កោះតៃវ៉ាន់ ប្រកាសពីគម្រោងសាងសង់ប្រព័ន្ធការពារដែនអាកាស “T-Dome” ដើម្បីការពារពីការគំរាមកំហែងរបស់ប្រទេសចិន

បរទេស​៖​ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា កោះតៃវ៉ាន់ នឹងសាងសង់ប្រព័ន្ធការពារដែនអាកាសមានឈ្មោះថា “T-Dome” ដើម្បីការពារការគំរាមកំហែងពីសត្រូវ ជាពិសេសប្រទេសចិន។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានបង្ហើបថា រដ្ឋាភិបាលនឹងសាងសង់ប្រព័ន្ធការពារដែនអាកាស “T-Dome” ដើម្បីធ្វើជារបាំងការពារ និងប្រឆាំងទៅនឹងការគំរាមកំហែងរបស់សត្រូវ ជាមួយនឹងការអំពាវនាវឱ្យចិនបោះបង់ចោលនូវបំណងប្រើប្រាស់កងកម្លាំងយោធាដើម្បីដណ្តើមកាន់កាប់កោះតៃវ៉ាន់។ សូមជម្រាបថា ក្នុងរយៈពេលជាច្រើនឆ្នាំំមកនេះ កោះតៃវ៉ាន់ បានបង្កើនការចំណាយលើវិស័យការពារជាតិ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែនៅតែប្រឈមមុខនឹងការដាក់សម្ពាធពីប្រទេសចិនដែលមានកម្លាំងលើវិស័យយោធាយ៉ាងធំធេង ខណៈដែលខ្លួនក៏កំពុងព្យាយាមផលិតអាវុធទំនើបៗបន្ថែមទៀត ដូចជា យន្តហោះចម្បាំងបំបាំងកាយ នាវាផ្ទុកយន្តហោះ និងកាំជ្រួចជាច្រើនប្រភេទ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅក្នុងសុន្ទរកថានាថ្ងៃបុណ្យជាតិថា តៃវ៉ាន់ ប្តេជ្ញាចំណាយបន្ថែមទៀតលើវិស័យការពារជាតិ និងមានគម្រោងស្នើថវិកាពិសេសបន្ថែមទៀតនៅចុងឆ្នាំនេះសម្រាប់ការចំណាយលើយោធា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងកិច្ចការពារដែនកោះមួយនេះ។

ប្រធានាធិបតីរូបនេះ បាននិយាយថា ៖

«ការបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិមានគោលបំណងមួយ គឺភាពចាំបាច់ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់សត្រូវ និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិរបស់យើង។ យើងនឹងពន្លឿនការកសាង T-Dome ដែលជាប្រព័ន្ធការពារដែនអាកាសយ៉ាងរឹងមាំសម្រាប់តៃវ៉ាន់ ជាមួយនឹងការការពារច្រើនស្រទាប់ ការចាប់សញ្ញាមានកម្រិតខ្ពស់ និងការស្ទាក់ចាប់មីស៊ីលប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋតៃវ៉ាន់។ ចិនគួរតែបោះបង់ចោលការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ បើក្រឡេកមើលទៅក្រោយ បន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ យើងឃើញថា មនុស្សជាច្រើនបានឆ្លងកាត់ការឈឺចាប់នៃសង្រ្គាម និងការឈឺចាប់នៃការឈ្លានពានទឹកដី។ យើងគួរតែរៀនពីមេរៀនទាំងនេះ ហើយធានាថាសោកនាដកម្មនៃប្រវត្តិសាស្ត្រមិនកើតឡើងម្តងទៀត»។

យ៉ាងណាមិញ  ប្រធានាធិបតី Lai មិនបានផ្តល់ព័ត៌មានលម្អិតអំពី T-Dome នោះទេ ប៉ុន្តែគេសង្ស័យថា ប្រព័ន្ធនេះស្រដៀងនឹង Iron Dome របស់អ៊ីស្រាអែល។ បច្ចុប្បន្ននេះ ប្រព័ន្ធការពារដែនអាកាសដែលមានស្រាប់របស់កោះតៃវ៉ាន់ជាចម្បងផ្អែកលើមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិក និងមីស៊ីល Sky Bow ដែលផលិតដោយតៃវ៉ាន់។ កាលពីខែមុន កោះតៃវ៉ាន់បានបង្ហាញកាំជ្រួចការពារដែនអាកាសថ្មីបំផុតរបស់ខ្លួននៅឯពិព័រណ៍អាវុធដ៏ធំមួយក្នុងទីក្រុងតៃប៉ិ ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងកម្រិតមធ្យម និងទៅដល់ដែនអាកាសបានខ្ពស់ជាង Patriots៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *