បរទេស ៖ ខណៈពេលដែលកំពូលមហាសេដ្ឋីរបស់ប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថា អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមពង្រឹងឥទ្ធិពលអាជីវកម្មរបស់ខ្លួនទៅលើវិស័យដឹកជញ្ជូនទំនិញwingDeliveryនោះ អាជីវកម្មប្រភេទនេះត្រូវបានគេមើលឃើញថាកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនានាលើពិភពលោក ហើយអាចរកចំណូលបានទៅដល់រាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំ។

ជាក់ស្តែងដូចជានៅប្រទេសជិតខាងថៃ និងវៀតណាមជាដើមវិស័យដឹកជញ្ជូនទំនិញនេះគឺកំពុងតែមានសន្ទុះខ្លាំងមែនទែន។ ដោយឡែកនៅឥណ្ឌូនេស៊ីឯណោះវិញក្រុមហ៊ុនយក្សមួយបានចាប់កំណើត និងបានក្លាយទៅជាក្រុមហ៊ុនអាជីវកម្មដឹកទំនិញដ៏ធំបំផុតរបស់ប្រទេសផង និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទាំងមូលផងក្រោយមានការរួមច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន។
កាលពីដើមឆ្នាំ2021កន្លងមកនេះ ក្រុមហ៊ុនអាជីវកម្មថ្មី Startup ចំនួន២ រួមបញ្ចូលគ្នា ហើយបង្កើតឈ្មោះថ្មីថា GoTo ក្លាយជា Super Appល្បីឈ្មោះបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលអាចបង្កើតបានទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុត ហើយមានតម្លៃនៅក្នុងទីផ្សារសរុបប្រមាណជា20 ពាន់លានដុល្លារ ឬ ស្ទើរតែស្មើទៅនឹង ២ ភាគរយនៃផលិតផលក្នុងស្រុករបស់ឥណ្ឌូនេស៊ី។

គួររំលឹកថា Gojeck ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរ ខណៈដែល Tokopedia ដែលជាកម្មវិធីទិញទំនិញគ្រប់ប្រភេទលើអនឡាញបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងចូលរួមគ្នា និងបង្កើតទៅជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលត្រូវបានដាក់ឈ្មោះថា GoTo Group ដែលក្នុងនោះខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកដូចជា Alibaba, Tencent, Facebook, Google និង Softbankផងដែរ។
Gojeck ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Jakarta បានចាប់ផ្តើមអាជីវកម្មដំបូងគឺជាកម្មវិធីកក់ម៉ូតូឌុប ហើយបច្ចុប្បន្នបានបន្តអាជីវកម្មរបស់ខ្លួនទៅជាសេវាកម្មដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទ ហើយកម្មវិធីរបស់វាក៏ត្រូវបានប្រើប្រាស់យ៉ាងទូលាយផងដែរសម្រាប់ការទូទាត់លុយអនឡាញ ខណៈដែល Tokopedia ជាវេបសាយទិញទំនិញអនឡាញដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៩ ដែលអាចឲ្យអ្នកប្រើប្រាស់ក្នុងការទិញទំនិញជាមួយនឹងហាងអនឡាញ។ ក្រោយការបញ្ចូលគ្នា GoTo Group នឹងបង្កើតកម្លាំងប្រកួតប្រជែងកាន់តែខ្លាំងផងជាមួយនឹងក្រុមហ៊ុនបរទេសដូចជា Grab ជាដើមផង ក៏ដូចជាការបង្កើតឱកាសស្វែងរកប្រាក់ចំណូលបន្ថែមសម្រាប់ពលរដ្ឋផង។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងរបស់ Tokopedia លោក Patrick Cao ដែលក្លាយទៅជាប្រធានគ្រប់គ្រងរបស់ GoTo Group បានបញ្ជាក់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content