ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលបន្តពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានឲ្យដឹងថា ផែនការទទួលបានលទ្ធផលសម្រេចដោយផ្នែក ត្រង់ថា មានមួយចំនួនបានសម្រេចពេញលេញទៅតាមការកំណត់ ចំណែកឯមួយចំនួនផ្សេងទៀតស្ថិតក្នុងដំណាក់កាលកំពុងអនុវត្តន៍។

បើតាមរបាយការណ៍ដដែល គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ដោយផ្លាស់ប្ដូរពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ពេលនេះសម្រេចបានតាមផ្នែកដូចជា៖

• អនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនឡើងដល់ ៣៤,២% នៅឆ្នាំ២០១៩ ដែលចំនួននេះបានសម្រេចលើសគោលដៅដែលបានកំណត់ គឺត្រឹម៣០%នៅឆ្នាំ២០២៥
• អនុបាតវិស័យកម្មន្ដសាលក្នុង ផ.ស.ស បានកើនឡើងដល់ ១៦,៣% នៅឆ្នាំ២០១៩ ប៉ុន្តែនៅឡើយមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម១៨% នៅឆ្នាំ២០២០
• ការនាំចេញកសិផលកែច្នៃ បានធ្លាក់ចុះមកត្រឹម ៤,៩% នៅឆ្នាំ២០១៩ បើធៀបទៅនឹងការនាំចេញសរុប ដែលចំនួននេះនៅមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម ១០% នៅឆ្នាំ២០២០
• ការនាំចេញផលិតផលកម្មន្ដសាលមិនមែនសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើងដល់ ១៥,៥% នៅឆ្នាំ២០២០ ដែលលើសគោលដៅកំណត់ត្រឹម ១០% នៅឆ្នាំ២០២០
• សម្រាប់អត្រាចុះបញ្ជីផ្លូវការ សហគ្រាសធុនតូចបាន ៤៩,៧% នៅឆ្នាំ២០១៩ ដែលនៅឆ្ងាយគួរសមពីគោលដៅ ៧០%នៅឆ្នាំ២០២០ ប៉ុន្តែយ៉ាងណាអត្រាសហគ្រាសធុនមធ្យម ៨៣,១% នៅឆ្នាំ២០១៥ គឺលើសគោលដៅឆ្នាំ២០២០ ដែលបានកំណត់ត្រឹម៨០% ចាប់ពីការអនុវត្តគោលនយោបាយ IDP នៅឆ្នាំទី១
• អត្រាសហគ្រាសធុនតូចដែលកាន់បញ្ជីគណនេយ្យសាមញ្ញត្រឹមត្រូវ និងអត្រាសហគ្រាសធុនមធ្យម ដែលមានតារាងតុល្យការ បានកើនដល់ត្រឹម ១៨,៥៣% និង ៣៨,៦៩% រៀងគ្នានៅឆ្នាំ២០២០ ដែលមិនអាចសម្រេចបានគោលដៅឆ្នាំ ២០២០ ដែលបានកំណត់៣០% និង៥០%រៀងគ្នានោះឡើយ។ គួរបន្ថែមថា ការអនុវត្តគោលនយោបាយ IDP បានចួលរួមចំណែកដោយផ្នែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិចំនួន៣ រួមមាន កំណើនសេដ្ឋកិច្ចដែលមានភាពធន់នឹងវិបត្តិ កំណើនបរិមាណការងារ និងការកាត់បន្ថយភាពក្រីក្រ។ ដោយឡែក កម្ពុជារក្សាបានកំណើន ផ.ស.ស ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ប្រមាណ ៧% ហើយវិស័យដែលរួមចំណែកធំជាងគេគឺវិស័យឧស្សាហកម្ម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content