វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

បរទេស ៖ ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ។ ជាក់ស្ដែង​​ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក គៀ ស្តាម័រ បានប្រកាសលាលែងពីតំណែង ដោយសារតែរងសម្ពាធយ៉ាងខ្លាំងពីកំណើនសេដ្ឋកិច្ចមិនរឹងមាំ និងបញ្ហាថ្លៃដើមរស់នៅរបស់ពលរដ្ឋ។ ខាងក្រោមនេះគឺជាការសង្ខេប និងពន្យល់មូលហេតុរបស់ CNN Business ដែលនាយករដ្ឋមន្ត្រីនៅចក្រភពអង់គ្លេសកាន់តំណែងបានត្រឹមរយៈពេលខ្លី៖

១. វិបត្តិស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចមិនរឹងមាំ៖ ចក្រភពអង់គ្លេសត្រៀមនឹងមាននាយករដ្ឋមន្ត្រីថ្មីទី ៦ ត្រឹមរយៈពេល ១០ ឆ្នាំ ដោយសារថ្នាក់ដឹកនាំពីមួយទៅមួយមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលនៅទ្រឹង ហើយវាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រាក់ចំណូល និងកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ។ ជាលទ្ធផល អ្នកបោះឆ្នោតបាត់បង់ទំនុកចិត្ត។ មេដឹកនាំ ៥ រូបចុងក្រោយរួមមាន៖ លោកស្រី ថេរេសា មេយ៍ កាន់តំណែងជិត ៣ ឆ្នាំ, លោក បូរីស ចនសុន កាន់តំណែងជិត ៣ ឆ្នាំ, លោកស្រី លីហ្ស ត្រាស់ កាន់តំណែងជិត ២ ខែ, លោក រីស៊ី ស៊ូណាក់ កាន់តំណែងជិត ២ ឆ្នាំ និង លោក គៀ ស្តាម័រ កាន់តំណែង ២ ឆ្នាំ។

២. ជីវភាពពលរដ្ឋកាន់តែពិបាក និងថ្លៃដើមរស់នៅកាន់តែខ្ពស់៖ ប្រាក់ខែរបស់ពលរដ្ឋឡើងមិនទាន់នឹងការឡើងថ្លៃនៃតម្លៃទំនិញនោះទេ។ ចាប់តាំងពីគណបក្សពលកម្មរបស់លោក គៀ ស្តាម័រ ឡើងកាន់អំណាចក្នុងឆ្នាំ ២០២៤ មក ប្រាក់ពលកម្មប្រចាំសប្តាហ៍កើនឡើងមិនដល់ ១ ភាគរយផង ឬ ជាមធ្យមប្រហែល ៤៩៤ ផោនអង់គ្លេស (៦៥០ ដុល្លារអាម៉េរិក) ដែលមិនសូវខុសពីកាលពីឆ្នាំ ២០១៩ នោះទេ។ លើសពីនេះ ពលរដ្ឋអង់គ្លេសត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។

៣. ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច (GDP)៖ ទោះបីជានាយករដ្ឋមន្ត្រីចុងក្រោយទាំង ៥ រូប មើលឃើញបញ្ហានេះដូចគ្នា និងដាក់គោលនយោបាយជំរុញសេដ្ឋកិច្ចជាអាទិភាពក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែមិនអាចងើបឡើងរួច។ កំណើនសេដ្ឋកិច្ច (GDP) របស់អង់គ្លេសកើនឡើងជាមធ្យមត្រឹមតែ ១ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦ មក។ បំណុលរដ្ឋបន្តកើនឡើងធ្វើឱ្យរដ្ឋាភិបាលគ្មានថវិកាគ្រប់គ្រាន់ដោះស្រាយបញ្ហាបញ្ហាប្រឈមដែលពាក់ព័ន្ធ, ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម​, និង កង្វះខាតលំនៅឋានដ៏រ៉ាំរ៉ៃនោះទេ។

៤. មូលហេតុដែលនាំឱ្យលោក គៀ ស្តាម័រ បរាជ័យ៖ អំឡុងពេលបោះឆ្នោតឆ្នាំ ២០២៤ សំឡេងឆ្នោតគណបក្សពលកម្មរបស់លោក គៀ ស្តាម័រ ទទួលបានជ័យជម្នះយ៉ាងខ្លាំង ដោយសារតែពលរដ្ឋធុញទ្រាន់នឹងការដឹកនាំរយៈពេល ១៤ ឆ្នាំរបស់គណបក្សអភិរក្សនិយម (Conservative Party) ដែលឆ្លងកាត់ទាំងវិបត្តិកូវីដ ១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការចាកចេញពីសហភាពអឺរ៉ុប (Brexit), និងគោលនយោបាយរឹតត្បិតការចំណាយ។ យ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក គៀ ស្តាម័រ ហាក់មិនអាចដោះស្រាយបញ្ហាវិបត្តិក្នុងស្រុក ដោយសារធ្វើការផ្លាស់ប្តូរយឺតយ៉ាវពេកមិនទាន់ចិត្តពលរដ្ឋដែលកំពុងរងសម្ពាធខ្លាំងលើថ្លៃដើមរស់នៅ។ នេះជាមូលហេតុធ្វើឱ្យគណបក្សពលកម្មរបស់លោកចាញ់ឆ្នោតយ៉ាងខ្លាំងក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីខែឧសភាកន្លងទៅនេះ ដែលជាសម្ពាធបង្ខំឱ្យលោកត្រូវចុះចេញពីតំណែងកាលពីពេលថ្មីៗនេះ។

សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត សេដ្ឋកិច្ចវិទូព្រមានថា បើទោះបីជាមានមេដឹកនាំថ្មីឡើងមកកាន់តំណែងតំណែង ពួកគេក៏នឹងត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះដដែលៗដូចគ្នានោះទេ ព្រោះសេដ្ឋកិច្ចមិនអាចកែប្រែបានភ្លាមៗក្នុងរយៈពេលខ្លីនោះទេ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនឹងកើនឡើងត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២៦ ដោយសាររងផលប៉ះពាល់បន្ថែមពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់។ នេះមានន័យថា ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប៉ុន្មានដងក៏ដោយ ប៉ុន្តែបើដោះស្រាយបញ្ហាថ្លៃដើមរស់នៅរបស់ពលរដ្ឋ និងមិនអាចរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញបាននោះទេ នាយករដ្ឋមន្ត្រីបន្ទាប់ក៏នឹងនៅតែប្រឈមមុខនឹងការលាលែងតំណែងដូចអ្នកមុនៗដដែល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *