ជាប្រវត្តិសាស្ត្រ ៣០ឆ្នាំរបស់កោះតៃវ៉ាន់ ទទួលបានរថក្រោះទំនើបបំផុតពីអាមេរិក ៣៨គ្រឿង ស្របពេលកំពុងតានតឹងជាមួយចិន

បរទេស ៖ ស្ថានភាពតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ ជាមួយវត្តមាននៃកម្លាំងកងទ័ពជើងទឹកចិនកាលពីសប្តាហ៍មុននោះបានស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែនៅដើមសប្តាហ៍នេះ កោះតៃវ៉ាន់ បានបញ្ចេញសាច់ដុំទៅវិញតាមរយៈការទទួលបានរថក្រោះខ្នាតយក្ស និងទំនើបបំផុតពីសហរដ្ឋអាមេរិករហូតទៅដល់ ៣៨គ្រឿង។

រថក្រោះម៉ូដែលប្រយុទ្ធជួរមុខរបស់អាមេរិកត្រូវបានប្រគល់ជូនរដ្ឋាភិបាលកោះតៃវ៉ាន់កាលពីថ្ងៃចន្ទក្រោយការទន្ទឹងរង់ចាំ និងបញ្ជាទិញអស់រយៈពេលជាច្រើនឆ្នាំ។ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយនឹងកោះតៃវ៉ាន់ ហើយក៏ជាអ្នកដែលតែងតែធ្វើសកម្មភាពផ្តល់ជំនួយ និងលក់សព្វាវុធច្រើនជាងគេបំផុតរបស់ដែនកោះដែលស្ថិតនៅក្រោមការទាមទារពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងនេះដែរ។

រថក្រោះ Abrams tank ម៉ូដែល M1A2 ទាំង៣៨គ្រឿងគឺជាកញ្ចប់ដំបូងនៃការបញ្ជាទិញសរុប១០៨គ្រឿងពីអាមេរិកតាំងតែពីឆ្នាំ២០១៩ ដោយវាបានដឹកជញ្ជូនមកដល់ដែនដីកោះតៃវ៉ាន់ទាំងពាក់កណ្តាលយប់ថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជូនបន្តភ្លាមៗទៅកាន់មូលដ្ឋានទ័ពសម្រាប់ការហ្វឹកហាត់យោធានៅ Hsinchu ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតៃប៉ិ។

មន្ត្រីយោធានៃកោះតៃវ៉ាន់បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រថក្រោះ M1A2 គឺជារថក្រោះថ្មីបំផុតក្នុងប្រវត្តិសាស្ត្ររបស់កោះតៃវ៉ាន់ដែលបានទទួលក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ខណៈដែលក្នុងជួរទ័ពរថក្រោះរបស់កោះតៃវ៉ាន់បច្ចុប្បន្នមានរថក្រោះដែលផលិតក្នុងស្រុក CM 11Brave Tiger និងរថក្រោះផលិតនៅអាមេរិកម៉ូដែល M60A3 សរុបចំនួនប្រមាណជាជាង ១០០០គ្រឿង។

គួរឲ្យដឹងដែរថា M1A2 នេះគឺជាម៉ូដែលរថក្រោះសម្រាប់ប្រយុទ្ធជួរមុខរបស់កងទ័ពអាមេរិក និងជារថក្រោះស្ថិតនៅក្នុងបញ្ជីនៃកំពូលរថក្រោះមានទំងន់ធ្ងន់បំផុតរបស់ពិភពលោកផងដែរ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់កាសែត AFP មន្ត្រីយោធាកោះតៃវ៉ាន់បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងតៃប៉ិ បានធ្វើការបញ្ជាទិញរថក្រោះដ៏ទំនើបនេះចំនួន ១០៨គ្រឿងក្នុងតម្លៃកុងត្រាដល់ទៅ ១,២ពាន់លានដុល្លារ ហើយតាមផែនការរថក្រោះដែលនៅសេសសល់នឹងបន្តដឹកជញ្ជូនមកដល់កោះតៃវ៉ាន់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង ២០២៦ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *