ស្ងាត់ៗអាមេរិកលក់ F-16 បាន២០គ្រឿងឲ្យទៅប្រទេសសមាជិកអាស៊ានមួយក្នុងទំហំទឹកប្រាក់ជាង៥៥០០លានដុល្លារ

បរទេស ៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួនបានអនុម័តកញ្ចប់អាវុធប្រភេទ F-16 ជាយន្តចម្បាំងទំនើបបំផុតនៃកងកម្លាំងទ័ពអាមេរិកយ៉ាងហោចណាស់ ២០គ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៥៨ពាន់លានដុល្លារ។ យ៉ាងណាក្តី មន្ត្រីយោធានៃប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះបានចេញមកធ្វើការពន្យល់ថា កុងត្រាបញ្ជាទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិកទាំងនោះ គឺមិនមានបំណងក្នុងការគំរាមកំហែងដល់ប្រទេសណាមួយក្នុងតំបន់ និងភាគីផ្សេងនោះទេ បូករួមទាំងរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្វីលីពីនបានលើកឡើងបែបនេះសំដៅចង់បញ្ជាក់ឲ្យប្រទេសចិនបានដឹងថា ផែនការនៃការទិញយន្តហោះចម្បាំងគឺមិនមានគោលដៅគំរាមកំហែងជាមួយនឹងចិននោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ខ្លួនក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ មន្ទីរប៉ង់តាហ្គោនក៏បានធ្វើការថ្លែងការណ៍ដូចគ្នាដែរថា យន្តហោះទាំង២០គ្រឿង អាចជួយពង្រឹងសមត្ថភាពយោធាដល់ប្រទេសជាសមាជិកអាស៊ានមួយនេះ បូករួមទាំងកិច្ចការពារដែនអធិបតេយ្យភាព និងការធ្វើឲ្យកាន់តែប្រសើរឡើងនៃតុល្យភាពក្នុងកម្លាំងទ័ពរបស់ពួកគេប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា សេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងយោធាដ៏សំខាន់នេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចមួយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ទៅកាន់ទីក្រុងម៉ានីលកាលពីសប្តាហ៍មុន។ នៅទីនោះ លោករដ្ឋមន្ត្រីបានរៀបរាប់អំពីការប្តេជ្ញាចិត្តយ៉ាងរឹងម៉ាំរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់ខ្លួនជាមួយនឹងប្រទេសហ្វីលីពីន ហើយបានសន្យាថា នឹងដាក់ពង្រឹងសមត្ថភាពជឿនលឿន និងទំនើបកម្ម ដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងនឹងការគំរាមកំហែងរួមទាំងការឈ្លានពានរបស់ចិនផងដែរ។

សូមរំលឹកឡើងវិញអំពីបញ្ហាទាមទារនៅតាមតំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្នដែលក្នុងនោះប្រទេសចិនមានការទាមទារទឹកដីធំជាងគេនៅក្នុងដែនជម្លោះដែលត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ ទាំងដែលកាលពីក្នុងឆ្នាំ២០១៦ តុលាការអន្តរជាតិបានកាត់ក្តីលើការទាមទាររបស់ចិនថា គឺជារឿងដែលមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ ប៉ុន្តែយ់ាងណាក្តី វាគឺជាសេចក្តីសម្រេចដែលក្រុងប៉េកាំងមិនបានទទួលស្គាល់នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/06/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

Leave a Reply

Your email address will not be published. Required fields are marked *