អនាគតវិស័យកសិកម្មគេចមិនផុតពីការបញ្ចូលគ្នានៃបច្ចេកវិទ្យា AI

នវានុវត្ត ៖ ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវ៉ៃ ឬ AI មកដល់ពេលបច្ចុប្បន្ននេះហាក់ដូចជាមិនមានភាពថមថយឡើយ ហើយកំពុងបន្តវិវត្តខ្លួនទៅក្នុងគ្រប់វិស័យ និងសកម្មភាពទាំងអស់របស់ពិភពលោក ចាប់តាំងពីវិស័យឧស្សាហកម្មទៅដល់វិស័យហិរញ្ញវត្ថ និងសូម្បីតែកសិកម្ម។

AI ក្នុងវិស័យកសិកម្មមានកម្មវិធីផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះគោលបំណងសំខាន់ៗ គឺមានដូចជា ការបង្កើនប្រសិទ្ធភាពនៃផលិតកម្មដំណាំ ការធ្វើកសិកម្មច្បាស់លាស់ ការត្រួតពិនិត្យរបាយការណ៍រនៃការចិញ្ចឹមសត្វ ការវិភាគដោយប្រើប្រាស់យន្តហោះដ្រូន រ៉ូបូតកសិកម្ម ព្រមទាំងប្រព័ន្ធនៃការការគ្រប់គ្រងកម្លាំងពលកម្មទៀតផង ហើយជាលទ្ធផលបច្ចេកវិទ្យាសិក្សាស៊ីជម្រៅទាំងនេះពិតជាអាចជួយជំរុញដល់គុណភាព និងកំណើនទីផ្សារកសិកម្មបានយ៉ាងល្អប្រសើរ។

ជាឧទាហរណ៍ជាក់ស្តែងមួយក្នុងចំណោមបច្ចេកវិទ្យាសំខាន់ៗ ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យសកម្ម Verdant Robotics   ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាមេរិក កំពុងតែបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយអាចជំនួសការងាររបស់មនុស្សបានស្ទើរ ១០០ ភាគរយ រាប់ចាប់តាំងតែពីត្រាក់ទ័រ ដែលមិនមានមនុស្សបើករហូតទៅដល់ប្រព័ន្ធធ្វើការស្មុគ្រស្មាញ ដែលអាចវិភាគពីទិន្នផលនៃគុណភាពដំណាំ និងការសម្រេចចិត្តសំខាន់ៗនៅក្នុងដំណាក់កាលដាំដុះ រហូតទៅដល់ការប្រើប្រាស់ដ្រូនសម្រាប់ស្រោចស្រពផង។

បច្ចុប្បន្ន Verdant Robotics បានដំណើរការបច្ចេកវិទ្យា AI ដែលអាចសំលាប់សត្វល្អិតមានគុណភាពដល់ទៅ ៩៥ ភាគរយ និងប្រើប្រាស់តែជីគិមី ឬសារធាតុគិមីក្នុងចំនួនតិចបំផុត ធៀបទៅនឹងការធ្វើដំាំដុះតាមបែបេប្រពៃណី។ ឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដែលត្រូវបានបំពាក់ទៅលើត្រាក់ទ័រមិនមានមនុស្សបើក មិនត្រឹមតែប៉ុណ្ណោះអាចធ្វើការស្កេនបានជាមួយនឹងស្ទើរទៅនឹងគ្រប់រុក្ខជាតិនីមួយៗ ក្នុងពេលដែលវាធ្វើដំណើរឆ្លងកាត់ចំការ ដែលមុខងារនេះអាចឱ្យប្រព័ន្ធត្រួតពិនិត្យទាំងមូលអាចធ្វើការសម្រេចចិត្តថា ពេលណា ឬដំណាំមួយណាដែលត្រូវប្រើប្រាស់ជីគិមី ឬមិនចាំបាច់។

រ៉ូបូតរបស់ Verdant Robotics អាចធ្វើការត្រួតពិនិត្យទៅលើរុក្ខជាតិដល់ទៅ ២០ ដើមក្នុងមួយវិនាទី ឬប្រមាណជា ៥០ ម៉ឺនដើមក្នុងមួយម៉ោង និងធ្វើការសម្រេចចិត្តថាត្រូវប្រើប្រាស់ជីគិមី ឬថ្នាំសម្លាប់ល្អិត ដោយផ្ទាល់តែទៅលើរុក្ខជាតិមួយណា ដែលត្រូវការចាំប៉ុណ្ណោះភ្លាមៗមិនចាំបាច់រងចាំយូរនោះឡើយ។ តាមរយៈនេះ យើងអាចសន្និដ្ឋាន និងព្យាករណ៍បានថា បច្ចេកវិទ្យា AI នាពេលអនាគតនឹងបន្តកែលម្អគុណភាពឱ្យកាន់តែល្អប្រសើរឡើងនៃការប្រមូលផលរួម និងភាពត្រឹមត្រូវ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការស្វែងរកមើលបញ្ហានៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ ការការពារសត្វល្អិត និងកំណត់គោលដៅនៃប្រតិបត្តិការដាំដុះទាំងមូល ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងពលកម្មច្រើនឡើយក្រៅតែពីម៉ាស៊ីនស្វ័យប្រវត្តិសុទ្ធសាធ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី