និន្នាការផឹកគ្រឿងស្រវឹងរបស់យុវជន Gen Z ធ្លាក់ចុះ អ្នកផលិតស្រាខាតលុយរាប់រយពាន់លានដុល្លារ

បរទេស ៖ ផ្អែកតាមការស្រាវជ្រាវជាសកលមួយបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរ ស្រាក្រហម និងគ្រឿងស្រវឹងនានា បាន និងកំពុងប្រឈមនឹងការបាត់បង់តម្លៃទីផ្សារសរុបរាប់រយពាន់លានដុល្លារ ដោយសារការធ្លាក់ចុះនៃតម្រូវការពីអ្នកប្រើប្រាស់ ឬអ្នកទទួលទានពីសំណាក់យុវជនវ័យក្មេង Gen Z បើធៀបទៅនឹងមនុស្សជំនាន់មុនដែលចូលចិត្តទទួលទានគ្រឿងស្រវឹងច្រើន។

របាយការណ៍ស្រាវជ្រាវពីស្ថាប័ន Gallup poll ដកស្រង់ចេញផ្សាយដោយទស្សនាវដ្តី Forbe បញ្ជាក់ថា យុវវ័យដែលកើតនៅចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១២ ឬជាយុវជនជំនាន់ Z បានកាត់បន្ថយការទទួលទានគ្រឿងស្រវឹងខុសពីយុវជនជំនាន់មុន ដោយពួកគេគ្រាន់តែសាកល្បងដើម្បីចង់ដឹងរសជាតិ ឬ ទទួលអារម្មណ៍ថ្មី ប៉ុន្តែមិនយកជាទម្លាប់នោះទេ ព្រោះពួកគេយល់ដឹងអំពីសុខភាព និងនិន្នាការនៃរបៀបរស់នៅ។

មនុស្សវ័យ Gen Z ភាគច្រើនគិតគូរសុខភាពរាងកាយជាសំខាន់ ជាពិសេសការគ្រប់គ្រងទម្ងន់ សម្រស់ និងស្មារតីចងចាំ។ ទន្ទឹមនឹងនេះ សម្ពាធសេដ្ឋកិច្ចក៏មានចំណែកផងដែរ ដោយសារអតិផរណានៃថ្លៃទំនិញ ភាពតានតឹងពាណិជ្ជកម្ម និងតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារសំខាន់ៗ ដែលធ្វើឲ្យគ្រឿងស្រវឹងមានតម្លៃថ្លៃជាងមុន។ ជាក់ស្តែង នៅតាមទីប្រជុំជនមួយចំនួន ឬអាហារដ្ឋានបែបវេស្ទឺន ស្រាក្រឡុក (Cocktail) មានតម្លៃប្រមាណ ១០ដុល្លារ ឬ ថ្លៃជាងនេះ ដែលធ្វើឲ្យពួកគេស្វែងរកជម្រើសផ្សេងដែលមានតម្លៃថោកជាង ដូចជា សូដា ឬ mocktail ជាដើម។ យ៉ាងណាក៏ដោយ ទោះបីជាពួកគេទទួលទានស្រា ប៉ុន្តែពួកគេនៅតែប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការចំណាយទៅលើជាតិអាល់កុល ធៀបទៅនឹងការចំណាយទៅលើសុខភាពជាសំខាន់។ មិនត្រឹមតែប៉ុណ្ណោះ វ័យ Gen Z មានជម្រើសច្រើនក្នុងការជួបជុំ បង្កភាពសប្បាយជាមួយនឹងមិត្តភក្តិ ដូចជា ការលេងល្បែងក្មេងៗ ការដើរលេងតាមហាងកាហ្វេ ឬ កន្លែងស្អាតៗ ដែលល្បីតាមអ៊ីនធើណិត។

យោងតាមប្រភពពី South China Morning Post បានបង្ហាញថា និន្នាការនៃការទទួលទានគ្រឿងស្រវឹងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងនៅឆ្នាំ២០២៤ នារយៈពេលជាង ៦០ ឆ្នាំ។ វប្បធម៌នៃការទទួលទានស្រា ឬគ្រឿងស្រវឹងរបស់វ័យ Gen Z ខុសពីជំនាន់មុន ដោយសារភាគច្រើនពួកគេទទួលទានតែពេលដើរលេងនៅយប់ថ្ងៃចុងសប្ដាហ៍ ឬ កម្មវិធីណាមួយជាក់លាក់ជាជាងការទទួលទានស្រាជាប្រចាំជាមួយនឹងអាហារពេលល្ងាច ឬ ស្រាបៀរបន្ទាប់ពីធ្វើការយប់។

សារព័ត៌មានដដែលបញ្ជាក់ថា ស្ទើរតែ ៤៤% នៃជនជាតិជប៉ុន វ័យជាង ២០ ឆ្នាំមិនផឹកស្រាទេ ខណៈដែល ១៦% ទទួលទានយូរៗម្តង ដែលធ្វើឱ្យឧស្សាហកម្មគ្រឿងស្រវឹងរបស់ជប៉ុនមានភាពរអាក់រអួល និងប្រឈមទៅនឹងការផ្លាស់ប្តូរនៃនិន្នាការបរិបថសង្គមថ្មី។ ទន្ទឹមនឹងនេះ Business Insider ក៏បានបង្ហាញពីការស្ទង់មតិថ្មីមួយទៅលើមនុស្សវ័យក្មេងនៅអាម៉េរិក​ ដោយ ៧២% បដិសេធមិនទទួលភេសជ្ជៈមានជាតិអាល់កុល និង ៨៦% ជ្រើសរើសជម្រើសភេសជ្ជៈដែលគ្មានជាតិអាល់កុលនៅកម្មវិធីជប់លៀង។ ជាការកត់សម្គាល់ ពលរដ្ឋអាម៉េរិកដែលមានអាយុក្រោម ៣៥ ឆ្នាំ ភាគច្រើនតែងទទួលទានភេសជ្ជៈដែលមានជាតិអាល់កុលតិច ឬ គ្មានជាតិអាល់កុលតែម្តង។

ដោយឡែក ប្រភពពី Bloomberg បានបង្ហាញពីសន្ទស្សន៍តាមដានក្រុមហ៊ុនផលិតគ្រឿងស្រវឹងចំនួន ៥០ មានការធ្លាក់ចុះតម្លៃទីផ្សារសរុប ៤៦% ឬ ប្រហែល ៨៣០ ពាន់លានដុល្លារពីកម្រិតកំពូលរបស់ពួកគេនៅឆ្នាំ២០២១។ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម អ្នកផលិតជាច្រើនកំពុងពង្រីកខ្លួនដោយងាកទៅរកជម្រើសផលិតភេសជ្ជៈគ្មានជាតិអាល់កុល និងជាតិអាល់កុលទាប ខណៈដែលម៉ាកយីហោមួយចំនួនកំពុងកាត់បន្ថយការចំណាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាពិសោធន៍ជាមួយយុទ្ធសាស្ត្រទីផ្សារថ្មី ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបទដ្ឋានសង្គម។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមបារ៍ ឬ ក្លឹបកម្សាន្តពេលរាត្រីមួយចំនួន ក៏បង្កើតម៉ឺនុយ (មុខម្ហូប ឬភេសជ្ជៈ) ថ្មីៗ  រួមជាមួយនឹងការរៀបចំទីកន្លែងរបស់ខ្លួនឡើងវិញ ដែលអាចសម្របទៅនឹងចំំណូលចិត្តរបស់មនុស្សវ័យ Gen Z នាពេលបច្ចុប្បន្ន និងបន្តទៅអនាគត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ប្រធានាធិបតី Trump គំរាមថា "អេស្ប៉ាញគឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ និង ផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ"

IMF ៖ ឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើសេដ្ឋកិច្ចពិភពលោក​ធ្ងន់កម្រិតណា គឺអាស្រ័យលើរយៈពេលរបស់វា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *