ភ្នំពេញ ៖ ជាសមាជិកអាស៊ានដែលទទួលយកគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ឬប្រទេសជាសមាជិកផ្សេងៗទៀត មិនមានឡើយនូវការហាមឃាត់ទំនិញនាំចូលមកប្រទេសខ្លួន។ ដោយគោលការណ៍នេះគឺធ្វើឡើងដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រទេសជាសមាជិកឲ្យដើរព្រមគ្នាទៅរកភាពរីកចម្រើនក្នុងតំបន់រួមមួយ ដែលអាចផ្តល់នូវផលប៉ះពាល់ដល់សហគ្រាសធុនតូចក្នុងស្រុកដែលនៅមានភាពទន់ជ្រាយនៅឡើយ។

សម្រាប់កម្ពុជា ដែលជាប្រទេសមិនទាន់រឹងមាំ សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលខ្វះខាតជំនាញលើការផលិតទំនិញក្នុងស្រុកកាលពីពេលកន្លងទៅបានជួបនឹងបញ្ហាដែលបណ្តាលមកពីរំហូរចូលជ្រុលពេកនៃទំនិញខាងក្រៅ។ យ៉ាងណាមិញ រដ្ឋាភិបាល នៅតែបន្តបង្កើតគោលនយោបាយនានាដើម្បីគាំទ្រទំហំផលិតកម្មក្នុងស្រុកឲ្យកាន់តែទូលាយ ដើម្បីឈានទៅដល់ការប្រកួតប្រជែងជាមួយទីផ្សារក្រៅស្រុក និងដើម្បីកាត់បន្ថយការនាំចូលបានខ្លះ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា នៅពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូចនៅមិនទាន់មានភាពប្រសើរគួរឲ្យកត់សម្គាល់ណាមួយនៅឡើយទេ ដោយផលិតកម្មក្នុងស្រុកក៏នៅតែផលិត ការនាំចូលក៏នៅតែមិនទាន់ថមថយ។ ក្នុងន័យនេះ លោកឧកញ៉ាបានបង្ហាញការគាំទ្រចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងកន្លងមក ប៉ុន្តែយ៉ាងណាសុំឲ្យមានការរឹតបន្តឹងនៅតាមព្រំដែនមុននឹងអនុញ្ញាតឲ្យទំនិញចូលមកទីផ្សារក្នុងស្រុកបាន។
លោកឧកញ៉ាបានបញ្ជាក់ថា ៖
«រឹតបន្តឹងការត្រួតពិនិត្យនៅទីនេះ សំដៅទៅលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល ហើយលក់ក្នុងតម្លៃថោក ដែលអាចវាយទីផ្សារក្នុងស្រុកឲ្យដួលបាន។ លើសពីនេះ ចំពោះមុខទំនិញណាដែលនៅក្នុងស្រុកយើងមានហើយ មិនគួរអនុញ្ញាតឲ្យនាំចូលបន្ថែមទៀតទេ បើទោះជាមុខទំនិញនោះមានស្តង់ដារហើយក៏ដោយ។ ធ្វើបែបនេះ គឺជាការទុកផ្លូវឲ្យផលិតផលក្នុងស្រុកមានឱកាសរស់ ទោះជាគុណភាពមិនទាន់ឈានដល់ស្តង់ដារក៏ដោយចុះ»
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងករណីដែលមិនអាចបដិសេធទំនិញទាំងនោះបាន រដ្ឋអាចជ្រើសរើសក្នុងការតម្លើងពន្ធ ព្រោះបើពន្ធនាំចូលថ្លៃ ការដាក់លក់នៅលើទីផ្សារក៏ថ្លៃដែរ! ម៉្យាងទៀត បើទំនិញក្រៅស្រុកថ្លៃជាងក្នុងស្រុក នោះប្រជាជននឹងងាកមកសាកល្បងប្រើទំនិញដែលមានស្រាប់ជាមិនខាន។ ជាក់ស្ដែង ប្រទេសក្បែរខាងកម្ពុជា ដូចជាថៃ និងវៀតណាមជាដើម មានការបដិសេធចំៗលើការនាំចូលទំនិញណាដែលក្នុងស្រុកគេអាចផលិតបាន។ ក្នុងករណីនេះ កម្ពុជាក៏អាចបដិសេធបានដូចគ្នា ដោយឈរលើគោលការណ៍លើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content