ទំនោរថ្មីនៃក្រុមមនុស្ស Gen Z ធ្វើឲ្យទីផ្សារលក់ទូរស័ព្ទស៊េរីចាស់ៗមានការកើនឡើងវិញ

យោងតាមតួលេខដែលបានរកឃើញដោយ The Growth Summit 2023 បង្ហាញថា កាលពីឆ្នាំ២០២២ ការលក់ស្មាតហ្វូននៅទូទាំងសកលលោកបានដាំក្បាលចុះជាលើកដំបូងគួរឲ្យភ្ញាក់ផ្អើលគិតចាប់តាំងតែពីឆ្នាំ២០១៣។

ការលក់ស្មាតហ្វូននៅក្នុងទីផ្សារសកលបានធ្លាក់ចុះដល់ទៅ១៨ភាគរយកាលពីឆ្នាំកន្លងទៅ ពោលគឺមានត្រឹមតែ ១,២ពាន់លានគ្រឿងប៉ុណ្ណោះដែលបានលក់ដាច់ ប៉ុន្តែយោងតាមអ្នកជំនាញបានចង្អុលនូវមូលហេតុធំៗមួយចំនួនដែលក្នុងនោះគួរឲ្យកត់សំគាល់ជាងគេគឺក្រុមមនុស្សជំនាន់ថ្មី Gen Z បាននាំគ្នាងាកទៅប្រើប្រាស់ទូរស័ព្ទស៊េរីចាស់ ឬ Dumb Phone ជាជាងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ឬហៅថា Feature Phone ។

កិច្ចប្រជុំកំពូល The Growth Summit 2023 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីឆ្នាំនេះបានស្រាវជ្រាវរកឃើញថា គិតត្រឹមទីផ្សាររបស់អាមេរិកប៉ុណ្ណោះចំនួននៃការលក់ទូរស័ព្ទចាស់ៗ ឬ Dumb phone មានការកើនឡើងគួរឲ្យភ្ញាក់ផ្អើល ហើយអ្នកជំនាញជាច្រើនមើលឃើញថាក្រុមមនុស្សជំនាន់ថ្មី ឬ Gen Z នឹងអាចឈានទៅដល់ការបញ្ឈប់ការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនស្ទើរតែទាំងស្រុងទៀតផងនាពេលអនាគត។

Gen Z ដែលជាក្រុមពលរដ្ឋដែលមានវ័យក្មេង និងចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា ហើយពួកគេភាគច្រើនកើតនៅចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ប៉ុន្តែស្ថានភាពនេះហាក់ដូចជាផ្ទុយស្រឡះ ពីព្រោះថាចំនួននៃក្រុមនេះកាន់តែច្រើនបែរជានាំគ្នាទៅប្រើប្រាស់ Dumb phone វិញដោយយល់ឃើញថាវានឹងជួយឲ្យពួកគេគេចចេញពីកញ្ចក់ទូរស័ព្ទក្នុងរយៈពេលវែងដែលអាចនាំឲ្យទៅដល់ការធ្វើឲ្យប្រសើរឡើងនៃបញ្ហាសុខភាពផ្លូវចិត្តបានយ៉ាងខ្លាំងផង។

​Dumb phone គឺជាទូរស័ព្ទដែលផលិតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០០០ ហើយពួកវាអាចប្រើប្រាស់បានក្នុងមុខងារតិចតួចបំផុតដូចជាការខលហៅគ្នា និងផ្ញើសារប៉ុណ្ណោះដែលពុំមានមុខងារច្រើនដូចជាទៅនឹងស្មាតហ្វូន ឬ Feature phone បច្ចុប្បន្នឡើយ។

ជាទូទៅក្រុមមនុស្ស Gen Z បានចំណាយពេលវេលាដល់ទៅ៧,២ម៉ោងជារៀងរាល់ថ្ងៃជាមួយនឹងស្មាតហ្វូនរបស់ពួកគេដែលអ្នកជំនាញមើលឃើញថាជាកត្តានាំឲ្យមានកើតទៅជាជំងឺផ្លូវកាយមួយចំនួន និងជាពិសេសជំងឺផ្លូវសុខភាពអារម្មណ៍ ដូចជាជំងឺបាក់ទឹកចិត្ត និងប្រឈមមុខទៅនឹងការឡើងគីឡូខ្លាំងទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)