អាម៉េរិក អនុញ្ញាតឲ្យក្រុមហ៊ុន Nvidia លក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ H200 ទៅឲ្យចិន

បរទេស៖ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia លក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ ឬ semiconductor H200 ទៅឲ្យប្រទេសចិន ដោយបញ្ចប់ការហាមប្រាមដូចមុនទៀតហើយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានលើកឡើងថា បន្ទះសៀគ្វីអេឡិចត្រូនិក H200 អាចដឹកជញ្ជូនទៅកាន់ប្រទេសចិនបាន ប្រសិនបើការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងអាម៉េរិក។ ទន្ទឹមនឹងនេះ ការិយាល័យឧស្សាហកម្ម និងសន្តិសុខក្រោមនាយកដ្ឋានពាណិជ្ជកម្មបានលើកឡើងថា ខ្លួនបានកែសម្រួលគោលនយោបាយនាំចេញសម្រាប់អនុវត្តលើបន្ទះសៀគ្វីអេឡិចត្រូនិក H200 របស់ Nvidia។ កាលពីខែមុន ប្រធានាធិបតីលោក Donald Trump បានបញ្ជាក់ថា លោកនឹងអនុញ្ញាតឱ្យលក់បន្ទះឈីបទៅកាន់អតិថិជននៅក្នុងប្រទេសចិនដែលទទួលបានអនុម័តជាមួយនឹងការប្រមូលថ្លៃសេវា ២៥% ពីការលក់។  

គួរឲ្យបញ្ជាក់ដែរថា H200 គឺជាបន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ ឬ semiconductor ទំនើបបំផុតទី ២ របស់ Nvidia ដែលស្ថិតនៅក្រោមការរឹតបន្តឹងរបស់ទីក្រុងវ៉ាស៊ីនតោនដោយមិនអនុញ្ញាតលក់ទៅឱ្យចិន ដោយសារការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងយកទៅប្រើប្រាស់ក្នុងគោលដៅយោធា។ កម្រិតរបស់ H200 នៅពីក្រោយប្រភេទ Blackwell ត្រូវបានចាត់ទុកថាជាបន្ទះសៀគ្វីអេឡិចត្រូនិក AI ទំនើបបំផុតរបស់ពិភពលោក ហើយក៏ស្ថិតនៅក្រោមការហាមឃាត់មិនឱ្យលក់ទៅចិនផងដែរ។ Nvidia គឺជាចំណុចសំខាន់មួយនៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាងមហាអំណាចទាំងពីរ​អាម៉េរិក និង​ចិន ជាពិសេស​ការ​ប្រជែងគ្នានៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ មន្ត្រីមួយចំនួនរបស់អាម៉េរិកតែងតែសម្តែងការព្រួយបារម្ភថា បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់នឹងផ្តល់ផលប្រយោជន៍ដល់យោធារបស់ទីក្រុងប៉េកាំង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពរបស់អាម៉េរិកក្នុងការអភិវឌ្ឍន៍ AI ។

កាលពីខែកក្កដា ឆ្នាំ២០២៥ លោក Trump បានផ្លាស់ប្តូរពីការរឹតបន្តឹងលើការលក់បន្ទះឈីបទៅជាការទាមទារឱ្យ Nvidia ផ្តល់ ២៥% ទៅរដ្ឋាភិបាលអាម៉េរិកពីប្រាក់ចំណូលរបស់ខ្លួនដែលលក់ទៅឲ្យចិន។ ក្រោយមក ទីក្រុងប៉េកាំងបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនធ្វើពហិការលើបន្ទះឈីបដែលជាប់ពាក់ព័ន្ធជាមួយនឹង Nvidia និងផ្តល់អាទិភាពដល់ការផលិតឧបករណ៍អេឡិចត្រូនិកក្នុងស្រុកវិញ។ ការផ្លាស់ប្តូរនោះត្រូវបានរៀបចំឡើងដើម្បីជំរុញឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន ទោះបីជាបន្ទះសៀគ្វីអេឡិចត្រូនិករបស់ខ្លួនមានល្បឿនយឺតជាងអាម៉េរិកក៏ដោយ។ យ៉ាងណាមិញ ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ នាយកប្រតិបត្តិ Nvidia លោក Jensen Huang តែងតែបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោនឱ្យមានការអនុញ្ញាតលក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់របស់ខ្លួនទៅឲ្យចិន ដោយលើកហេតុផលថា ទីផ្សារពិភពលោកនៅតែមានភាពចាំបាច់សម្រាប់ការប្រកួតប្រជែងរបស់អាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *