មូលនិធិដៃគូសន្ទនា អូស្ត្រាលី ចិន ជប៉ុន និងអាមេរិក ចំនួន ៣៩០ លានដុល្លារសម្រាប់រដ្ឋជាសមាជិកអាស៊ានដើម្បីដោះស្រាយតម្រូវការក្នុងតំបន់តាមរយៈដំណោះស្រាយ​វិទ្យាសាស្ត្រ នវានុវត្តន៍

សៀមរាប ៖ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥  (COSTI-85) បានបិទបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតលើនវានុវត្តន៍ និងកិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់។គណៈកម្មាធិការនេះនឹងបញ្ជូនលទ្ធផលនៃកិច្ចប្រជុំ និងអនុសាសន៍របស់ខ្លួនជូនកិច្ចប្រជុំរដ្ឋ​មន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បីពិនិត្យសម្រេច។

ផ្នែកសំខាន់មួយនៃកិច្ចប្រជុំ COSTI-85 នៅទីក្រុងសៀមរាបនេះ គឺការពិនិត្យសកម្មភាពដែលកំពុង​បន្ត​ចំនួន ៩៣ រួមមានគម្រោងដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF)។ គម្រោងសំខាន់ៗពីរគឺ គម្រោងតាមដានហ្សែនជំងឺរាតត្បាតសម្រាប់អាស៊ាន និងការសិក្សា​តាមដានភាពស៊ាំរបស់ប្រជាជនទៅនឹងមេរោគកូវីដ-១៩ កំពុងត្រូវបានអនុវត្ត។

មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារសម្រាប់ រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់​មូលនិធិ ទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយ​វិទ្យា សាស្ត្រជាក់ស្តែង។

អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភព​អង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ ជាឧទាហរណ៍ ប្រទេស​អូស្ត្រាលីកំពុងគាំទ្រការបង្កើតផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ​វត្តន៍ (APASTI) ឆ្នាំ ២០២៦-២០៣៥។ ស្រដៀងគ្នានេះដែរ ប្រទេសចិនបានផ្តល់ថវិកាគាំទ្រ​គម្រោង​ជាច្រើន​ក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) រួមទាំងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្មវិធីសហគ្រិនភាពចិន-អាស៊ាន ឆ្នាំ២០២៤ និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ានជាដើម។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា​ប្រធាន​គណៈកម្មាធិការអាស៊ាន COSTI បានលើកឡើងថា៖

“ការ​ប្រើប្រាស់ថវិកា​ដៃគូ​សន្ទនា​មានសារៈ​សំខាន់ណាស់ ដើម្បីពង្រីកលទ្ធភាពក្នុងការស្រាវជ្រាវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជំរុញវឌ្ឍនភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាស៊ាន។”

មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារ។ ឯកឧត្តមបានបន្ថែមថា រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់​មូលនិធិ ទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយ​វិទ្យា សាស្ត្រជាក់ស្តែង។

កិច្ចប្រជុំបានបិទបញ្ចប់ដោយពិនិត្យ និងព្រមព្រៀងលើលទ្ធផលនៃការអនុវត្តអាទិភាពឆ្នាំ២០២៣ ដែល រួមមានការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន សិក្ខាសាលាស្តីពីបញ្ញាសិប្បនិម្មិត និង​ការ​បង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

កិច្ចប្រជុំ COSTI-85 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។ កិច្ចខិត​ខំប្រឹង​ប្រែងទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាន​នៅលើឆាកពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់