ប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ SmartHome ហាក់កំពុងមានការចាប់អារម្មណ៍ច្រើន

ក្នុងសម័យបច្ចេកវិទ្យានេះ អ្វីៗហាក់មានការអភិវឌ្ឍច្រើនទៅតាមរំហូរបច្ចកវិទ្យា និងប្រព័ន្ធឌីជីថល មិនថាក្នុងការងារ ការធ្វើដំណើរ ឬក្នុងការរស់នៅប្រចាំថ្ងៃនោះទេ។ ក្នុងនោះ អាជីវកម្មក្នុងស្រុកមួយបានផលិតប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិនូវគ្រឿងអេឡិចត្រូនិកក្នុងផ្ទះដែលអាចបញ្ជាបានពីចម្ងាយ បង្កភាពងាយស្រួល និងផ្ដល់នូវសុវត្ថិភាពក្នុងគ្រួសារ។

គំនិត (Khomnit) ជាយីហោអាជីវកម្មបែបបច្ចេកវិទ្យាមួយប្រភេទដែលត្រូវបានគេស្គាល់ដោយសារការផលិតជាសម្ភារលេងកម្សាន្តក្នុងរូបភាពជាយន្តហោះបញ្ជាតូចៗ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អាជីវកម្មបច្ចេកវិទ្យាមួយនេះបានចេញលក់ឧបករណ៍ថ្មីរបស់ខ្លួនមួយប្រភេទដែលមានឈ្មោះថា SmartHome ជាឧបករណ៍មានសមត្ថភាពអាចបញ្ជាបានពីចម្ងាយនូវគ្រឿងអេឡិចត្រូនិកក្នុងផ្ទះ មិនថាទាក់ទងនឹងប្រព័ន្ធអគ្គិសនី អំពូលភ្លើង ប្រព័ន្ធទឹក ឬសញ្ញាប្រកាសអាសន្នផ្សេងៗបើទោះបីម្ចាស់ផ្ទះមិននៅក៏អាចបញ្ជាបានតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃបានដែរ។   

លោក ជឿន ចននី ជាស្ថាបនិក គំនិត បានមានប្រសាសន៍ថា ៖

«យើងបង្កើត SmartHome នេះឡើងដោយសារឃើញពីបញ្ហាដែលបបងប្អូនយើងភាគច្រើនភ្លេចបិទទឹក និងបិទភ្លើងមុនពេលចាកចេញពីផ្ទះ ដែលធ្វើឱ្យគាត់ខ្ជះខ្ជាយច្រើន និងអាចបង្កជាហានិភ័យផ្សេងៗបាន ណាមួយប្រព័ន្ធស្វ័យប្រវត្តិនេះនឹងក្លាយជាប្រព័ន្ធដែលគេមិនអាចខ្វះបាននៅពេលអនាគតក្នុងការបង្កើនសុវត្ថិភាពក្នុងផ្ទះ»។

សម្រាប់ផលិតផលរបស់យើងមានតម្លៃ ៣៥ដុល្លារចំពោះដុំប្រព័ន្ធបញ្ជា ហើយគេអាចទាញយកកម្មវិធីក្នុងទូរស័ព្ទដើម្បីភ្ជាប់ក្នុងការប្រើប្រាស់ ឯគ្រឿងដែលគេចង់បំពាក់ផ្សេងទៀតដូចជាកុងតាក់ គេអាចទិញថែមក្រៅបាន។​ ក្នុងដុំប្រព័ន្ធមួយនេះទៀតសោត គេអាចភ្ជាប់បានចំនួន ៤ឧបករណ៍ផ្សេងៗគ្នាអាស្រ័យលើអ្នកប្រើប្រាស់ ថាតើចង់ភ្ជាប់ជាមួយ វ៉ានទឹក ៗរុំប៊ីណេទឹក ឌីសុងទ័រ ឬអំពូល ដែលគេអាចបញ្ជាបិទ ឬបើកបាន ទោះបីនៅឆ្ងាយពីផ្ទះក៏ដោយ។

គួររំឭកដែរថា លោក ជឿន ចននី និងក្រុមការងារបានចាប់ផ្ដើមសិក្សាស្រាវជ្រាវ SmartHome នេះតាំងពីឆ្នាំ២០១៥ ហើយទើបតែទទួលបានជោគជ័យ និងដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ដោយឡែកថ្ងៃអនាគត ស្ថាបនិកអាជីវកម្ម គំនិត មួយនេះ គ្រោងនឹងសុំគិច្ចសហការជាមួយខាងអាជ្ញាធរភូមិ ឃុំ នានា ដើម្បីដំឡើងប្រព័ន្ធសុវត្ថិភាពនេះ ក៏ដូចជាមានការអភិវឌ្ឍសមត្ថភាពបន្ថែមទៀតក្នុងត្រួតពិនិត្យនូវការលេចធ្លាយហ្គាស ត្រួតពិនិត្យការឆ្លងចរន្តខ្សែភ្លើង ក៏ដូចជាការពិនិត្យគុណភាពខ្សែភ្លើង និងគ្រឿងបរិក្ខារក្នុងផ្ទះទាំងអស់ផងដែរ ដែលធ្វើយ៉ាងណាអាចកាត់បន្ថយហានិភ័យក្នុងផ្ទះឱ្យបានទាបបំផុត៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា