អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ភ្នំពេញ ៖ ការដាំដើមអម្ពិលធ្វើជាអាជីវកម្ម ស្ដាប់ទៅដូចជាគ្មានអ្វីដែលគួរឱ្យចាប់អារម្មណ៍ដូចទៅនឹងការដាំដំណាំផ្សេងនោះទេ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតម្រូវការទីផ្សារជាក់ស្ដែង និងតម្លៃ ដែលអាចលក់បានរហូតដល់ប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម។

ត្រួយអម្ពិល ជាបន្លែម្យ៉ាងដែលមានរសជាតិជូរស្រស់ ហើយបងប្អូនខ្មែរ ជាពិសេសអ្នករស់នៅតាមបណ្តាខេត្ត និងទីជនបទនិយមដាំជិតៗផ្ទះធ្វើជារបង ងាយស្រួលបេះយកមកច្នៃជាម្ហូបអាហារ ឬស្លរសម្លរផ្សេងៗតាមចំណង់ចំណូលចិត្ត ចំណែកឯទីផ្សារត្រួយអម្ពិលក៏មានតម្រូវការ។ ងាកមកមើលពីការដាំជាលក្ខណៈអាជីវកម្មវិញ ការដាំដើមអម្ពិលយកត្រួយលក់ ក៏មានភាពងាយស្រួល មិនចំណាយកម្លាំងក្នុងការថែទាំច្រើន និងអាចបេះលក់បានក្នុងតម្លៃសមរម្យ។

សម្រាប់ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ – ២០០០០រៀលក្នុងមួយគីឡូក្រាម ដោយភាគច្រើនគេអាចលក់ទៅឱ្យឈ្មួញដើម្បីលក់បន្ត។ ចំណែកឯបច្ចេកទេសក្នុងការដាំដុះ និងថែទាំក៏មិនពិបាកអ្វីនោះដែរ ពោលឱ្យតែកសិករមានដី និងមានកម្លាំងក្នុងការដាំ ហើយឧស្សាហ៍បេះត្រួយ ព្រោះដំណាំប្រភេទនេះកាន់តែបេះ កាន់លូតលាស់ល្អ។  

ពាក់ព័ន្ធនឹងបច្ចេកទេសដាំ ដើម្បីដាំដើមអម្ពិលបាន កសិករត្រូវទិញគ្រាប់អំពិលមកបណ្ដុះលើថ្នាលផ្សេងមួយ សាបកូនរហូតវាលូតបានប្រមាណ ១ចំអាមដៃ រួចយកកូនអម្ពិលមកដាក់កន្ទោង ឬថង់បណ្ដុះ មើលទៅកូនចាប់ផ្ដើមលាស់ល្អ គេអាចដាក់ដាំបានហើយ។ ប្រសិនបើមិនដាក់បំប៉នកូនដំណាំក្នុងកន្ទោង ហើយយកកូនអម្ពិលទៅដាំតែម្ដង នោះដើមអម្ពិលនឹងឆាប់អន់ មិនមានកម្លាំងលូតលាស់ ឬលូតមិនសូវល្អនោះទេ។

ចំពោះការធ្វើរង គេត្រូវឆូតជារង រួចជីករណ្ដៅទំហំល្មមដាំបាន ដោយការដាំត្រូវទុកចន្លោះទៅមួយដើមទៅមួយដើមប្រមាណ ៣តឹក ឯចន្លោះរងអាចទុកល្មមដើរបេះបាន ឬអាចទុកចន្លោះឱ្យធំសម្រាប់ដាំបន្លែផ្សេងទៀតក៏បាន។ សម្រាប់រណ្ដៅដាំ គេអាចប្រើជីលាមកគោ និងផេះអង្កាមសម្រាប់ទ្រាប់បាតក្នុងបរិមាណ ១ក្ដាប់ក្នុងមួយរណ្ដៅ ហើយមុនដាំ ត្រូវយកកន្ទោងទៅជ្រលក់ទឹកដើម្បីឱ្យសើមជាមុនសិនទើបស្រួលចាក់យកកូនដំណាំចេញ ដោយមិនដាច់ឫស និងផ្ដល់សំណើមផងដែរ។

សម្រាប់ការថែទាំ ដោយសារយើងបានដាក់ផេះអង្កាមនៅខាងក្រោម ហេតុនេះអម្ពិលមិនសូវស៊ីទឹកច្រើននោះទេ ក្រៅពីនេះយើងត្រូវកាត់មែកអម្ពិលជាប្រចាំដើម្បីឱ្យវាលាស់មកល្អ និងមិនលូតទៅខ្ពស់ដែលធ្វើឱ្យពិបាកបេះ ដោយឡែកចំពោះការបេះត្រួយអម្ពិលទៀតសោត ក៏ត្រូវបេះជាទៀងទាត់ដែរ ទើបអាចឱ្យត្រួយថ្មីៗលាស់ជាបន្តបន្ទាប់គ្រប់រដូវ។

សូមចងចាំថា នៅពេលដើមអម្ពិលលូតបានប្រហែលត្រឹមជង្គង់ គេអាចដើរបេះត្រួយបណ្ដើរៗបាន តែមិនត្រូវបូតស្លឹកចេញនោះទេ អាចធ្វើឱ្យត្រួយលាស់មកមិនសូវល្អ ផ្ទុយទៅវិញ គេត្រូវទុកឱ្យវាលាស់តាមធម្មជាតិ តែត្រូវលះមែកក្រោមៗ ឬមែកណាដែលលូតមកស្ដុកក្នុងៗចេញ ទើបដើមមានកម្លាំង និងចេញត្រួយបានល្អ។

ជាយោបល់ ដើម្បីឱ្យបានប្រមូលផលបានរាល់ថ្ងៃ កសិករគួរដាំបន្លែផ្សេងទៀតនៅចន្លោះរង ព្រោះកាលណាយើងស្រោចទឹកជាប្រចាំគឺបានផលច្រើន បានទាំងត្រួយអម្ពិល បានទាំងផលដំណាំគួបផ្សំដែលដាំដុះនៅក្បែរ។ ក្រៅពីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ដើមអម្ពិលគឺមិនត្រូវការថែទាំអ្វីខ្លាំងនោះទេ ឱ្យតែដាំកូនរស់ហើយ គឺអាចបេះត្រួយបានជារឿយៗតែម្ដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ