កាកសំណល់បច្ចេកវិទ្យា E-waste ឬដែលយើងអាចហៅបានថាជាអេតចាយនៅពេលបច្ចុប្បន្ននេះមានចំនួនកើនឡើងជារៀងរាល់ឆ្នាំដែលទិន្នន័យត្រូវបានសិក្សាដោយ The Waste Electrical and Electronic Equipement Forum និងបានបង្ហាញថាពិភពលោកបានបោះចោលអេតចាយប្រភេទនេះដល់ទៅ៥៧លានតោនជារៀងរាល់ឆ្នាំ។

តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះមានន័យថា ជាមធ្យមមនុស្សម្នាក់បានបោះចោលកាកសំណល់បច្ចេកវិទ្យាអេតចាយនេះប្រមាណជា៧គីឡូក្រាមក្នុងមួយឆ្នាំ ខណៈដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ពិភពលោកបាននាំគ្នាស្រែកថាកំពុងខ្វះខាតវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន ដែលក្នុងនោះមានដូចជា ជាតិនីកេល Nikel និងកូបេល Cobalt ជាដើម។

បច្ចុប្បន្ន រ៉ែប្រភេទនេះ និងរ៉ែជាច្រើនប្រភេទទៀតត្រូវបានមនុស្សបន្តធ្វើការជីក និងរុករកយ៉ាងសកម្មបំផុត ខណៈដែលកាកសំណល់រាប់រយលានតោនត្រូវបានក្រុមអ្នកជំនាញជឿជាក់ថាមានសារធាតុប្រភេទនេះច្រើនដូចគ្នាប្រសិនបើវាត្រូវបានគេយកទៅធ្វើការកែច្នៃឡើងវិញបានត្រឹមត្រូវ និងទាញយកមកប្រើប្រាស់ម្តងទៀត។
WEFORUM បានដកស្រង់នូវការយល់ឃើញរបស់ក្រុមអ្នកជំនាញល្បីៗរបស់ពិភពលោកដែលពួកគេបានអះអាងថា ពិភពលោកគួរតែនាំគ្នាងាកមកធ្វើការចាប់អារម្មណ៍ជាមួយនឹងកាកសំណល់ជាអេតចាយទាំងនេះឡើងវិញជាជាងការបន្តសកម្មភាពជីក និងរុករករ៉ែទាំងនេះពីក្រោមដីដែលវាជាកត្តាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងភពផែនដី។

ការខ្វះខាតវត្ថុធាតុដើមជារ៉ែបានធ្វើឲ្យតម្លៃទំនិញបច្ចេកវិទ្យាជាច្រើនកើនឡើងឥតឈប់ឈរ ជាក់ស្តែងដូចជាសារធាតុលីចូមដែលប្រើប្រាស់សម្រាប់ផលិតថ្មអគ្គិសនីបានកើនឡើងដល់ទៅ៥០០ភាគរយត្រឹមចន្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ប៉ុណ្ណោះ ខណៈដែលរ៉ែជាច្រើនទៀតកាន់តែខិតជិតដល់ពេលបាត់បង់ពីផែនដីទាំងស្រុងក្នុងរយៈពេលមិនដល់មួយទសវត្សរ៍ខាងមុខឡើយ។
A New Circular Vision for Electronics បានស្រាវជ្រាវរកឃើញថាកាកសំណល់អេតចាយជាផលិតផលបច្ចេកវិទ្យា ឬ e-waste នៅ លើពិភពលោកដែលត្រូវបានកែច្នៃមានត្រឹមតែ១ភាគ៥ប៉ុណ្ណោះ ហើយភាគច្រើនត្រូវបានគេដឹកជញ្ជូនទៅចាក់ចោលនៅតំបន់អាហ្វ្រិក និងតំបន់អាស៊ីដែលវានឹងក្លាយទៅជាទីកន្លែងទទួលរងនូវផលប៉ះពាល់ខ្លាំងដោយសារសារធាតុពុលដែលមានពីខាងក្នុង។ អ្នកជំនាញបានបញ្ជាក់ទៀតថា អតិថិជនស្ទើរតែ១០០ភាគរយដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាមិនបានដឹងពីរបៀបដែលត្រូវយកវាទៅកែច្នៃ ឬបោះចោលឲ្យបានត្រឹមត្រូវឡើយ ដូច្នេះរោងចក្រផលិតទាំងអស់ត្រូវតែមានទំនួលខុសត្រូវធំជាងគេបំផុតចំពោះបញ្ហានេះ ហើយគួរតែបង្កើតនូវកម្មវិធីទិញត្រឡប់យកមកវិញនូវកាកសំណល់ e-waste ឬ Take Back schemes ដើម្បីធានាឲ្យបានថា វត្ថុធាតុដើមទាំងអស់គឺត្រូវបានកែច្នៃវិញជារៀងរាល់ និងនិរន្តភាពចំពោះធនធាននៅលើភពផែនដី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content