កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ជួយជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា បានឈានដល់ទីបញ្ចប់ ហើយបានរកឃើញជ័យលាភីឆ្នើមចំនួន៥ក្រុមហ៊ុន និងបុគ្គលឆ្នើមចំនួន៥រូប ។ ពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។

ពានរង្វាន់ឌីជីថលកម្ពុជា២០២៣ មានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យជាង៥០ ក្រុមហ៊ុន ស្ថាប័នដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។


ជ័យលាភីទាំង ៥ ប្រភេទពានរង្វាន់ រួមមាន៖
(១). ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ត្រូវបានផ្តល់ជូន “ Kiripost” របស់ក្រុមហ៊ុន Kiripost Media ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីរពាន់ដុល្លារអាមេរិក។​
(២). ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) ត្រូវបានផ្តល់ជូន “CAM-Science” របស់ក្រុមហ៊ុន CHALATEX​ ទទួល​បាន​ថវិកា​រង្វាន់​ចំនួនពីពាន់ដុល្លារអាមេរិក។
(៣). ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ត្រូវបានផ្តល់ជូន ធនាគារវីង (Wing Bank) លើ​ផលិតផល “Wing Digital Loan” ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។
(៤). ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ត្រូវបានផ្តល់ជូន “ DamDoh App ” របស់ក្រុមហ៊ុន Hostmobiz ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីរពាន់ដុល្លារអាមេរិក។ និង
(៥). ពានរង្វាន់ពិសេសមួយត្រូវបានរៀបចំឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រកួតប្រជែងនៃការចាប់ផ្តើមអាជីវកម្មឌីជីថលថ្នាក់ជាតិ តាមរយៈការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាក្នុងប្រទេស គឺពានរង្វាន់រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ត្រូវបានផ្តល់ជូន ” Tenbox ” របស់ក្រុមហ៊ុន Wave Asia ដែល​ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ១ម៉ឺនដុល្លារអាមេរិក ។

ពានរង្វាន់ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យាបេក្ខនារីចំនួន ៥រូប ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យជាង៦០រូប ដោយមានគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិតបច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួល​បានពានរង្វាន់ រួមមាន៖
(១). ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster of the Year) ត្រូវបានផ្តល់ជូន កញ្ញា ជុន ផល្លាមនុញ្ញ ជានិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
(២). ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the Year) ត្រូវបានផ្តល់ជូន កញ្ញា ម៉េង ម៉ូលីនណា អ្នកបង្កើតមាតិការឯករាជ្យ
(៣). ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Engineer of the Year) ត្រូវបានផ្តល់ជូន កញ្ញា ទេស ពុទ្ធិរ៉ា មកពីក្រុមហ៊ុន ADITI
(៤). ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the Year) ត្រូវបានផ្តល់ជូន លោកស្រី ចៅ លន់ មូលីការ ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd.
(៥).ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ (Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា អ៊ុង សុម៉ី មកពីធនាគារជាតិនៃកម្ពុជា។

កម្មវិធី​ពានរង្វាន់​ទាំងពីរទទួលការឧបត្ថម្ភនិងគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងកិច្ចការនារី,​ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា,​ មូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia)។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ម​​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្ម​ឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ចំណែកពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមស្រ្តី​ប្រកបដោយ​បរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផល​របស់ស្រ្តីជាវិស្វករបច្ចេកវិទ្យា អ្នកច្នៃប្រឌិត មន្រ្តីរាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់​ស្រ្តីក្នុង​ការ​ចែក​រំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ។

កញ្ញា រស្មី ដាណែត ជាស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុន Tenbox ដែលឈ្នះពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ធុរកិច្ចថ្មីជាមួយទឹក​ប្រាក់​១ម៉ឺនដុល្លារ បានប្រាប់ AMS Economy ថា ៖ Tenbox គឺជាវេទិកាឌីជីថលមួយ បង្កើតឡើងសម្រាប់ទំនិញបោះដុំ ដោយភ្ជាប់ក្រុមហ៊ុនផលិត ក្រុមហ៊ុនចែក​ចាយ​នៅទូទាំង​ប្រទេស ទៅកាន់ភោជនីយដ្ឋាន ហាងម៉ាត ហាងកាហ្វេ តូបចាប់ហួយ ដើម្បីអាចលក់ទំនិញបោះដុំ ដោយងាយស្រួល ជាពិសេសសម្រាប់អាជីវកម្មបោះដុំតូចៗរបស់ពួកគាត់។

កញ្ញា រស្មី ដាណែត បានលើកឡើងថា វិស័យបណ្ដុំទំនិញមិនទាន់ក្លាយជាផ្លេតហ្វមឌីជីថលនៅឡើយទេ ហេតុដូច្នេះហើយបានជា Tenbox ត្រូវបង្កើតឡើង។​​ មានតែឌីជីថលទេដែលធ្វើឲ្យខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ អាចរីកចម្រើនលូតលាស់មួយជំហានទៀត។ ដោយបង្កើតឡើង៣ឆ្នាំ មកហើយនោះ​ Tenbox មានអតិថិជន​ជាម្ចាស់​ហាងជិតមួយពាន់ហាងហើយ និងដៃគូជាអ្នកផ្គត់ផ្គង់ដូចជាសិប្បកម្មផ្សេងៗ និងក្រុមហ៊ុននាំចូលទំនិញជាង៤០០ក្រុមហ៊ុន។

ដាណែតបានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជា និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាពិតជាពិសេសណាស់។ កម្មវិធីនេះប្រមូលផ្ដុំ Start Up ទាំងអស់​បានជួបជុំគ្នាទាំងអ្នកឈ្នះនiងមិនឈ្នះពានរង្វាន់ ដើម្បីជជែកគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង។ វិស័យឌីជីថលមានសារៈសំខាន់ណាស់​សម្រាប់​ពេល​បច្ចុប្បន្ននិងទៅអនាគត។

លោកស្រី អ៊ុង សុម៉ី អ្នកវិភាគផ្នែកពាណិជ្ជកម្មមកពីធនាគារជាតិនៃកម្ពុជា ដែលឈ្នះពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ បានប្រាប់ AMS Economy ថា ៖ អេបបាគង ជួយជំរុញដល់ការទូទាត់ក្នុងប្រទេសកម្ពុជា​ឆ្លងកាត់ធនាគារ​ដោយ​រហ័ស និងទូទាត់បានភ្លាមៗ។ បច្ចុប្បន្នមានសន្ទុះខ្លាំង អ្នកប្រើប្រាស់បានកើនឡើង​ជាពិសេស​នៅពេលការបញ្ចូលKh QR ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ចំណែកអេបមួយទៀត NBC Platform ទើបបង្កើតក្នុងឆ្នាំ២០២២ ដើម្បីបោះពុម្ពផ្សាយមូលបត្រ​រដ្ឋជូន​ទៅក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។ បច្ចុប្បន្នកំពុងរៀបចំឲ្យទីផ្សារបានទូលំទូលាយជាងមុន។

លោកស្រីបានចាប់អារម្មណ៍ថា កម្មវិធីប្រកួតពានរង្វាន់នេះគឺផ្តល់ឱកាសដល់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា​បានបង្ហាញនូវផលិតផល​សេវាកម្មក៏ដូចជា​ការចូលរួម​ចំណែក​នៅក្នុង​សង្គម​ក​ម្ពុជា។ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង នឹងធ្វើឱ្យអ្វីៗ​សម្រេច​បានជោគ​ជ័យ​។

គួររម្លឹកថា ពានរង្វាន់ឌីជីថលកម្ពុជា ជាកម្មវិធី ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រ​ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងឆ្នាំ២០២៣ កម្មវិធីនេះ ត្រូវបាន រៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល ក្រោមការឧបត្ថម្ភនិងគាំទ្រពីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងមូលនិធិ ស.អ. និង ក្រុមហ៊ុន Smart Axiata ព្រមទាំង Huawei Technologies (Cambodia)។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់នវានុវត្តន៍ឌីជីថលរបស់គ្រប់តួរអង្គទាំងអស់ សំដៅជំរុញការធ្វើបរិវត្តិកម្មឌីជីថល​ឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព នវានុវត្តន៍ ​និងបរិយាបន្ន ពានរង្វាន់​ឌីជីថល​​កម្ពុជាមាន​ក្រុមហ៊ុន​ជ័យ​លាភី​ចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោម​អ្នកដាក់ពាក្យជាង​៥០ក្រុមហ៊ុនស្ថាប័នដោយ គណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិត​បច្ចេកវិទ្យា ការដោះ​ស្រាយ​បញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ