បរទេស ៖ ក្រុមហ៊ុនផលិតថយន្តរបស់ស៊ុយអែតដ៏ល្បីល្បាញ Volvo នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងដាក់ផែនការថ្មីក្នុងការលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ2030 តទៅ ដោយបូករួមទាំងរថយន្តកូនកាត់មួយចំនួនផងដែរ។
ក្រុមហ៊ុន Volvo បានបញ្ជាក់ថាខ្លួននឹងត្រៀមរៀបចំធ្វើការវិនិយោគឲ្យបានខ្លាំងក្លាទៅលើយុទ្ធសាស្ត្រលក់លើអនឡាញនិងធ្វើឲ្យផលិតផលរបស់ខ្លួនមានលក្ខណៈសាមញ្ញបំផុតក្នុងការធ្វើជួញដូរ។ ការសម្រេចចិត្តផ្លាស់ប្តូរទាំងស្រុងទៅលើរថយន្តអគ្គិសនីបែបនេះក៏ត្រូវបានក្រុមហ៊ុនបញ្ជាក់ដែរដោយសារថាបច្ចុប្បន្នតម្រូវការកាន់តែមានសន្ទុះ ជាពិសេសទីផ្សារនៅក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់យីយោរថយន្ត Volvo។
កាលពីពេលកន្លងមកនេះទាំងក្រុមហ៊ុនផលិតថយន្ត និងក្រុមហ៊ុនផលិតយានយន្ដនានានៅក្នុងតំបន់អ៊ឺរ៉ុបបាននាំគ្នាធ្វើការឆ្លើយតបយ៉ាងច្បាស់លាស់គ្រប់គ្នាបន្ទាប់ពីទទួលបានសំពាធពីសំណាក់រដ្ឋាភិបាលនៃប្រទេសរបស់គេក្នុងការប្តេជ្ញាចិត្តឲ្យបញ្ចប់ការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីល ហើយងាកមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ។
ប្រធានប្រតិបត្តិរបស់ Volvo លោក Hakan Samuelsson បាននិយាយថា៖
“ដើម្បីអាចបន្តភាពជោគជ័យរបស់យើងបាន និងបន្តថែរក្សាកំណើនប្រាក់ចំណេញយើងនឹងជំនួសឲ្យការវិនិយោគទៅអាជីវកម្មដែលជិតនឹងបាត់បង់នោះយើងនឹងជ្រើសយកការវិនិយោគសម្រាប់អនាគតវិញ នោះគឺរថយន្តអេឡិចត្រូនិក និងការលក់អនឡាញ”
កាលពីមុន Volvo ធ្លាប់បានប្រកាសថាខ្លួននឹងធ្វើឲ្យបានសម្រេចការលក់រថយន្តរបស់ខ្លួនសម្រេចបានពាក់កណ្តាលជាមួយរថយន្តដើរដោយថាមពលអគ្គិសនីខណៈដែលរថយន្តកូនកាត់របស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះបានសម្រេចចិត្តរួមគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geelyក្នុងការផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីដែលអាចនឹងត្រូវប្រើប្រាស់សម្រាប់ផែនការរបស់ពួកគេរួមគ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content