បរទេស៖ ក្រុមម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍របស់ប្រទេសថៃកាលពីប៉ុន្មានថ្ងៃកន្លងមកនេះបានដាក់ពាក្យស្នើសុំអនុវត្តយុទ្ធសាស្ត្រដ៏ថ្មីមួយដោយសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរត្រឡប់មកកាន់ប្រទេសថៃវិញច្រើនជាមួយនឹងយុទ្ធនាការផ្តល់ការស្នាក់នៅ1យប់ 1ដុល្លារ។
យុទ្ធនាការដែលត្រូវបានគេហៅឈ្មោះថា One-night,One dollar គឺត្រូវបានដាក់ពាក្យស្នើសុំរួចរាល់ដោយក្រុមប្រឹក្សាជាតិទេសចរណ៍នៃប្រទេសថៃ ឬហៅកាត់ថា TCT ដោយក្នុងនោះម្ចាស់អាជីវកម្មនឹងចូលរួមផ្តល់នូវបន្ទប់មួយចំនួនរបស់ខ្លួនក្នុងតម្លៃត្រឹមតែ 1 ដុល្លារប៉ុណ្ណោះក្នុងមួយយប់ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលយល់ព្រមមានន័យថាបន្ទប់ទាំងនោះនឹងត្រូវរដ្ឋចូលរួមវិភាគទានក្នុងតម្លៃចន្លោះពី 3,000 បាត ឬ 32 – 96 ដុល្លារក្នុងមួយយប់ជូនត្រឡប់មកផ្ទះសំណាក់ ឬសណ្ឋាគារទាំងនោះវិញ។
យោងតាមការចេញផ្សាយរបស់ TTG Asia បានបញ្ជាក់ឲ្យដឹងថា សំណើនេះត្រូវបានដាក់បញ្ចូនទៅកាន់អជ្ញាធរទេសចរណ៍ថៃរួចរាល់ហើយដើម្បីអាចយកទៅអនុវត្តនៅក្នុងខេត្តភូកេតជាមុនសិនដែលវាគ្រោងនឹងបើកដំណើរការឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ក្នុងការធ្វើដំណើរចូលកំសាន្តវិញបានចាប់ពីខែកក្កដាខាងមុខនេះ។
ម៉្យាងទៀត ប្រសិនបើសំណើរនេះត្រូវបានអនុម័តឲ្យប្រើប្រាស់ និងទទួលបានជោគជ័យនោះ យុទ្ធសាស្ត្រមួយនេះនឹងត្រូវយកទៅប្រើប្រាស់នៅតាមតំបន់ទេសចរណ៍ទាក់ទាញសំខាន់ៗផ្សេងទៀតដូចជាកោះសាមុយ និងទីក្រុងបាងកកជាដើមផងដែរ។
ប្រទេសថៃមកដល់ពេលនេះបានទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហាកូវីដអស់រយៈពេល 15 ខែមកហើយ។ ជាមួយគ្នានេះ ខេត្តភូកេតប្រទេសថៃក៏នឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយឡើងវិញប្រសិនបើពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ហើយវានឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី 1 ខែកក្កដាខាងមុខនេះ ដោយមិនចាំបាច់តម្រូវឲ្យធ្វើការឃុំខ្លួន និងចត្តាឡីស័កឡើយ ដោយក្នុងនោះខេត្តគោលដៅទេសចរណ៍ដ៏ធំមួយនេះក៏បានគ្រោងទុករួចរាល់ផងដែរក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបាន 70 ភាគរយមុនពេលការត្រឡប់វិញនៃទេសចរនេះផងដែរ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content