បរទេស៖ សកលវិទ្យាល័យនៃសភាជាតិពាណិជ្ជកម្មរបស់ប្រទេសថៃ (UTCC) នៅថ្ងៃសុក្រនេះបានធ្វើការប្រកាសថា ទំហំនៃការចំណាយរបស់ពលរដ្ឋថៃប្រចាំខែមេសានេះត្រូវបានគេមើលឃើញថាអាចនឹងធ្លាក់ចុះមកត្រឹមតែ50 ពាន់លានបាត ឬប្រមាណជា 1,588 លានដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយសារតែការគំរាមកំហែងពីរលកថ្មីនៃការវាយប្រហារដោយកូវីដ19នៅក្នុងប្រទេស ដែលបានធ្វើឱ្យទំនុកចិត្តរបស់ពលរដ្ឋក្នុងការរកចំណូលមានការធ្លាក់ចុះខ្លាំង ជាពិសេសក្នុងរយៈពេល 3 ខែខាងមុខនេះ។
តាមរយៈ UTCC បានបញ្ជាក់ទៀតថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងស្ថានការណ៍ដ៏លំបាកនេះឱ្យវិលត្រឡប់ទៅរកភាពល្អប្រសើរវិញនោះទេ ផលប៉ះពាល់នឹងបន្តកាន់តែធ្ងន់ធ្ងរចំពោះការចំណាយរបស់ពលរដ្ឋ ហើយអាចបន្តធ្លាក់ចុះចន្លោះពី 5 ទៅ 10 ភាគរយបន្ថែមទៀត ឬចន្លោះពី 1 ពាន់លានបាតទៅ 2 ពាន់លានបាតប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់ពីការបាត់បង់ និងការធ្លាក់ចុះទំនុកចិត្តនេះកើតមានតាំងពីអំឡុងខែកុម្ភៈរហូតមកហើយបើទោះជារដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយជាច្រើនគ្រាក៏ដោយ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា ប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលសាជាថ្មីនៃកូវីដ19អស់រយៈពេល 2 ខែចុងក្រោយមកនេះ អាចមានលទ្ធភាពក្នុងការស្ដារសេដ្ឋកិច្ចឱ្យមានកំណើនឡើងវិញគឺមានអត្រាតិចតួច ដោយដាក់ការរំពឹងទុកថា សម្រាប់ឆ្នាំ2021នេះ GDP ក្នុងស្រុករបស់ថៃនឹងអាចកើនបានត្រឹមតែ 3 ភាគរយ ឬតិចជាងនេះក៏អាចថាបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content