ៉ុបតែមួយគត់ ដែលស្ថិតនៅបញ្ជីកំពូលទាំង២០ប្រទេសក្នុងចំណាត់ថ្នាក់លេខ១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

test SEO Image

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 04/09/2026

test SEO Image test SEO Image test SEO Image test SEO Image test SEO Image

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ