បរទេស ៖ ទីបំផុតរុស្សីបានបើកការវាយប្រហារដោយអាវុធ និងមីស៊ីលជាច្រើនស្រោចទៅលើទីក្រុងរបស់អ៊ុយក្រែនភ្លាមៗក្រោយការប្រកាសដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ ដោយមានប្រតិបត្តិការនៃកងកម្លាំងពិសេស Special Military Operation ដើម្បីជួយដល់ពលរដ្ឋជាច្រើនលាននាក់ដែលកំពុងរស់នៅដោយរងការគំរាមកំហែង និងការកាប់សម្លាប់ដោយរដ្ឋាភិបាលក្រុងគៀវអស់រយៈពេលជាង៨ឆ្នាំមកហើយ។

ការវាយប្រហារដោយយោធារបស់រុស្ស៊ី និងការបង្កើនកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន ត្រូវបានអ្នកជំនាញអន្តរជាតិមើលឃើញថា នឹងក្លាយទៅជាវិធីសាស្ត្រក្នុងការសាកល្បងពីសមត្ថភាព និងលទ្ធភាពនៃការចាប់ដៃគូគ្នារវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ-ប៉េកាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួមជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក។

កាលពីដើមខែកន្លងមកនេះ ជំនួបនៃមេដឹកនាំរុស្ស៊ី លោក Putin និងប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំងបានបង្ហាញជាសញ្ញាយ៉ាងច្បាស់ៗថា សម្ព័ន្ធភាពថ្មីមួយគឺត្រូវបានបង្កើតឡើងដោយមហាអំណាចទាំងពីរក្នុងពេលដែលពួកគេកំពុងប្រឈមមុខជាមួយសហរដ្ឋអាមេរិកដូចគ្នាទៅលើបញ្ហាធំៗផ្សេងទៀត។

ក្រោយកិច្ចប្រជុំភាគីទាំងពីរបានបង្ហាញពីកិច្ចគាំទ្រជំហរគ្នាទៅវិញទៅចំពោះកិច្ចការងារក្នុងការប្រឆាំងនឹងការបង្កើនវត្តមានរបស់យោធាណាតូនៅក្នុងតំបន់ដែលជាទីតាំងនៃអតីតសហភាពសូវៀត ហើយក៏បានគាំទ្រគ្នាចំពោះការទាមទាររបស់ចិនទៅលើដែនដីកោះតៃវ៉ាន់ផងដែរ។
ទោះបីជាយ៉ាងណា នៅម្ខាងទៀតវិញគេជឿជាក់ថា ទំនាក់ទំនងមួយនេះនៅតែមានភាពរអាក់រអួលនៅឡើយដោយសារតែចិនបច្ចុប្បន្នកំពុងទទួលបាននាមជាប្រទេសមានកម្លាំងសេដ្ឋកិច្ច និងនយោបាយខ្លាំង ដែលវាមានភាពផ្ទុយស្រឡះទៅនឹងរុស្ស៊ីដែលកំពុងឆ្ពោះទៅរកភាពឯកោ ហើយទំនោរនេះនឹងអាចធ្វើឲ្យមានការកើនឡើងនៃការប្រើប្រាស់យុទ្ធសាស្ត្រនៃសង្រ្គាមត្រជាក់ និងការបំភិតបំភ័យដាក់គ្នាជាមិនខាន។
មកដល់ពេលនេះ ចិននៅតែធ្វើសកម្មភាពស្របទៅនឹងមហិច្ឆតារបស់ខ្លួនចាប់ពីសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់រហូតដល់ព្រំដែនឥណ្ឌាដោយមិនដែលឃើញមានការការរិះគន់ពីរុស្ស៊ីនោះឡើយ ហើយស្របពេលជាមួយគ្នានេះ ចិនក៏មិនដែលបានធ្វើការទិះតៀនណាមួយទៅលើរុស្ស៊ីចំពោះសកម្មភាពប្រឆាំងអ៊ុយក្រែនដោយប្រើប្រាស់យោធានោះដែរ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានចូលរួមក្នុងការវាយប្រហារដោយពាក្យសម្តីទៅលើក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តថែមទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content