វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងក្រោមមូលបទ “មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និង ប្រជាជន”

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) ក្រោមការគាំទ្រពី ស្ថានទូតចិនប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈដៃគូសហការជាច្រើនរៀបចំ វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ក្រោមមូលបទ “មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និង ប្រជាជន” ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជេនស៊ីភ្នំពេញ។ វេទិកានេះរៀបចំឡើងដើម្បីជំរុញនិងតភ្ជាប់ កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតនូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ទាំងរវាងវិស័យឯកជន សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ អង្គការ/សមាគមជាដើម។ ជាមួយគ្នានេះ ក៏ដើម្បីបំផុសការយល់ដឹងពីគ្នាទៅវិញទៅមករបស់ប្រជាជន ការកសាង ទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក សំដៅរួមចំណែកក្នុងការជំរុញការរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

ពិធីបើកជាផ្លូវការនៃវេទិកាប្រចាំឆ្នាំនេះមានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងសំណាក់ថ្នាក់ដឹកនាំ របស់កម្ពុជា ថ្នាក់ដឹកនាំវិស័យឯកជន អង្គការ សមាគម សាកលវិទ្យាល័យ សហគ្រិន អ្នកសិក្សាស្រាវជ្រាវ សិល្បៈករ យុវជន ប្រព័ន្ធ ផ្សព្វផ្សាយ មកពីចិន និងកម្ពុជា។

ជាលទ្ធផល វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយ ភាពរលូន និងជោគជ័យដូចដែលបានគ្រោងទុក។ វេទិកាដ៏មហាឡេរិកនេះបានផ្តល់ជាឱកាសនាំរបស់ប្រតិភូកម្ពុជា និងចិន មកជួប ជុំគ្នា ពិភាក្សា ជំរុញការផ្លាស់ប្តូរដែលបានផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរ ចំណេះដឹង និងកម្មវិធីអភិវឌ្ឍន៍សម្រាប់ឱកាសអាជីវកម្ម និងការស្វែងយល់ពីគ្នាទៅវិញទៅមកអំពីវប្បធម៌ សង្គម សហគ្រិនភាព និង បច្ចេកវិទ្យា។

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនជឿជាក់យ៉ាងមុតមាំថាមិត្តភាពរវាងកម្ពុជា និងចិននឹងបន្តរីកលូតលាស់និងរីកចម្រើន ទៅមុខ ហើយប្រជាជននៃប្រទេសទាំងពីរនឹងចូលរួមជំរុញបន្តលើកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍យុវជន និងការ ផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធដែលស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងបេសកកម្ម នៃការរួមគ្នាកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី”។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *