កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនេះ មន្ទីរប៉ងតាហ្គោនបានប្រកាសថា ក្រុមការងារបានឈានទៅដល់ការសម្រេចចិត្តផ្អាកការនាំចេញយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿងដែលមានតម្លៃរាប់រយលានដុល្លារ និងត្រៀមយកទៅផ្គត់ផ្គង់សម្ព័ន្ធមិត្តនៅក្នុងឆ្នាំ២០២២នេះ។

ប៉ង់តាហ្គោនបានឲ្យដឹងទៀតដែរថា ការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលរកឃើញថាផ្នែកដ៏តូចម្យ៉ាងដែលហៅថា Alloy ដែលមានបំពាក់ពីខាងក្នុងយន្តហោះ F-35 គឺជាផលិតផលផលិតនៅក្នុងប្រទេសចិន។ ការរកឃើញនេះមានន័យថា គឺជាកំហុសបច្ចេកទេសដែលផ្ទុយទៅនឹងកុងត្រា និងគោលការណ៍ច្បាប់នៃក្រសួងការពារជាតិអាមេរិក។

ទោះបីជាយ៉ាងណាក្តី ប៉ង់តាហ្គោនក៏បានបញ្ជាក់ដែរថា Alloy ដែលមាននៅក្នុងមេដែកដែលប្រើប្រាស់ជាផ្នែកមួយនៃម៉ាស៊ីនផលិតថាមពល របស់ F-35 នោះគឺមិនអាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពនៃការហោះហើរ និងសមត្ថភាពប្រយុទ្ធឡើយ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេរិក លោក Russ Goemaere បានថ្លែងថា ៖
“យើងអាចអះអាងនៅពេលនេះបានថា មេដែកទាំងនោះគឺមិនអាចបង្កទៅជាផលប៉ះពាល់ដល់ការហោះហើរ ឬប្រព័ន្ធសុវត្ថិភាពរបស់យន្តហោះនោះទេ ហើយធានាថាយន្តហោះ F-35 ដែលកំពុងបំពេញការងារគឺនៅតែអាចធ្វើការហោះហើរបានជាធម្មតាទាំងអស់”
អង្គភាពកំពូលរបស់អាមេរិកនេះក៏បាននិយាយដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតអាវុធរបស់ខ្លួនគឺ Lockheed Martin អាចរកបានផលិតផលជំនួស Alloy របស់ចិនបានរួចទៅហើយ ប៉ុន្តែក្រោយការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលនេះអាមេរិកនៅមិនទាន់អាចបញ្ជាក់បានទេថា តើផលិតផលរបស់ចិននេះអាចចរាចរណ៍ចូលដល់សង្វាក់ផលិតកម្ម F-35 ដោយរបៀបណា និងមានចំនួនយន្តហោះប៉ុន្មានគ្រឿងនោះទេដែលមានប្រើប្រាស់ Alloy របស់ចិន។ គួរឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០២២នេះ តាមផែនការអាមេរិកនឹងត្រូវប្រគល់យន្តហោះ F-35 សរុបចំនួន១៥៣គ្រឿងទៅឲ្យអតិថិជន និងដៃគូរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះមានចំនួនតែ៨៨គ្រឿងប៉ុណ្ណោះដែលបានដឹកជញ្ជូនចេញពីអាមេរិករួចរាល់។ F-35 គឺជាយន្តហោះចម្បាំងដ៏មានបច្ចេកវិទ្យាខ្ពស់បំផុតរបស់អាមេរិក ហើយចំពោះតម្លៃរបស់វានីមួយៗអាចមានចន្លោះពី៧៨លានដុល្លារទៅដល់៩៤លានដុល្លារក្នុងមួយគ្រឿង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content